ទទក៖ ក្រុមហ៊ុនម៉ានីហ៊ន ខេមបូឌា ចូលរួមអភិរក្សធនធានធម្មជាតិសមុទ្រ

ខេត្ត​កំពត​៖ ក្រុមហ៊ុន​ ម៉ានីហ៊ន ខេមបូឌា​ ដែល​ចែក​ចាយ​ផ្ដាច់មុខ​ផលិតផល​ “ម៉ាហូ” រួម​ជាមួយ​នឹង បុគ្គលិក និង​ដៃគូ​អាជីវកម្ម​ ជាង​៣០​នាក់​ បាន​ឧបត្ថម្ភ​ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ដាំ​កូន​ដើម​កោងកាង​ចំនួន​ ១,៥០០ដើម​ នៅក្នុង​ សហគមន៍​នេសាទ ទេសចរណ៍​ត្រពាំង​សង្កែ​ ដែល​មាន​ទីតាំង​ក្នុង​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ។

ការ​ចូលរួម​នេះ​ ឆ្លុះ​បញ្ចាំង​តូច​មួយ​អំពី​វប្បធម៌​ចែករំលែក​របស់​វិស័យ​ឯកជន​ ក្នុង​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ ដើម្បី​ជួយសហគមន៍​ ប្រព័ន្ធអេកូឡូស៊ី​ និង​បរិស្ថាន​បៃតង​របស់​ប្រទេស​កម្ពុជា​។ លោក ហ៊ៅ សុផានាត ដែល​ជាអគ្គ​នាយក​ក្រុមហ៊ុន​ ម៉ានីហ៊ន ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​៖ “សកម្មភាព​ដាំ​ដើម​កោងកាង​នេះ​ ជា​ផ្នែក​មួយ​នៃ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ​សម្រាប់​ បុគ្គលិក និង​ដៃគូ​អាជីវកម្ម​ ។ ​ដំណើរ​កម្សាន្តនេះ​មិន​ត្រឹមតែ​ បង្កើត​ភាព​សប្បាយ​ និង​អនុស្សាវរីយ៍​ល្អៗ​ ដល់​បុគ្គលិក​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជួយ​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​ផង​ដែរ​។”

លោក​អគ្គនាយក​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ម៉ាហូ ដែល​ជាផលិតផលឯកទេស​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​​ ជួយ​ការពារ​លោកអ្នក​ពី​ជំងឺ​នានា និង​មាន​សុខភាព​ល្អ និង​អាយុ​វែងបាន បាន​សង្កត់ធ្ងន់​ថា៖​ “ក្រុមហ៊ុន​មាន​គោលបំណង​ ជួយសហគមន៍ តាម​រយៈ​ការ​ដាំ​ដើម​កោងកាង​ ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចការ​ ការពារ​បរិស្ថាន​ធម្មជាតិ  ពង្រីកដែន​ជម្រក​ដល់​​ជីវចម្រុះ​ និងបង្កើន​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្ត​ប៉ែក​និរតី​មួយ​នេះ​​ដែរ​។”

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទ​ ទេសចរណ៍​ត្រពាំង​សង្កែ​ បាន​ថ្លែង​អំណរគុណ​ យ៉ាងជ្រាលជ្រៅ​ ដល់​ក្រុមហ៊ុន​ម៉ានីហ៊ន​ ខេមបូឌា​ និង​បុគ្គលិក ដែល​ចំណាយ​ពេលវេលា ថវិកា​ជាច្រើន​ ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ដាំ​ដើម​កោងកាង​ចំនួន​១,៥០០ដើម ដើម្បី​សហគមន៍​។ លោក​ប្រធាន​សហគមន៍​រូប​នេះ​ សូម​អំពាវនាវ​ ដល់​ប្រជាជន​ មក​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​ ព្រោះ​ថវិកា ដែល​បាន​មក​ពី​សេវា​ដឹក​ទេសចរណ៍​ដើរ​កម្សាន្ត​ កន្លែង​ស្នាក់នៅ​ និង​លក់​ម្ហូបអាហារ​ ជា​កញ្ចប់​មនុស្សធម៌​ ដើម្បី​បន្ត​និរន្តរភាព​សកម្មភាព​សហគមន៍​ក្នុង​ការមើលថែ និង​ស្ដារ​គម្រប​ព្រៃឈើ​ បង្កើត​មុខរបរ​ដល់​ប្រជា​សហគមន៍​ កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​ ជួយ​កុមារ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​សហគមន៍​ទាំងមូល​ផង​ដែរ​។