ដើម្បីកាត់បន្ថយការហើមពោះ និងមិនដើរខ្យល់ សូមសាកល្បងតាមការណែនាំដូចខាងក្រោមៈ
- បរិភោគ យឺត ៗ កុំបង្ខំ ។
- បរិភោគអាហារមានសារធាតុចិញ្ចឹមតិច និងមិនមានជាតិខ្លាញ់។
- ជៀសវាងការទំពារស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់រឹង។
- ផឹកទឹកដោយប្រើបំពង់បឺត ដោយមានដែកកំណត់ ឬផឹកទឹកពីដប់ដែលមានមាត់តូច។
- កាត់បន្ថយការការបរិភោគភេសជ្ជៈមានជាតិហ្គាស និងស្រាបៀរ។
- កុំជក់បារី ។
- ព្យាយាមគ្រប់គ្រងស្ត្រេស ដែលអាចបង្កឱ្យមាន ការលេបខ្យល់កាន់ច្រើនចូលពោះ ។
- កុំបង្ខំខ្លួនឱ្យភើ ។
- ជៀសវាងការចូលដំណេក ភ្លាមៗបន្ទាប់ពីបរិភោគ ។
- សាក់ល្បងតមអាហារ ដែលអ្នកកត់ចំណាំ បង្កឲ្យអ្នក ទល់ខ្យល់ ដូចជា សណ្តែក ស្ពៃក្តោប ឆាថាវ ខ្ទឹមបារាំង សណ្ដែកបណ្ដុះ ចេក ទំពាំងបាយជូគ្រាម ទឹកដោះគោ ការ៉េម និងទឹកដោះគោទឹកកក ជាដើម ។
- កាត់បន្ថយការបរិភោគផលិតផលទឹកដោះគោ។
ការប្រើផលិតផលប្រឆាំងនឹងហ្គាស អាចជួយបាន។ ថ្នាំផលិពីធ្យូង ក៏អាចជួយបានដែរ។
ការឈឺចុកចាប់ក្រពះ ផ្សារ ឬរមួលអាចបណ្តាលមកពីការកើនឡើងនៃខ្យល់នៅក្នុងពោះ ។ ការឈឺនេះ ច្រើនតែកើតឡើងនៅផ្នែកខាងក្រោមពោះខាងស្តាំ និងផ្នែកលើខាងឆ្វេង និង ប្តូរទីតាំងឈឺម្ដងអីញ្ចេះម្ដងអញ្ចុះ យ៉ាងរហ័ស។ អ្នកអាចកត់សំគាល់ពីអារម្មណ៍ “រលាក” នៅក្នុងពោះ។ ការឈឺដោយសារមិនដើរខ្យល់ អាចបង្កឲ្យមានការឆ្លងមេរោគក្នុង ក្រពះពោះវៀន ឬរាគ។
ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.