ការពារពីឆ្លងផ្ដាសាយ

បើយោងតាមការសិក្សារបស់ McFarlin BK, Carpenter KC, Davidson T, ឆ្នាំ ២០១៣ បេតាគ្លូខេន  [Beta glucan] មានទំនាក់ទំនងជាមួយនឹង ការថយ ចុះចំនួន ៣៧% នៃអំឡុងពេលមានរោគសញ្ញាគ្រុនផ្ដាស់សាយ បើធៀបនឹងការព្យាបាលដោយឳសថ ។ (1)

ស្របគ្នានេះដែរ តាមការរកឃើញរបស់អ្នកស្រាវជ្រាវ Jung K ឆ្នាំ២០០៤ ការប្រើប្រាស់បេតាគ្លូខេន ជាឳសថស មានប្រសិទ្ធភាព  សម្រាប់ការព្យាបាល ការឆ្លងវីរុសផ្តាសាយ។(2)

(2)McFarlin BK, Carpenter KC, Davidson T, “Baker’s yeast beta glucan supplementation increases salivary IgA [immunoglobulin] and decreases cold/flu symptomatic days after intense exercise,” J Diet Suppl  10(3):171-83, Sept 2013. PMID: 23927572.
(1)Jung K, et al, “Antiviral effect of Saccharomyces cerevisiae beta-glucan to swine influenza virus by increased production of interferon-gamma and nitric oxide,” J Vet Med B Infect Dis Vet Public Health 51(2):72-6, Mar 2004.

------

បេតាគ្លូខេន 1,3-1,6 មាននៅក្នុងផលិតផល​ ម៉ាហូ

ម៉ាហូផលិតដោយ ឡាបូ អារីអូ (AUREO) ក្នុងប្រទេសជប៉ុន

 

អំពីជំងឺរលាកក្រពះ

សព្វថ្ងៃប្រជាជនកម្ពុជាមានអត្រាកើនឡើងខ្ពស់នៃជម្ងឺរលាកក្រពះ។

ជំងឺរលាកក្រពះ គឺជាការរលាកនៃស្រទាប់ក្រពះ។ 

វាអាចកើតមានឡើងនៅពេលដែលអាសុីតក្រពះកើនឡើងដែលអាចបំផ្លាញដល់កោសិកាស្រទាប់ក្រពះ។

រោគសញ្ញា

ភាពមិនស្រួលក្នុងពោះផ្នែកខាងលើ ចង្អោរ និងក្អួតគឺជារោគសញ្ញាទូទៅបំផុតនៃជំងឺរលាកក្រពះ ។ ជំងឺរលាកក្រពះអាចបណ្តាលឱ្យហូរឈាម ដែលអាចមើលឃើញនោពេលក្អួត ឬ លាមកប្រែពណ៌ខ្មៅ។ 

កត្តាបង្កដែលអាចអោយមានជំងឺរលាកក្រពះរួមមាន

ការសេពគ្រឿងស្រវឹង អាហារមានជាតិគីមីហួសហេតុ និងប្រើឳសថ ដូចជាអាស្ពីរីន 

ការថែរក្សាខ្លួនឯង

ចៀសវាងការជក់បារី ពិសារស្រា អាហារ និងភេសជ្ជៈ ដែលបង្ករផលរំខាន់ ឬពិបាកដល់ក្រពះ ។ 

ការប្រុងប្រយ័ត្ន 

  • ការប្រើថ្នាំព្យាបាលច្រើនពេក ដែលផ្ទុកជាតិម៉ាញ៉េស្យូម អាចបណ្តាលឱ្យរាគ។ 
  • ជាតិកាល់ស្យូម  ឬថ្នាំអាសេតាន ដែលមានជាតិអាលុយមីញ៉ូមអាចបណ្តាលឱ្យទល់លាមកបាន។ )
  • ចៀសវាងថ្នាំអាស្ពីរីន, ibuprofen, ketoprofen និង naproxen sodium ។ ថ្នាំទាំងនេះ អាចបង្កឱ្យមាន ឬធ្វើឱ្យរលាកក្រពះកាន់តែធ្ងន់ធ្ងរ។

*****ប្រសិនបើការឈឺរបស់អ្នកបន្ដរយៈពេលលើសពី1សប្តាហ៍ សូមព្យាយាមស្វែងរការការព្យាបាលជាបន្ទាន់។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

