ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ការ​ទទួលទាន​បេតាគ្លូខេន (Beta-Glucan) ​អាច​នាំ​ឱ្យ​ ហនិភ័យ​ ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩ ថយចុះ

ទោះបី​ជា​គេ​ដឹង​ថា រោគសញ្ញា និង​ឥទ្ធិពល​ នៃ​ជំងឺ​កូវីដ​ ១៩ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ ផ្ដាសាយ​ធម្មតា​ ក៏​ដោយ ក៏​មាន​ភស្តុតាង​បង្ហាញ​ថា​ការ​ទទួលទាន​ បេតាគ្លូខេន​អាច​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ នៃ​ភាព​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លក្ខខ័ណ្ឌ​សុខភាព​ របស់​ជន​ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩(1)។

ការ​សិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​បញ្ជាក់ សារធាតុ​បេតាគ្លូខេន​1,3-1,6  ដែល​ផលិត​ចេញ​ពី​ផ្សិត​ដំបែ​ខ្មៅ​ កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ នៃ​រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ (URTI) ។ ការ​សិក្សា​នេះ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​នូវ​ការ​ធ្លាក់​ចុះ​ នៃ​សម្ពាធ​ឈាម​ស៊ីស្តូលិក​ និង​សម្ពាធ​ឈាម diastolic នៃ​អ្នក​ចូលរួម​ ដែល​បាន​ទទួលទាន​សារធាតុ​បេតាគ្លូខេន​(2)។

ការ​សិក្សា​លើ​មនុស្សវ័យ​ចំណាស់ ដែល​មាន​អាយុ​ចាប់​ពី​ ៥០-៧០ ឆ្នាំ ដែល​បាន​ទទួល​ទាន​អាហារ​បំប៉ន​ បេតាគ្លូខេន​ រយៈពេល ៩០ ថ្ងៃ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ការពារ​ របស់​បេតាគ្លូខេន (β-glucan) ក្នុង​ក្រុម​មនុស្ស​ ដែល​មាន​ហានិភ័យខ្ពស់​នេះ។ នៅ​ទីនេះ​ គឺ​ចំនួន​ថ្ងៃ​ ដែល​អ្នក​ជំងឺ​ធ្លាប់​មាន រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ URTI ត្រូវ​បាន​ថយចុះ​(3)។

ចុងក្រោយ ក្នុង​ការសិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​ពីរ​ក្រុម​ បាន​បង្ហាញថា​ ក្រុម ដែល​បាន​ទទួលទាន​ បេតាគ្លូខេន ដែល​មាន​ការ​តាដាន​ត្រឹមត្រូវ​ មាន​ការ ថយ​ចុះ​នៃ​ជំងឺ​ផ្តាសាយ​ទូទៅ​ ២៥% និង​ធ្វើ​ឲ្យ​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​ មាន​ភាព​ស្រាលឡើងល​  (4, 5) ។

ប្រភព៖

  1. Geller A and Yan J (2020) Could the Induction of Trained Immunity by β-Glucan Serve as a Defense Against COVID-19?  Immunol.11:1782. doi: 10.3389/fimmu.2020.01782
  2. Dharsono T, Rudnicka K, Wilhelm M, Schoen C. Effects of yeast (1,3)-(1,6)-beta-glucan on severity of upper respiratory tract infections: a double-blind, randomized, placebo-controlled study in healthy subjects. J Am Coll Nutr.(2019) 38:40– doi: 10.1080/07315724.2018.1478339
  3. Fuller R, Moore MV, Lewith G, Stuart BL, Ormiston RV, Fisk HL, et al. Yeast-derived beta-1,3/1,6 glucan, upper respiratory tract infection and innate immunity in older adults. (2017) 39–40:30–35. doi: 10.1016/j.nut.2017.03.003
  4. Graubaum HJ, Busch R, Stier H, Gruenwald J. A double-blind, randomized, placebo-controlled nutritional study using an insoluble yeast beta-glucan to improve the immune defense system. Food Nutr Sci.(2012) 3:738– doi: 10.4236/fns.2012.36100
  5. Auinger A, Riede L, Bothe G, Busch R, Gruenwald J. Yeast (1,3)-(1,6)-beta-glucan helps to maintain the body’s defence against pathogens: a double-blind, randomized, placebo-controlled, multicentric study in healthy subjects. Eur J Nutr.(2013) 52:1913– doi: 10.1007/s00394-013-0492-z

