គុណប្រយោជន៍ របស់បេតាគ្លូខេន

គេរកឃើញថា បេតាគ្លូខេន (Beta-glucan)មានគុណសម្បតិ្តជំនួយដល់សុខភាព រួមមានការការពារ និងព្យាបាលជំងឺទាក់ទង់នឹងការរំលាយអាហារមួយចំនួន និងពង្រឹងប្រព័ន្ធភាពស៊ាំ។ បេតាគ្លូខេន ( Beta-glucan) ជួយកាត់បន្ថយកូលេស្តេរ៉ុល និងបរិមាណគ្លុយកូស នៅក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម។ បេតាគ្លូខេន(beta-glucan) ក៏មានសមត្ថភាព ប្រឆាំងអុកស៊ីតកម្ម ដោយហេតុ​ នេះអាចកាត់បន្ថយហានិភ័យ នៃជំងឺរួមមានជំងឺសរសៃឈាមបេះដូង ជំងឺបេះដូង ជំងឺសរសៃប្រសាទ ទឹកនោមផ្អែម និងជំងឺមហារីក។ គេក៏រកឃើញ ថាវាមានប្រសិទ្ធភាពនៃរំញោតប្រព័ន្ធភាពស៊ាំ និងប្រសិទ្ធភាពប្រឆាំងនឹង ដុំគីស។ Beta-glucan ជាអាហារសរីរាងតូចៗ ដែលជួយជំរុញដល់ការលូតលាស់ និងសកម្មភាព នៃអតិសុខុមប្រាណក្នុងពោះវៀនធម្មជាតិ ដែលរារាំងការ លូតលាស់ នៃធាតុបង្កជំងឺ។ គុណប្រយោជន៍របស់ បេតាគ្លូខេនដើរ តួរនាទី យ៉ាងសំខាន់ ក្នុងការបង្កើនអត្ថប្រយោជន៍ដល់សុខភាព  និងបង្ការពីជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែម ការលើសឈាម ការធាត់ និងជំងឺសរសៃឈាមបេះដូង និងមហារីក។

 Ciecierska A, Drywien ME, et al, “Nutraceutical functions of beta-glucans in human nutrition,” Rocz Panstw Zakl Hig, [Translation: Roczniki Panstwowego Zakladu Higieny, Responsiveness to the hospital patient needs in Poland], 70(4):315-324, (ISSN: 0035-7715), 2019.

បេតាគ្លូខេន(Beta-glucan) ជួសជុលកោសិកាខូច និងពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងជម្ងឺផ្សេងៗ

តាមរយៈការសិក្សាថ្មីមួយ បានបញ្ជាក់ថា សារជាតិបេតាគ្លូខេន (B-glucan) មានសក្តានុពលក្នុងការប្រើប្រាស់ជាសមាសធាតុ ដើម្បីបង្កើនសម្ថភាពប្រព័ន្ធភាពសាំ ប្រឆាំងជម្ងឺ និងបង្កើនប្រសិទ្ធភាពព្យាបាល និងជួសជុលកោសិកាខូច។ (2)

យើងបានបង្កើតវិធីសាស្រ្តថ្មី មួយដោយប្រើប្រាស់បេតាគ្លូខេន 1,3 (Beta-glucan 1,3)  ជាទម្រង ជីវគីមីសម្រាប់ បង្កើនសមត្ថភាពឆ្លើយតបរបស់ ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងមេរោគ ឬជម្ងឺ ។ (1)

 

 

 

 

ប្រភព៖

(1) Abraham A, Ostroff G, et al, “A novel vaccine platform using glucan particles for induction of protective responses against Francisella tularensis and other pathogens,” Clin Exp Immunol, doi:10.111cei.13356, PMID: 31400225, Aug 10 2019. 

(2) Chae JS, Shin H, et al, “Yeast (1-3)-(1-6)-B-d-glucan alleviates immunosuppression in gemcitabine-treated mice”, Intl J Biol Macromoi, SO141-8130(19)32692-3, PMID: 31170489, June 3 2019