ព្យាបាលបញ្ហាបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម

ជំងឺបាត់ភ្នែក ជាបញ្ហាភ្នែក ដែលបង្កឡើងដោយាសារជំងឺទឹកនោមផ្អែមមានការខូចខាត ដល់សរសៃឈាមបាតភ្នែក ។ កោសិកាភាពស៊ាំប្រឆាំងមេរោគ( NK) មាននាទីសម្លាប់កោសិកាមេរោគ ដែលបង្កពីវីរុសនានា។

នៅក្នុងការសិក្សារបស់Josef R, Jitka P, Martina Z, ឆ្នាំ២០២០ អ្នកស្រាវជ្រាវបានផ្តោតលើប្រសិទ្ធភាព ដែលអាចកើតមាននៃការប្រើប្រាស់អាហារបំប៉នបេតាគ្លូខេន (Beta-Glucan) និងវីតាមីនដេ លើកោសិកាប្រឆាំងមេរោគពីធម្មជាតិ(NK cells) ចំពោះអ្នកជំងឺ ទឹកនោមផ្អែមដែលមានបញ្ហាបាតភ្នែក។ ការប្រើប្រាស់បេតាគ្លូខេន និងវីតាមីនដេ៣ ខែ បង្ហាញលទ្ធផលនៃភាពប្រសើឡើងនៃ ចំនួន កោសិកាប្រឆាំជំងឺ(NK cells) ។ ផ្អែកលើលទ្ធផលទាំងនេះ យើងសន្និដ្ឋានថា លទ្ធផលនេះ បានមកពីការប្រើប្រាស់បេតាគ្លូខេន  ព្រោះថាវីតាមីន D តែមួយមុខ រឺរួមជាមួយ placebo មិនមានប្រសិទ្ធភាពអ្វីទេ។  

Josef R, Jitka P, Martina Z, et al. “Concentration of NK cells after B-glucan and viamin D supplementation in patients with diabetic retinopathy,” Folia Microbiologica, PMID: 32248405, DOI:10.1007/s12223-020-007789, April 4 2020.

អាថ៌កំបាំង បំបាត់ខ្លាញ់ក្នុងសរសៃឈាម

បេតាគ្លូខេន ( Beta-glucan) ជួយកាត់បន្ថយកូលេស្តេរ៉ុល និងបរិមាណគ្លុយកូស នៅក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម។ បេតាគ្លូខេន(beta-glucan) ក៏មានសមត្ថភាព ប្រឆាំងអុកស៊ីតកម្ម ដោយហេតុ​ នេះអាចកាត់បន្ថយហានិភ័យ នៃជំងឺរួមមានជំងឺសរសៃឈាមបេះដូង ជំងឺបេះដូង ជំងឺសរសៃប្រសាទ ទឹកនោមផ្អែម និងជំងឺមហារីក។ គេក៏រកឃើញ ថាវាមានប្រសិទ្ធភាពនៃរំញោតប្រព័ន្ធភាពស៊ាំ និងប្រសិទ្ធភាពប្រឆាំងនឹង ដុំគីស។ Beta-glucan ជាអាហារសរីរាងតូចៗ ដែលជួយជំរុញដល់ការលូតលាស់ និងសកម្មភាព នៃអតិសុខុមប្រាណក្នុងពោះវៀនធម្មជាតិ ដែលរារាំងការ លូតលាស់ នៃធាតុបង្កជំងឺ។ គុណប្រយោជន៍របស់ បេតាគ្លូខេនដើរ តួរនាទី យ៉ាងសំខាន់ ក្នុងការបង្កើនអត្ថប្រយោជន៍ដល់សុខភាព  និងបង្ការពីជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែម ការលើសឈាម ការធាត់ និងជំងឺសរសៃឈាមបេះដូង និងមហារីក។

គេរកឃើញថា បេតាគ្លូខេន (Beta-glucan [s])មានគុណសម្បតិ្តជំនួយដល់សុខភាព រួមមានការការពារ និងព្យាបាលជំងឺទាក់ទង់នឹងការរំលាយអាហារមួយចំនួន និងពង្រឹងប្រព័ន្ធភាពស៊ាំ។

