មហារីកសុដន់គឺជាជំងឺមហារីកដែលយាយីសម្លាប់ស្ត្រីច្រើនបំផុតក្នុងពិភពលោក។
តាមការសិក្សាពិសោធន៍ ធ្វើឡើងជាមួយស្ត្រី 30នាក់ដែលមានជំងឺមហារីកសុដន់ ដែលកំពុងព្យាបាលដោយចាក់គីមី។ ដោយមធ្យោបាយបែងចែកជាពីរក្រុម ដោយចៃដន្យ ១ក្រុមត្រូវបានឱ្យប្រើសារធាតុបេតាគ្លូខេន (BetaGluca)រយៈពេល២១ថ្ងៃ និងមួយក្រុមទៀតមានចំនួន១៥ មិនប្រើសារធាតុបេតាគ្លូខេនទេ អំឡុងពេលស្រ្ដីទាំងពីរក្រុមកំពុងការទទួលការព្យាបាលដោយចាក់គីមី។ ជាលទ្ធផលស្រ្ដីនៅក្នុងក្រុមដែលបានប្រើសារធាតុបេតាគ្លូខេន (Beta-Glucan) មានស្ថានភាព គុណភាពជីវិតប្រសើរជាងស្ដ្រីដែលនៅក្នុងក្រុមមិនបានប្រើសារធាតុបេតាគ្លូខេន។
តាមសេចក្ដីសន្និដ្ឋានអ្នកស្រាវជ្រាវបង្ហាញថា បេតាគ្លូខេន (Beta glucan) មានប្រយោជន៍ ដែលអាចប្រើក្នុងគោលបំណងជាសារធាតុជំនួយបន្ថែមដើម្បី កែលំអគុណភាពជីវិតរបស់អ្នកជំងឺមហារីកសុដន់ រួមផ្សំជាមួយនឹងការព្យាបាលជំងឺមហារីកផ្សេងទៀត ដូចជាការចាក់គីមី បាញ់កាំរស្មី និងវះកាត់ជាដើម។
Ostadrahimi, A., Esfahani, A., Jafarabadi, M.A., Ziaei, J.E., Movassaghpourakbari, A. and Farrin, N., 2014. Effect of Beta glucan on quality of life in women with breast cancer undergoing chemotherapy: A randomized double-blind placebo-controlled clinical trial. Advanced pharmaceutical bulletin, 4(Suppl 1), p.471.