ការស្រាវជ្រាវរកឃើញថាបេតាគ្លូខេន (beta-glucan) មានសមត្ថភាពការពារ ឬព្យាបាលជំងឺមហារីកមាត់ស្បូន

យោងតាមអង្គការសុខភាពពិភពលោក ជំងឺមហារីកមាត់ស្បូន គឺជាមហារីកដែលកើតឡើងច្រើនជាងគេលំដាប់ទី៤លើស្រ្ដី នៅទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២០ គេប៉ាន់ប្រមាណថា មានករណីមហារីកមាត់ស្បូនចំនួនច្រើនជាង ៦សែនករណី និងបង្កឱ្យមានការស្លាប់ចំនួន៣៤២ ០០០ករណី។ ជារៀងរាល់២នាទីម្ដង ស្រ្ដីម្នាក់ស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន។(1)

មហារីកមាត់ស្បូន គឺជាមហារីកលំដាប់ទីបួនក្នុងពិភពលោក ដែលសម្លាប់មនុស្សច្រើនជាងគេជារៀងរាល់ឆ្នាំ។ ការព្យាបាលដោយចាក់គីមី និងបាញកាំរស្មី ត្រូវបានគេស្គាល់ថាជាវិធីទូទៅក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូន ប៉ុន្តែដោយសារតែផលប៉ះពាល់ និងការពុលរបស់វា អ្នកស្រាវជ្រាវកំពុងព្យាយាមស្វែងរកវិធីព្យាបាលជំនួស។ ការសិក្សាស្រាវជ្រាវ បង្ហាញថា បេតាគ្លូខេន (Beta-Glucan) មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកមួយចំនួន ដោយសារតែប្រសិទ្ធភាពក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ព្រោះ គេរកឃើញថា Beta-glucan ជាភ្នាក់ងារពង្រឹងប្រព័ន្ធការពាររាងកាយ ដែលមានឥទ្ធិពលលើកោសិកាជាច្រើនរួមមាន T cell, macrophages, monocytes និងកោសិកា antigen-presenting (APCs) ដូចជាកោសិកា dendritic ហើយដោយហេតុនេះ ពួកវាអាចពង្រឹងទាំងប្រភាពស៊ាំពីកំណើត និងជំនួយពីកត្តាផ្សេង។ ក្នុងន័យនេះ ការប្រើប្រាស់ beta-glucan គឺជាជម្រើសក្នុងព្យាបាលដ៏ជោគជ័យមួយសម្រាប់ការការពារ និងព្យាបាលជំងឺមហារីក ជាពិសេសសម្រាប់មហារីកមាត់ស្បូន។ នៅទីនេះ យើង សង្ខេបបានថា beta-glucans មានសក្តានុពលព្យាបាលជំងឺមហារីកមាត់ស្បូន។(2)

ជាមួយគ្នានេះ ការរកឃើញថ្មីៗ ក៏បង្ហាញថា មេតាគ្លូខេន beta-glucan មិនត្រឹមតែមានសម្ថភាពព្យាបាលជំងឹមហារីកប៉ុណ្ណោះទេ ថែទាំ មានប្រសិទ្ធភាពក្នុងការកាតបន្ថយផលប៉ះពាល់ជាអវិជ្ជមាន ចំពោះអ្នកជំងឺមហារីក ជាពិសេស ករណីមហារីកមាត់ស្បូន ។(2)

Reference

(1): https://cdn.who.int/media/docs/default-source/hq-hiv-hepatitis-and-stis-library/hiv-hpv-infograph-unaids-who-nov-2022.pdf?sfvrsn=58533b09_2

(2): Chaichian, S., Moazzami, B., Sadoughi, F., Haddad Kashani, H., Zaroudi, M. and Asemi, Z., 2020. Functional activities of beta-glucans in the prevention or treatment of cervical cancer. Journal of Ovarian Research, 13, pp.1-12.