សាស្រ្ដចារ្យវេជ្ជបណ្ឌិតជប៉ុនបង្ហាញពីវិធីសាស្ត្រ​ថ្មីដែលជប៉ុនប្រើក្នុង​ការ​ព្យាបាល​ និង​បង្ការ​ជំងឺ​មហារីក​​

ជាទូទៅ គេដឹងថា​វីធី​ព្យាបាល​ជំងឺ​មហារីក​សព្វ​ថ្ងៃ​នេះ​រួម​មាន​ការ​វះកាត់ ការ​បាញ់​កាំរស្មី និង​ការ​ចាក់គីមី ប៉ុន្ដែ​វិធី​ដ៏​ពិសេស​មួយ​ដ៏មានប្រសិទ្ធភាពមួយ ដែល​គេ​ប្រើប្រាស់​នៅ​ជប៉ុន​មិន​ត្រូវ​បាន​គេ​ដឹងជា​ទូទៅ​នោះ​ទេ​។ ​

ថ្មីៗ​នេះ​ ​គេ​បាន​រក​ឃើញ​ថា​ប្រព័ន្ធ​ការពារ​រាងកាយ មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ព្យាបាល​ និង​បង្ការជំងឺ​មហារីក​។ នៅ​ក្នុង​ប្រទេស​ជប៉ុន​ មាន​ការ​សិក្សា​ជា​ច្រើន និង​អ្នកឯកទេស​ប្រព័ន្ធ​ការពារ​រាងកាយ​ច្រើន មាន​ដូចជា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ​មួយ​រូប​ឈ្មោះ​ថា​ Kazushige Iinuma, PhD បាន​រក​ឃើញ​ និង​អះអាង​ថា​ ជំងឺ​មហារីក​អាច​ព្យាបាល​ និង​បង្ការ​បាន​តាមរយៈ​ការ​ពង្រឹងប្រព័ន្ធការពាររាងកាយឲ្យ​បាន​រឹងមាំ។

ការ​រកឃើញ​ និង​ការពារ​ព្យាបាល​ជំងឺ​មហារីក​តាម​វិធី​នេះ​ មិនមែន​ជា​រឿង​ចម្លែក​ទេ​ បើយើង​ទៅ​មើល​ឫសគល់​នៃ​បញ្ហា​ និង​លទ្ធផល​នៃ​ការ​សិក្សា​នានា ដែល​បាន​រក​ឃើញ​ថា​ក្នុង​រាងកាយ​របស់​មនុស្ស​គ្រប់គ្នា​មាន​វត្តមាន​នូវ កោសិកាខូចៗ រួមទាំងកោសិកាមហារីក ចំនួន​ ៥,000–៦,000 ក្នុងមួយថ្ងៃ ដែលត្រូវ​បាន​រារាំង និង​កម្ចាត់​ដោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ ប្រសិន​បើ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ប្រក្រតី និង​មាន​ភាព​រឹងមាំ​។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ខុស​ប្រក្រតី វានឹងបាត់បងសមត្ថភាពក្នុងការ​ ​កម្ចាត់​​កោសិកា​មហារីកឲ្យ បាន​ត្រឹមត្រូវបាន​ទេ ដែលជាហេតុ​ ធ្វើឲ្យ កោសិកា​មហារីក​ទាំងនោះ ​ប្រមូល​ផ្តុំ​គ្នា​ហើយ​ក្លាយ​ទៅជា​មហារីក​ (​ដុំ​សាច់​)។ ​

ដូច្នេះ​ហើយ​ជប៉ុន ព្យាបាល និងបង្ការបញ្ហាមហារីក តាមវិធីពង្រឹងប្រព័ន្ធការពាររាងកាយ​ ដោយណែនាំឱ្យ​ប្រើប្រាស់សារធាតុបេតាគ្លូខេន (Black Yeast Beta-Glucan) ។ តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា បេតាគ្លូខេន ដែលចម្រាញចេញពីមេផ្សិតដំបែខ្មៅ (Black Yeast) ជាអ្នកឯកទេសពង្រឹងប្រព័ន្ធការពាររាងកាយយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។