- ការបរិភោគអាហារអោយបានទៀងទាត់
- ការបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាផ្លែឈើស្រស់ បន្លែ និង គ្រាប់ធញ្ញជាតិ និងនំប៉័ង។
- ទទួលទានទឹកពី ៨ ទៅ ១០ កែវ ក្នុង១ថ្ងៃ។
- ធ្វើលំហាត់ប្រាណជាប្រចាំ
- ជៀសវាងអង្គុយយូពេក ដែលធ្វើឲ្យមិនមានចលនាពោះវៀន
- ជាការប្រសើរ បើអាចប្រើប្រាស់អាហារបំប៉នជាតិសរសៃ ឬ Fiber ជាជំនួយ
***ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។ ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។
កត្តាបង្ក
កត្តាបង្កអោយមានបញ្ហាទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់ របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ ឬ ក្រោយសំរាល និងជំងឺផ្សេងៗ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។
ផលប៉ះពាល់ពីការទល់លាមក
ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ គ្មានអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែ ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ។
ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.