ខេត្តកំពត៖ ក្រុមហ៊ុន ម៉ានីហ៊ន ខេមបូឌា ដែលចែកចាយផ្ដាច់មុខផលិតផល “ម៉ាហូ” រួមជាមួយនឹង បុគ្គលិក និងដៃគូអាជីវកម្ម ជាង៣០នាក់ បានឧបត្ថម្ភ និងចូលរួមយ៉ាងសកម្មក្នុងការដាំកូនដើមកោងកាងចំនួន ១,៥០០ដើម នៅក្នុង សហគមន៍នេសាទ ទេសចរណ៍ត្រពាំងសង្កែ ដែលមានទីតាំងក្នុង ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ការចូលរួមនេះ ឆ្លុះបញ្ចាំងតូចមួយអំពីវប្បធម៌ចែករំលែករបស់វិស័យឯកជន ក្នុងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយសហគមន៍ ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានបៃតងរបស់ប្រទេសកម្ពុជា។ លោក ហ៊ៅ សុផានាត ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ានីហ៊ន ខេមបូឌា បានមានប្រសាសន៍ថា៖ “សកម្មភាពដាំដើមកោងកាងនេះ ជាផ្នែកមួយនៃដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់ បុគ្គលិក និងដៃគូអាជីវកម្ម ។ ដំណើរកម្សាន្តនេះមិនត្រឹមតែ បង្កើតភាពសប្បាយ និងអនុស្សាវរីយ៍ល្អៗ ដល់បុគ្គលិកប៉ុណ្ណោះទេ ថែមទាំងជួយផ្ដល់ប្រយោជន៍ដល់សង្គមជាតិផងដែរ។”
លោកអគ្គនាយកក្រុមហ៊ុនចែកចាយផលិតផលម៉ាហូ ដែលជាផលិតផលឯកទេសពង្រឹងប្រព័ន្ធភាពស៊ាំ ជួយការពារលោកអ្នកពីជំងឺនានា និងមានសុខភាពល្អ និងអាយុវែងបាន បានសង្កត់ធ្ងន់ថា៖ “ក្រុមហ៊ុនមានគោលបំណង ជួយសហគមន៍ តាមរយៈការដាំដើមកោងកាង ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការ ការពារបរិស្ថានធម្មជាតិ ពង្រីកដែនជម្រកដល់ជីវចម្រុះ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍ធម្មជាតិក្នុងខេត្តប៉ែកនិរតីមួយនេះដែរ។”
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទ ទេសចរណ៍ត្រពាំងសង្កែ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនម៉ានីហ៊ន ខេមបូឌា និងបុគ្គលិក ដែលចំណាយពេលវេលា ថវិកាជាច្រើន ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការដាំដើមកោងកាងចំនួន១,៥០០ដើម ដើម្បីសហគមន៍។ លោកប្រធានសហគមន៍រូបនេះ សូមអំពាវនាវ ដល់ប្រជាជន មកទេសចរណ៍នៅសហគមន៍ត្រពាំងសង្កែ ព្រោះថវិកា ដែលបានមកពីសេវាដឹកទេសចរណ៍ដើរកម្សាន្ត កន្លែងស្នាក់នៅ និងលក់ម្ហូបអាហារ ជាកញ្ចប់មនុស្សធម៌ ដើម្បីបន្តនិរន្តរភាពសកម្មភាពសហគមន៍ក្នុងការមើលថែ និងស្ដារគម្របព្រៃឈើ បង្កើតមុខរបរដល់ប្រជាសហគមន៍ កាត់បន្ថយហានិភ័យពីការធ្វើចំណាកស្រុករបស់ប្រជាជន ជួយកុមារមានលទ្ធភាពបន្តការសិក្សា និងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ទាំងមូលផងដែរ។
ម៉ានីហ៊ន ខេមបូឌា ជាក្រុមហ៊ុនទទួល បានសិទ្ធផ្ដាច់មុខចែកចាយ ផលិតផល“ម៉ាហូ” ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផលិតផលម៉ាហូ គ្រប់មុខទាំងអស់ ផ្ទុកដោយសារធាតុបេតាគ្លូខេន(Beta-Glucan) ដែលជាអ្នកឯកទេសពង្រឹងប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំខ្លាំង ជួយការពារលោកអ្នកពីជំងឺនានា និងមានសុខភាពល្អ និងអាយុវែង ។ សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុន សូមចូលទៅគេហទំព័រ ៖ https://maho.healthcare/