ការ​សិក្សា​ពិសោធន៍​៖ សារធាតុ Beta Glucan ធ្វើ​ឱ្យ​ស្ថានភាព​ជីវិត​​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់​ ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​គីមី ប្រសើរ​ឡើង​

មហារីក​សុដន់​គឺ​ជា​ជំងឺ​មហារីក​ដែលយាយីសម្លាប់ស្ត្រីច្រើនបំផុត​ក្នុង​ពិភពលោក​។

តាម​ការ​សិក្សា​ពិសោធន៍ ធ្វើឡើង​ជាមួយ​ស្ត្រី 30នាក់​ដែល​មាន​ជំងឺ​មហារីក​សុដន់​ ដែល​កំពុង​ព្យាបាល​ដោយ​ចាក់​គីមី​។ ដោយ​មធ្យោបាយ​បែងចែក​ជា​ពីរ​ក្រុម ដោយ​ចៃដន្យ ១ក្រុម​ត្រូវ​បាន​ឱ្យ​ប្រើ​សារធាតុ​បេតាគ្លូខេន​ (BetaGluca)​រយៈពេល​២១​ថ្ងៃ និង​មួយ​ក្រុម​ទៀត​មាន​ចំនួន​១៥ មិន​ប្រើ​សារធាតុ​បេតាគ្លូខេន​ទេ អំឡុង​ពេល​ស្រ្ដី​ទាំង​ពីរ​ក្រុម​កំពុង​ការ​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​គីមី​។ ជា​លទ្ធផល​ស្រ្ដី​នៅ​ក្នុង​ក្រុម​ដែល​បាន​ប្រើ​សារធាតុ​បេតាគ្លូខេន (Beta-Glucan) មាន​ស្ថានភាព​ គុណភាព​ជីវិត​ប្រសើរ​ជាង​ស្ដ្រី​ដែល​នៅ​ក្នុង​ក្រុម​មិន​បាន​ប្រើ​សារធាតុ​បេតាគ្លូខេន​។

តាម​សេចក្ដី​សន្និដ្ឋាន​អ្នកស្រាវជ្រាវ​បង្ហាញ​ថា បេតាគ្លូខេន (Beta glucan) ​មាន​ប្រយោជន៍​ ដែល​អាច​ប្រើ​ក្នុង​គោល​បំណង​ជា​សារធាតុ​ជំនួយ​បន្ថែម​ដើម្បី កែលំអ​គុណភាព​ជីវិត​របស់​អ្នក​ជំងឺ​មហារីក​សុដន់​ រួមផ្សំ​ជាមួយ​នឹង​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេងទៀត ដូចជា​ការ​ចាក់​គីមី បាញ់​កាំរស្មី​ និង​វះកាត់​ជា​ដើម​។

Ostadrahimi, A., Esfahani, A., Jafarabadi, M.A., Ziaei, J.E., Movassaghpourakbari, A. and Farrin, N., 2014. Effect of Beta glucan on quality of life in women with breast cancer undergoing chemotherapy: A randomized double-blind placebo-controlled clinical trial. Advanced pharmaceutical bulletin4(Suppl 1), p.471.