៦ចំណុច ដោះស្រាយបញ្ហាទល់លាមក

  1. ការបរិភោគអាហារអោយបានទៀងទាត់
  2. ការបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាផ្លែឈើស្រស់ បន្លែ និង គ្រាប់ធញ្ញជាតិ និងនំប៉័ង។
  3. ទទួលទានទឹកពី ៨ ទៅ ១០ កែវ ក្នុង១ថ្ងៃ។
  4. ធ្វើលំហាត់ប្រាណជាប្រចាំ
  5. ជៀសវាងអង្គុយយូពេក ដែលធ្វើឲ្យមិនមានចលនាពោះវៀន
  6. ជាការប្រសើរ បើអាចប្រើប្រាស់អាហារបំប៉នជាតិសរសៃ ឬ Fiber ជាជំនួយ 

***ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។  ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។

កត្តាបង្ក

កត្តាបង្កអោយមានបញ្ហាទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់  របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ ឬ ក្រោយសំរាល និងជំងឺផ្សេងៗ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។      

ផលប៉ះពាល់ពីការទល់លាមក

ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ គ្មានអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែ ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

This site uses Akismet to reduce spam. Learn how your comment data is processed.