អ្នកជំងឺលើសឈាម ទឹកនោមផ្អែម និងមនុស្សចាស់ ទទួលទានបេតាគ្លូខេន កាត់បន្ថយមរណៈភាព ឬភាពធ្ងន់ធ្ងរបង្កពីជំងឺកូវីដ-១៩

ការរកឃើញថ្មី បានផ្ដល់ដំបូន្មាន ដល់យជន ងាយរងគ្រោះដោយជំងឺកូវិដ-១៩ ទទួលទានសារធាតុបេតាគ្លូខេន (Beta-Glucan)  ព្រោះសារធាតុនេះ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ជនទាំងនោះ រឹងម៉ាំ និងកាត់បន្ថយហនិភ័យ ដល់អាយុជីវិត ឬភាពធ្ងន់ធ្ងរដែលបង្ករពីជំងឺកូវីដ-១៩។

យោងតាម ការសិក្សាស្រាវជ្រាវ Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK ក្នុងឆ្នាំ (2020) ជនដែលប្រឈមនឹងអត្រា​មរណភាព​ខ្ពស់ ដោយ​ជំងឺ​កូវីដ-១៩  គឺ​​ រួមមាន​អ្នកជំងឺបេះដូង​ – សរសៃឈាម​ អ្នកជំងឺ​ទឹកនោមផ្អែម​ អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ដោយសារ​ជំងឺ​មហារីក​ និង​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ ដែល​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ។

ការសិក្សាស្រាវជ្រាវ Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK ក្នុងឆ្នាំ (2020)  បាន ​វិភាគ​​ និងវិនិច្ឆ័យ​ថា ភ្នាក់ងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ មាន​សារសំខាន់​ សម្រាប់​យន្តការ​ការពារ​ប្រឆាំង​  និង ឃ្លាំមើល​ប្រព័ន្ធភាពស៊ាំ ប្រឆាំង​នឹង​ជំងឺ​កូវីដ -19 ជាពិសេស​តាមរយៈ​មធ្យោបាយ​ងាយៗ រួមមាន​ការ​ទទួលទាន​ អាហារ​បំប៉ន​ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ហើយ​យើង​ដាក់​ការ​ស្នើ​សុំ​ ថា​វា​ជា​ យុទ្ធសាស្ត្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ 19 ។  ការ​ទទួលទាន​ បេតាគ្លូខេន 1,3- 1,6  ផ្សំ​ឡើង​ពី​ផ្សិត​ដំបែ​ខ្មៅ​ ឈ្មោះថា អារីអូបាសាឌៀម បាន​គាំទ្រ​ដល់​ការ​ពង្រឹង​សកម្មភាព​ របស់ កោសិកា​ម៉ាក្រូហ្វា​ (macrophage) និង​ឥទ្ធិពល​កោសិកា​ប្រឆាំង​ជំងឺ​ចូល​រាងកាយ​ (NK cells) ដែល​ជា​ភ្នាក់ងារ​ចាំបាច់​ក្នុង​ការ​ប្រឆាំង​នឹង​ ការ​ឆ្លង​វីរុស​ ។

សេចក្តីសន្និដ្ឋានៈ ជន​ដែល​មាន​បញ្ហា​សុខភាព​ខាងលើ​ស្រាប់​ ដែល​ងាយ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ទាក់ទង​នឹង​ជំងឺ​កូវីដ​-១៩ ដោយសារ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធភាពស៊ាំ​​ ទំនង​ជា​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​ទទួលទាន​អាហារ​បំប៉ន​ ដែល​ជួយ​បង្កើន​ប្រព័ន្ធភាពស៊ាំ​។

 

ប្រភព៖

Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK (2020) Role of Immune Dysregulation in Increased Mortality Among a Specific Subset of COVID-19 Patients and Immune-Enhancement Strategies for Combatting Through Nutritional Supplements. Front. Immunol. 11:1548. doi: 10.3389/fimmu.2020.01548

ការពារពីឆ្លងផ្ដាសាយ

បើយោងតាមការសិក្សារបស់ McFarlin BK, Carpenter KC, Davidson T, ឆ្នាំ ២០១៣ បេតាគ្លូខេន  [Beta glucan] មានទំនាក់ទំនងជាមួយនឹង ការថយ ចុះចំនួន ៣៧% នៃអំឡុងពេលមានរោគសញ្ញាគ្រុនផ្ដាស់សាយ បើធៀបនឹងការព្យាបាលដោយឳសថ ។ (1)