វិធី បំបាត់ ទល់ពោះ ឬហើមពោះ 

ដើម្បីកាត់បន្ថយការហើមពោះ និងមិនដើរខ្យល់ សូមសាកល្បងតាមការណែនាំដូចខាងក្រោមៈ

  • បរិភោគ យឺត ៗ កុំបង្ខំ ។ 
  • បរិភោគអាហារមានសារធាតុចិញ្ចឹមតិច និងមិនមានជាតិខ្លាញ់។
  • ជៀសវាងការទំពារស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់រឹង។
  • ផឹកទឹកដោយប្រើបំពង់បឺត ដោយមានដែកកំណត់ ឬផឹកទឹកពីដប់ដែលមានមាត់តូច។ 
  • កាត់បន្ថយការការបរិភោគភេសជ្ជៈមានជាតិហ្គាស និងស្រាបៀរ។
  • កុំជក់បារី ។
  • ព្យាយាមគ្រប់គ្រងស្ត្រេស ដែលអាចបង្កឱ្យមាន ការលេបខ្យល់កាន់ច្រើនចូលពោះ ។
  • កុំបង្ខំខ្លួនឱ្យភើ
  • ជៀសវាងការចូលដំណេក ភ្លាមៗបន្ទាប់ពីបរិភោគ
  • សាក់ល្បងតមអាហារ ដែលអ្នកកត់ចំណាំ បង្កឲ្យអ្នក ទល់ខ្យល់ ដូចជា សណ្តែក ស្ពៃក្តោប ឆាថាវ ខ្ទឹមបារាំង សណ្ដែកបណ្ដុះ ចេក ទំពាំងបាយជូគ្រាម ទឹកដោះគោ ការ៉េម និងទឹកដោះគោទឹកកក ជាដើម
  • កាត់បន្ថយការបរិភោគផលិតផលទឹកដោះគោ។ 

ការប្រើផលិតផលប្រឆាំងនឹងហ្គាស អាចជួយបាន។ ថ្នាំផលិពីធ្យូង ក៏អាចជួយបានដែរ។

ការឈឺចុកចាប់ក្រពះ ផ្សារ ឬរមួលអាចបណ្តាលមកពីការកើនឡើងនៃខ្យល់នៅក្នុងពោះ  ។ ការឈឺនេះ ច្រើនតែកើតឡើងនៅផ្នែកខាងក្រោមពោះខាងស្តាំ និងផ្នែកលើខាងឆ្វេង និង ប្តូរទីតាំងឈឺម្ដងអីញ្ចេះម្ដងអញ្ចុះ យ៉ាងរហ័ស។ អ្នកអាចកត់សំគាល់ពីអារម្មណ៍ “រលាក” នៅក្នុងពោះ។ ការឈឺដោយសារមិនដើរខ្យល់ អាច​​​បង្កឲ្យមានការឆ្លងមេរោគក្នុង ក្រពះពោះវៀន ឬរាគ។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

ប្រុងប្រយ័ត្ន គ្រោះថ្នាក់នៃការប្រើថ្នាំបញ្ចុះលាមក 

និយាយតាមបច្ចេកទេស ការទល់លាមក គឺជាការបត់ជើងមកមាន លាមករឹង តិចជាងបីដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចមានអារម្មណ៍ហើមពោះ និងចង្អោរទ្រងមិនស្រួលខ្លួនម្តងម្កាលដែរ។ ការទល់លាមកគឺជារោគសញ្ញា តែមិនមែនជាជំងឺទេ។ កត្តាបង្ករបង្កឲ្យ ទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់  របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ និងជំងឺ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។ ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ មិនមានអ្វីធ្ងន់ធ្ងរទេ។ ទោះយ៉ាងណាក៏ដោយប្រសិនបើវានៅតែបន្តកើតមាន ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ ។

 

មនុស្សភាគច្រើនប្រើប្រាស់ថ្នាទំលាក់លាមក ពេលមានបញ្ហាទល់លាម តែ ការប្រើថ្នាំបញ្ចុះលាមកច្រើនពេកអាចបង្កគ្រោះថ្នាក់ ។

ការប្រើប្រាស់ថ្នាំបញ្ចុះលាមកច្រើនពេក ពិតជាអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យការទល់លាមករបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ការប្រើប្រាស់ថ្នាំទាំងនេះច្រើនពេកអាច៖

