រកឃើញថ្មីពីវិធីព្យាបាន និងការពីជំងឺក្រពះពោះវៀន

លទ្ធផលនៃការសិក្សាដោយប្រើប្រាស់បេតាគ្លូខេន (Beta-Glucan 1,3 / 1,6) ចំរាញ់ចេញពីផ្សិតដំបែខ្មៅ (Black yeast) បានបង្ហាញពីផលប្រយោជន៏ នៃសារជាតិគ្លូខេន លើមុខងាររបាំងការពារពោះវៀន  ។ បេតាគ្លូខេន ទទួលបានការចាប់អារម្មណ៍ ស្ដីពីប្រសិទ្ធភាព ព្យាបាល និងការពារពី ជំងឺពោះវៀន ។(1)

ស្របគ្នានេះដែរ ការសិក្សាមួយទៀត បង្ហាញថាអាហារបំប៉ន ដែលមានសារធាតុ បេតាគ្លូខេន (beta-glucan) inositol និងអង់ស៊ីមរំលាយអាហារ ជួយកាត់បន្ថយការហើម ហើមពោះ និងការឈឺចាប់ ធ្វើអោយប្រសើរឡើងនូវស្ថានភាពរបស់អ្នក ជំងឺទាក់ទងនឹងក្រពះ” (2)

 

ប្រភព៖

(1) Mall John-Peter, Casado-Bedmar M, et al, “A B-Glucan -Based Dietary Fiber Reduces Mast Cell-Induced Hyperpermeability in Ileum From Patients with Crohn’s Disease and Control Subjects,’ Inflammatory Bowel Diseases, Vol 24, Issue 1 pp 166-178, PMID 29272475, Jan 1, 2018:

(2) Spagnuoto R, Cosco C et al, “Beta-glucan, inositol and digestive enzymes improve quality of life of patients with inflammatory bowel disease and irritable bowel syndrome.” Eur Rev Med Pharmacol Sci, Supply:102-107, PMID: 28724171, June 21, 2017.

អំពីជំងឺរលាកក្រពះ

សព្វថ្ងៃប្រជាជនកម្ពុជាមានអត្រាកើនឡើងខ្ពស់នៃជម្ងឺរលាកក្រពះ។

ជំងឺរលាកក្រពះ គឺជាការរលាកនៃស្រទាប់ក្រពះ។ 

វាអាចកើតមានឡើងនៅពេលដែលអាសុីតក្រពះកើនឡើងដែលអាចបំផ្លាញដល់កោសិកាស្រទាប់ក្រពះ។

រោគសញ្ញា

ភាពមិនស្រួលក្នុងពោះផ្នែកខាងលើ ចង្អោរ និងក្អួតគឺជារោគសញ្ញាទូទៅបំផុតនៃជំងឺរលាកក្រពះ ។ ជំងឺរលាកក្រពះអាចបណ្តាលឱ្យហូរឈាម ដែលអាចមើលឃើញនោពេលក្អួត ឬ លាមកប្រែពណ៌ខ្មៅ។ 

កត្តាបង្កដែលអាចអោយមានជំងឺរលាកក្រពះរួមមាន

ការសេពគ្រឿងស្រវឹង អាហារមានជាតិគីមីហួសហេតុ និងប្រើឳសថ ដូចជាអាស្ពីរីន 

ការថែរក្សាខ្លួនឯង

ចៀសវាងការជក់បារី ពិសារស្រា អាហារ និងភេសជ្ជៈ ដែលបង្ករផលរំខាន់ ឬពិបាកដល់ក្រពះ ។ 

ការប្រុងប្រយ័ត្ន 

  • ការប្រើថ្នាំព្យាបាលច្រើនពេក ដែលផ្ទុកជាតិម៉ាញ៉េស្យូម អាចបណ្តាលឱ្យរាគ។ 
  • ជាតិកាល់ស្យូម  ឬថ្នាំអាសេតាន ដែលមានជាតិអាលុយមីញ៉ូមអាចបណ្តាលឱ្យទល់លាមកបាន។ )
  • ចៀសវាងថ្នាំអាស្ពីរីន, ibuprofen, ketoprofen និង naproxen sodium ។ ថ្នាំទាំងនេះ អាចបង្កឱ្យមាន ឬធ្វើឱ្យរលាកក្រពះកាន់តែធ្ងន់ធ្ងរ។

*****ប្រសិនបើការឈឺរបស់អ្នកបន្ដរយៈពេលលើសពី1សប្តាហ៍ សូមព្យាយាមស្វែងរការការព្យាបាលជាបន្ទាន់។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