ស្របគ្នានេះដែរ តាមការរកឃើញរបស់អ្នកស្រាវជ្រាវ Jung K ឆ្នាំ២០០៤ ការប្រើប្រាស់បេតាគ្លូខេន ជាឳសថស មានប្រសិទ្ធភាព  សម្រាប់ការព្យាបាល ការឆ្លងវីរុសផ្តាសាយ។(2)

(2)McFarlin BK, Carpenter KC, Davidson T, “Baker’s yeast beta glucan supplementation increases salivary IgA [immunoglobulin] and decreases cold/flu symptomatic days after intense exercise,” J Diet Suppl  10(3):171-83, Sept 2013. PMID: 23927572.
(1)Jung K, et al, “Antiviral effect of Saccharomyces cerevisiae beta-glucan to swine influenza virus by increased production of interferon-gamma and nitric oxide,” J Vet Med B Infect Dis Vet Public Health 51(2):72-6, Mar 2004.

------

បេតាគ្លូខេន 1,3-1,6 មាននៅក្នុងផលិតផល​ ម៉ាហូ

ម៉ាហូផលិតដោយ ឡាបូ អារីអូ (AUREO) ក្នុងប្រទេសជប៉ុន

 

អំពីជំងឺរលាកក្រពះ

សព្វថ្ងៃប្រជាជនកម្ពុជាមានអត្រាកើនឡើងខ្ពស់នៃជម្ងឺរលាកក្រពះ។

ជំងឺរលាកក្រពះ គឺជាការរលាកនៃស្រទាប់ក្រពះ។ 

វាអាចកើតមានឡើងនៅពេលដែលអាសុីតក្រពះកើនឡើងដែលអាចបំផ្លាញដល់កោសិកាស្រទាប់ក្រពះ។

រោគសញ្ញា

ភាពមិនស្រួលក្នុងពោះផ្នែកខាងលើ ចង្អោរ និងក្អួតគឺជារោគសញ្ញាទូទៅបំផុតនៃជំងឺរលាកក្រពះ ។ ជំងឺរលាកក្រពះអាចបណ្តាលឱ្យហូរឈាម ដែលអាចមើលឃើញនោពេលក្អួត ឬ លាមកប្រែពណ៌ខ្មៅ។ 

កត្តាបង្កដែលអាចអោយមានជំងឺរលាកក្រពះរួមមាន

ការសេពគ្រឿងស្រវឹង អាហារមានជាតិគីមីហួសហេតុ និងប្រើឳសថ ដូចជាអាស្ពីរីន 

ការថែរក្សាខ្លួនឯង

ចៀសវាងការជក់បារី ពិសារស្រា អាហារ និងភេសជ្ជៈ ដែលបង្ករផលរំខាន់ ឬពិបាកដល់ក្រពះ ។ 

ការប្រុងប្រយ័ត្ន 

  • ការប្រើថ្នាំព្យាបាលច្រើនពេក ដែលផ្ទុកជាតិម៉ាញ៉េស្យូម អាចបណ្តាលឱ្យរាគ។ 
  • ជាតិកាល់ស្យូម  ឬថ្នាំអាសេតាន ដែលមានជាតិអាលុយមីញ៉ូមអាចបណ្តាលឱ្យទល់លាមកបាន។ )
  • ចៀសវាងថ្នាំអាស្ពីរីន, ibuprofen, ketoprofen និង naproxen sodium ។ ថ្នាំទាំងនេះ អាចបង្កឱ្យមាន ឬធ្វើឱ្យរលាកក្រពះកាន់តែធ្ងន់ធ្ងរ។

*****ប្រសិនបើការឈឺរបស់អ្នកបន្ដរយៈពេលលើសពី1សប្តាហ៍ សូមព្យាយាមស្វែងរការការព្យាបាលជាបន្ទាន់។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