  • ធ្វើឱ្យរាងកាយរបស់អ្នកហូរចេញនូវវីតាមីនចាំបាច់ និងសារធាតុចិញ្ចឹមផ្សេងទៀត មុនពេលពួកគេស្រូបចូល។ ដំណើរការនេះរំខានដល់តុល្យភាពអំបិល និងសារធាតុចិញ្ចឹមធម្មតារបស់រាងកាយអ្នក។ ដំណើរការនេះរំខានដល់ប្រសិទ្ធភាពថ្នាំដទៃទៀត ដែលអ្នកកំពុងប្រើ។
  • រោគសញ្ញាពោះវៀនមិនធ្វើចលនា ជាលក្ខខ័ណ្ឌ ដែលពោះវៀន មិនដំណើរការបានត្រឹមត្រូវ ពីវា បានចាប់ផ្តើមពឹងផ្អែកលើថ្នាំបញ្ចុះលាមកដើម្បីជំរុញកុំឲ្យវាមានចលនា។ 
  • ជាលទ្ធផលនៅពេលអ្នកឈប់ប្រើថ្នាំបញ្ចុះលាមក ការទល់លាមករបស់អ្នកអាចកាន់តែអាក្រក់ទៅ ៗ ។

ការថែរក្សាខ្លួនឯង

ដើម្បីកាត់បន្ថយឱកាសនៃការទល់លាមក៖

  • ព្យាយាមញ៉ាំឱ្យបានទៀងទាត់ និងញ៉ាំអាហារដែលមានជាតិសរសៃច្រើន រួមមានផ្លែឈើស្រស់ បន្លែនិងគ្រាប់ធញ្ញជាតិទ និងនំប៉័ង។
  • ផឹកទឹកពី ៨ ទៅ ១០ កែវ ឬវត្ថុរាវផ្សេងៗជារៀងរាល់ថ្ងៃ។
  • បង្កើនសកម្មភាពរាងកាយរបស់អ្នក។
  • កុំព្រងើយកន្តើយក្នុងការ ជម្រុញឱ្យមានចលនាពោះវៀន។
  • អាហារបំប៉នជាតិសរសៃ (Sukiri) 
  • កុំពឹងផ្អែកលើថ្នាំបញ្ចុះលាមក (សូមមើលខាងក្រោម) ។

ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។  ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។

 

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

គន្លឹះដើម្បីជាសះស្បើយពីជម្ងឺហឺត

ហឺតជាជម្ងឺពិបាកព្យាបាលមួយ និងធ្វើឲ្យអ្នកជម្ងឺពិបាកខ្លាំងណាស់។ 

ការសិក្សាជាបន្តបន្ទាប់ បង្ហាញ​ថា ការ​ប្រើប្រាស់​សារធាតុ ​គ្លូខេន ពី​វ័យ​កុមារភាព​ មាន​​ប្រសិទ្ធភាព​ បង្ការ​នឹង​ការ​វិវត្ត​នៃ​ជំងឺ​ហឺត​ និង​អាឡែកហ្សី។(1)

“ការសិក្សាពិសោធមួយធ្វើឡើងដោយប្រើគំរូនៃការដកដង្ហើមរបស់សត្វកណ្ដុះ រកឃើញថា…ការកើនឡើងនៃសមាសភាពតួរនាទីប្រព័ន្ធការពាររាងកាយ  (IL-10 ប្រឆាំងនឹងការរលាក) បន្ទាប់ពីការប្រើប្រាស់សារធាតុគ្លូខេន ។  ចំណុចចុងបញ្ចប់នៃ ការសិក្សាស្រាវជ្រាវ មានការធ្លាក់ចុះនៃ អការៈហឺត។ ការសិក្សាដោយបើកចំហ និង រកគំហើញថ្មីនេះ ដោយគ្មានបុរេវិនិច្ឆ័យ ពីមានការចូលរួមពី កុមារដែលមានជំងឺហឺតចន្លោះ​ អាយុពី ៦ ទៅ ១២ ឆ្នាំ ដែលមានជំងឺហឺតស្រាល  និងមធ្យម និងមិនគាំពារងឺបានគ្រប់គ្រាន់។ សារធាតុបេតាគ្លូខេន (Beta-1-3-glucan) បានបង្ហាញអោយឃើញថាវាជាថ្នាំមួយ ដែលមានសមត្ថភាព ដ៏ខ្លាំងក្លា ទៅលើការផលិត interferon-gamma ក្នុងការជម្រុញ macrophages និងក្នុងភាពខុសគ្នារបស់វា ទៅនឹងកោសិកា ដែលមានអង់ទីករ។(2)

(1) Asthma:  Ilka Noss,  Doekes G, et al, “Comparison of the potency of a variety of B-glucans to induce cytokine production in human whole blood,” Innate Immun, 19(1): 10-19, PMID: 22653750, Feb 2013.

(2)Sarinho E, Medeiros D, Schor D, Silva A R, Sales V, Mottta ME, Costa A, Azoubel A, Rizzo JA; “Production of interleukin-10 [anti-inflammatory cytokine] in asthmatic children after Beta-1-3 glucan;” Allergol Immuopathol (Madr): PMID 19912977; Vol 37, Num 4:188-92, July-Aug 2009.

