ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ការ​ទទួលទាន​បេតាគ្លូខេន (Beta-Glucan) ​អាច​នាំ​ឱ្យ​ ហនិភ័យ​ ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩ ថយចុះ

ទោះបី​ជា​គេ​ដឹង​ថា រោគសញ្ញា និង​ឥទ្ធិពល​ នៃ​ជំងឺ​កូវីដ​ ១៩ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ ផ្ដាសាយ​ធម្មតា​ ក៏​ដោយ ក៏​មាន​ភស្តុតាង​បង្ហាញ​ថា​ការ​ទទួលទាន​ បេតាគ្លូខេន​អាច​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ នៃ​ភាព​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លក្ខខ័ណ្ឌ​សុខភាព​ របស់​ជន​ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩(1)។

ការ​សិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​បញ្ជាក់ សារធាតុ​បេតាគ្លូខេន​1,3-1,6  ដែល​ផលិត​ចេញ​ពី​ផ្សិត​ដំបែ​ខ្មៅ​ កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ នៃ​រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ (URTI) ។ ការ​សិក្សា​នេះ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​នូវ​ការ​ធ្លាក់​ចុះ​ នៃ​សម្ពាធ​ឈាម​ស៊ីស្តូលិក​ និង​សម្ពាធ​ឈាម diastolic នៃ​អ្នក​ចូលរួម​ ដែល​បាន​ទទួលទាន​សារធាតុ​បេតាគ្លូខេន​(2)។

ការ​សិក្សា​លើ​មនុស្សវ័យ​ចំណាស់ ដែល​មាន​អាយុ​ចាប់​ពី​ ៥០-៧០ ឆ្នាំ ដែល​បាន​ទទួល​ទាន​អាហារ​បំប៉ន​ បេតាគ្លូខេន​ រយៈពេល ៩០ ថ្ងៃ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ការពារ​ របស់​បេតាគ្លូខេន (β-glucan) ក្នុង​ក្រុម​មនុស្ស​ ដែល​មាន​ហានិភ័យខ្ពស់​នេះ។ នៅ​ទីនេះ​ គឺ​ចំនួន​ថ្ងៃ​ ដែល​អ្នក​ជំងឺ​ធ្លាប់​មាន រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ URTI ត្រូវ​បាន​ថយចុះ​(3)។

ចុងក្រោយ ក្នុង​ការសិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​ពីរ​ក្រុម​ បាន​បង្ហាញថា​ ក្រុម ដែល​បាន​ទទួលទាន​ បេតាគ្លូខេន ដែល​មាន​ការ​តាដាន​ត្រឹមត្រូវ​ មាន​ការ ថយ​ចុះ​នៃ​ជំងឺ​ផ្តាសាយ​ទូទៅ​ ២៥% និង​ធ្វើ​ឲ្យ​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​ មាន​ភាព​ស្រាលឡើងល​  (4, 5) ។

ប្រភព៖

  1. Geller A and Yan J (2020) Could the Induction of Trained Immunity by β-Glucan Serve as a Defense Against COVID-19?  Immunol.11:1782. doi: 10.3389/fimmu.2020.01782
  2. Dharsono T, Rudnicka K, Wilhelm M, Schoen C. Effects of yeast (1,3)-(1,6)-beta-glucan on severity of upper respiratory tract infections: a double-blind, randomized, placebo-controlled study in healthy subjects. J Am Coll Nutr.(2019) 38:40– doi: 10.1080/07315724.2018.1478339
  3. Fuller R, Moore MV, Lewith G, Stuart BL, Ormiston RV, Fisk HL, et al. Yeast-derived beta-1,3/1,6 glucan, upper respiratory tract infection and innate immunity in older adults. (2017) 39–40:30–35. doi: 10.1016/j.nut.2017.03.003
  4. Graubaum HJ, Busch R, Stier H, Gruenwald J. A double-blind, randomized, placebo-controlled nutritional study using an insoluble yeast beta-glucan to improve the immune defense system. Food Nutr Sci.(2012) 3:738– doi: 10.4236/fns.2012.36100
  5. Auinger A, Riede L, Bothe G, Busch R, Gruenwald J. Yeast (1,3)-(1,6)-beta-glucan helps to maintain the body’s defence against pathogens: a double-blind, randomized, placebo-controlled, multicentric study in healthy subjects. Eur J Nutr.(2013) 52:1913– doi: 10.1007/s00394-013-0492-z