ប្រុងប្រយ័ត្ន គ្រោះថ្នាក់នៃការប្រើថ្នាំបញ្ចុះលាមក 

និយាយតាមបច្ចេកទេស ការទល់លាមក គឺជាការបត់ជើងមកមាន លាមករឹង តិចជាងបីដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចមានអារម្មណ៍ហើមពោះ និងចង្អោរទ្រងមិនស្រួលខ្លួនម្តងម្កាលដែរ។ ការទល់លាមកគឺជារោគសញ្ញា តែមិនមែនជាជំងឺទេ។ កត្តាបង្ករបង្កឲ្យ ទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់  របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ និងជំងឺ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។ ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ មិនមានអ្វីធ្ងន់ធ្ងរទេ។ ទោះយ៉ាងណាក៏ដោយប្រសិនបើវានៅតែបន្តកើតមាន ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ ។

 

មនុស្សភាគច្រើនប្រើប្រាស់ថ្នាទំលាក់លាមក ពេលមានបញ្ហាទល់លាម តែ ការប្រើថ្នាំបញ្ចុះលាមកច្រើនពេកអាចបង្កគ្រោះថ្នាក់ ។

ការប្រើប្រាស់ថ្នាំបញ្ចុះលាមកច្រើនពេក ពិតជាអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យការទល់លាមករបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ការប្រើប្រាស់ថ្នាំទាំងនេះច្រើនពេកអាច៖

  • ធ្វើឱ្យរាងកាយរបស់អ្នកហូរចេញនូវវីតាមីនចាំបាច់ និងសារធាតុចិញ្ចឹមផ្សេងទៀត មុនពេលពួកគេស្រូបចូល។ ដំណើរការនេះរំខានដល់តុល្យភាពអំបិល និងសារធាតុចិញ្ចឹមធម្មតារបស់រាងកាយអ្នក។ ដំណើរការនេះរំខានដល់ប្រសិទ្ធភាពថ្នាំដទៃទៀត ដែលអ្នកកំពុងប្រើ។
  • រោគសញ្ញាពោះវៀនមិនធ្វើចលនា ជាលក្ខខ័ណ្ឌ ដែលពោះវៀន មិនដំណើរការបានត្រឹមត្រូវ ពីវា បានចាប់ផ្តើមពឹងផ្អែកលើថ្នាំបញ្ចុះលាមកដើម្បីជំរុញកុំឲ្យវាមានចលនា។ 
  • ជាលទ្ធផលនៅពេលអ្នកឈប់ប្រើថ្នាំបញ្ចុះលាមក ការទល់លាមករបស់អ្នកអាចកាន់តែអាក្រក់ទៅ ៗ ។

ការថែរក្សាខ្លួនឯង

ដើម្បីកាត់បន្ថយឱកាសនៃការទល់លាមក៖

  • ព្យាយាមញ៉ាំឱ្យបានទៀងទាត់ និងញ៉ាំអាហារដែលមានជាតិសរសៃច្រើន រួមមានផ្លែឈើស្រស់ បន្លែនិងគ្រាប់ធញ្ញជាតិទ និងនំប៉័ង។
  • ផឹកទឹកពី ៨ ទៅ ១០ កែវ ឬវត្ថុរាវផ្សេងៗជារៀងរាល់ថ្ងៃ។
  • បង្កើនសកម្មភាពរាងកាយរបស់អ្នក។
  • កុំព្រងើយកន្តើយក្នុងការ ជម្រុញឱ្យមានចលនាពោះវៀន។
  • អាហារបំប៉នជាតិសរសៃ (Sukiri) 
  • កុំពឹងផ្អែកលើថ្នាំបញ្ចុះលាមក (សូមមើលខាងក្រោម) ។

ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។  ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។

 

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.

គន្លឹះដើម្បីជាសះស្បើយពីជម្ងឺហឺត

ហឺតជាជម្ងឺពិបាកព្យាបាលមួយ និងធ្វើឲ្យអ្នកជម្ងឺពិបាកខ្លាំងណាស់។ 

ការសិក្សាជាបន្តបន្ទាប់ បង្ហាញ​ថា ការ​ប្រើប្រាស់​សារធាតុ ​គ្លូខេន ពី​វ័យ​កុមារភាព​ មាន​​ប្រសិទ្ធភាព​ បង្ការ​នឹង​ការ​វិវត្ត​នៃ​ជំងឺ​ហឺត​ និង​អាឡែកហ្សី។(1)