៦ចំណុច ដោះស្រាយបញ្ហាទល់លាមក

  1. ការបរិភោគអាហារអោយបានទៀងទាត់
  2. ការបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាផ្លែឈើស្រស់ បន្លែ និង គ្រាប់ធញ្ញជាតិ និងនំប៉័ង។
  3. ទទួលទានទឹកពី ៨ ទៅ ១០ កែវ ក្នុង១ថ្ងៃ។
  4. ធ្វើលំហាត់ប្រាណជាប្រចាំ
  5. ជៀសវាងអង្គុយយូពេក ដែលធ្វើឲ្យមិនមានចលនាពោះវៀន
  6. ជាការប្រសើរ បើអាចប្រើប្រាស់អាហារបំប៉នជាតិសរសៃ ឬ Fiber ជាជំនួយ 

***ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។  ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។

កត្តាបង្ក

កត្តាបង្កអោយមានបញ្ហាទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់  របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ ឬ ក្រោយសំរាល និងជំងឺផ្សេងៗ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។      

ផលប៉ះពាល់ពីការទល់លាមក

ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ គ្មានអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែ ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

អ្នកមានជំងឺមហារីកមាត់ស្បូនត្រូវដឹង

សម្រាប់អ្នកមានបញ្ហាជំងឺមហារីមាត់ស្បូនកុំអាល់អស់សង្ឃឹម បើយោងតាមការស្រាវជ្រាវ របស់ Chaichian S, Moassami B, et al, បានបង្ហាញថា បេតាគ្លូខេន មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកមួយចំនួន ដោយសារឥទ្ធិពលរបស់វាទៅលើប្រព័ន្ធការពាររាងកាយ។ ជាមួយនឹងឥទ្ធិពលទាំងនេះ គេប្រើប្រាស់ ម៉ូលេគុលបេតាគ្លូខេន [beta-glucan] សម្រាប់បញ្ជូនថ្នាំទៅក្នុងរាងកាយ។ ក្នុងន័យនេះ ការប្រើបេតាគ្លូខេន beta-glucans គឺជាជំរើសព្យាបាលដ៏ជោគជ័យ សម្រាប់ការបង្ការ និងព្យាបាលជំងឺមហារីក ជាពិសេសជំងឺមហារីកមាត់ស្បូន។ នៅទីនេះយើងបានសង្ខេបពីសក្តានុពល ឬប្រសិទ្ធភាព នៃបេតាគ្លូខេន ក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូន។

របាយការណ៍ក៏បង្ហាញផងដែរថា៖ “ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមហារីកលំដាប់ទីបួននៅលើពិភពលោក។”

ប្រភព៖ Chaichian S, Moassami B, et al, “Functional activities of beta-glucans in the prevention or treatment of cervical cancer;” J Ovarian Res, 13(1):24. PMID: 32138756, DOI: 10.1186/s13048-020-00626-7, Mar 5, 2020.

គន្លឹះដើម្បីទទួលបានអាយុវែង និងសុខភាពរឹងម៉ាំ

ទិន្នន័យទាំងនេះរួមបញ្ចូលគ្នា បញ្ជាក់ថា បេតាគ្លូខេន1,3 អាចពន្យារអាយុជីវិត ពន្យាអាយុនៃលក្ខខ័ណ្ឌជីវសាស្រ្ដដំណាក់ដំបូង និងបញ្ចេញសកម្មភាពប្រឆាំងអុកស៊ីតកម្ម ។ វាក៏បញ្ជាក់អត្ថន័យថាបេតាគ្លូខេន (B-1,3) អាចមានប្រយោជន៏ សំរាប់ការថែរក្សាសុខភាព មនុស្សចាស់ រួមទាំងការពន្យាអាយុជីវិតឲ្យបានវែង។

នេះបើយោងតាមការសិក្សារបស់ Song L, Zhou Y, et al, ក្នុងឆ្នាំ២០១៩ ស្ដីពី  “ការទទួលទានសារធាតុបេតាគ្លូខេនប្រចាំថ្ងៃ អាចជួយឲ្យអាយុវែង ….”

ប្រភព:  Song L, Zhou Y, et al, “Dietary intake of B-glucans can prolong lifespan and exert an anti-oxidant action of aged fish Nothobranchius guentheri,” Rejuvenation Res, PMID: 315191931, Oct 8 2019