វិធី បំបាត់ ទល់ពោះ ឬហើមពោះ 

ដើម្បីកាត់បន្ថយការហើមពោះ និងមិនដើរខ្យល់ សូមសាកល្បងតាមការណែនាំដូចខាងក្រោមៈ

  • បរិភោគ យឺត ៗ កុំបង្ខំ ។ 
  • បរិភោគអាហារមានសារធាតុចិញ្ចឹមតិច និងមិនមានជាតិខ្លាញ់។
  • ជៀសវាងការទំពារស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់រឹង។
  • ផឹកទឹកដោយប្រើបំពង់បឺត ដោយមានដែកកំណត់ ឬផឹកទឹកពីដប់ដែលមានមាត់តូច។ 
  • កាត់បន្ថយការការបរិភោគភេសជ្ជៈមានជាតិហ្គាស និងស្រាបៀរ។
  • កុំជក់បារី ។
  • ព្យាយាមគ្រប់គ្រងស្ត្រេស ដែលអាចបង្កឱ្យមាន ការលេបខ្យល់កាន់ច្រើនចូលពោះ ។
  • កុំបង្ខំខ្លួនឱ្យភើ
  • ជៀសវាងការចូលដំណេក ភ្លាមៗបន្ទាប់ពីបរិភោគ
  • សាក់ល្បងតមអាហារ ដែលអ្នកកត់ចំណាំ បង្កឲ្យអ្នក ទល់ខ្យល់ ដូចជា សណ្តែក ស្ពៃក្តោប ឆាថាវ ខ្ទឹមបារាំង សណ្ដែកបណ្ដុះ ចេក ទំពាំងបាយជូគ្រាម ទឹកដោះគោ ការ៉េម និងទឹកដោះគោទឹកកក ជាដើម
  • កាត់បន្ថយការបរិភោគផលិតផលទឹកដោះគោ។ 

ការប្រើផលិតផលប្រឆាំងនឹងហ្គាស អាចជួយបាន។ ថ្នាំផលិពីធ្យូង ក៏អាចជួយបានដែរ។

ការឈឺចុកចាប់ក្រពះ ផ្សារ ឬរមួលអាចបណ្តាលមកពីការកើនឡើងនៃខ្យល់នៅក្នុងពោះ  ។ ការឈឺនេះ ច្រើនតែកើតឡើងនៅផ្នែកខាងក្រោមពោះខាងស្តាំ និងផ្នែកលើខាងឆ្វេង និង ប្តូរទីតាំងឈឺម្ដងអីញ្ចេះម្ដងអញ្ចុះ យ៉ាងរហ័ស។ អ្នកអាចកត់សំគាល់ពីអារម្មណ៍ “រលាក” នៅក្នុងពោះ។ ការឈឺដោយសារមិនដើរខ្យល់ អាច​​​បង្កឲ្យមានការឆ្លងមេរោគក្នុង ក្រពះពោះវៀន ឬរាគ។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

គន្លឹះដើម្បីទទួលបានអាយុវែង និងសុខភាពរឹងម៉ាំ

ទិន្នន័យទាំងនេះរួមបញ្ចូលគ្នា បញ្ជាក់ថា បេតាគ្លូខេន1,3 អាចពន្យារអាយុជីវិត ពន្យាអាយុនៃលក្ខខ័ណ្ឌជីវសាស្រ្ដដំណាក់ដំបូង និងបញ្ចេញសកម្មភាពប្រឆាំងអុកស៊ីតកម្ម ។ វាក៏បញ្ជាក់អត្ថន័យថាបេតាគ្លូខេន (B-1,3) អាចមានប្រយោជន៏ សំរាប់ការថែរក្សាសុខភាព មនុស្សចាស់ រួមទាំងការពន្យាអាយុជីវិតឲ្យបានវែង។

នេះបើយោងតាមការសិក្សារបស់ Song L, Zhou Y, et al, ក្នុងឆ្នាំ២០១៩ ស្ដីពី  “ការទទួលទានសារធាតុបេតាគ្លូខេនប្រចាំថ្ងៃ អាចជួយឲ្យអាយុវែង ….”

ប្រភព:  Song L, Zhou Y, et al, “Dietary intake of B-glucans can prolong lifespan and exert an anti-oxidant action of aged fish Nothobranchius guentheri,” Rejuvenation Res, PMID: 315191931, Oct 8 2019