“ការសិក្សាពិសោធមួយធ្វើឡើងដោយប្រើគំរូនៃការដកដង្ហើមរបស់សត្វកណ្ដុះ រកឃើញថា…ការកើនឡើងនៃសមាសភាពតួរនាទីប្រព័ន្ធការពាររាងកាយ  (IL-10 ប្រឆាំងនឹងការរលាក) បន្ទាប់ពីការប្រើប្រាស់សារធាតុគ្លូខេន ។  ចំណុចចុងបញ្ចប់នៃ ការសិក្សាស្រាវជ្រាវ មានការធ្លាក់ចុះនៃ អការៈហឺត។ ការសិក្សាដោយបើកចំហ និង រកគំហើញថ្មីនេះ ដោយគ្មានបុរេវិនិច្ឆ័យ ពីមានការចូលរួមពី កុមារដែលមានជំងឺហឺតចន្លោះ​ អាយុពី ៦ ទៅ ១២ ឆ្នាំ ដែលមានជំងឺហឺតស្រាល  និងមធ្យម និងមិនគាំពារងឺបានគ្រប់គ្រាន់។ សារធាតុបេតាគ្លូខេន (Beta-1-3-glucan) បានបង្ហាញអោយឃើញថាវាជាថ្នាំមួយ ដែលមានសមត្ថភាព ដ៏ខ្លាំងក្លា ទៅលើការផលិត interferon-gamma ក្នុងការជម្រុញ macrophages និងក្នុងភាពខុសគ្នារបស់វា ទៅនឹងកោសិកា ដែលមានអង់ទីករ។(2)

(1) Asthma:  Ilka Noss,  Doekes G, et al, “Comparison of the potency of a variety of B-glucans to induce cytokine production in human whole blood,” Innate Immun, 19(1): 10-19, PMID: 22653750, Feb 2013.

(2)Sarinho E, Medeiros D, Schor D, Silva A R, Sales V, Mottta ME, Costa A, Azoubel A, Rizzo JA; “Production of interleukin-10 [anti-inflammatory cytokine] in asthmatic children after Beta-1-3 glucan;” Allergol Immuopathol (Madr): PMID 19912977; Vol 37, Num 4:188-92, July-Aug 2009.

៦ចំណុច ដោះស្រាយបញ្ហាទល់លាមក

  1. ការបរិភោគអាហារអោយបានទៀងទាត់
  2. ការបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាផ្លែឈើស្រស់ បន្លែ និង គ្រាប់ធញ្ញជាតិ និងនំប៉័ង។
  3. ទទួលទានទឹកពី ៨ ទៅ ១០ កែវ ក្នុង១ថ្ងៃ។
  4. ធ្វើលំហាត់ប្រាណជាប្រចាំ
  5. ជៀសវាងអង្គុយយូពេក ដែលធ្វើឲ្យមិនមានចលនាពោះវៀន
  6. ជាការប្រសើរ បើអាចប្រើប្រាស់អាហារបំប៉នជាតិសរសៃ ឬ Fiber ជាជំនួយ 

***ប្រសិនបើការទល់លាមកធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាង 3សប្តាហ៍ សូមទៅជួបពេទ្យជំនាញជាបន្ទាន់។  ក្នុងករណីដ៏កម្រ ការទល់លាមកក៏អាចជាសញ្ញានៃ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការរំខានអ័រម៉ូន ជំងឺបេះដូង ឬខ្សោយតំរងនោម។

កត្តាបង្ក

កត្តាបង្កអោយមានបញ្ហាទល់លាមក រួមមានការទទួលទានជាតិទឹកមិនគ្រប់គ្រាន់  របបអាហារមិនល្អ បរិភោគមិនទៀងទាត់ អាយុ កង្វះសកម្មភាព ការមានផ្ទៃពោះ ឬ ក្រោយសំរាល និងជំងឺផ្សេងៗ។ ការប្រើប្រាស់ឳសថផ្សេងៗ ក៏អាចបណ្តាលឱ្យទល់លាមកផងដែរ។      

ផលប៉ះពាល់ពីការទល់លាមក

ទោះបីជាការទល់លាមកអាចជាការរំខានយ៉ាងខ្លាំងក៏ដោយ ស្ថានភាពនៃអាការៈនេះ គ្មានអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែ ការទល់លាមកអាចបណ្តាលឱ្យមានផលវិបាក ដូចជាជំងឺឬសដូងបាត និងស្នាមប្រេះ ឬដាច់រលាត នៅរន្ធគូថ។

ប្រភព៖ Hagen, P.T. ed., 1999. Mayo clinic guide to self-care: answers for everyday health problems. Mayo Foundation for Medical.