សេចក្ដីណែនាំអំពីការប្រើប្រាស់ ប័ណ្ណសន្សំពិន្ទុ (Gift Voucher)

ទាញយក PDF

គោលបំណង
  •  ទាក់ទាញ និង​លើកទឹកចិត្ត​ឲ្យ អតិថិជន បន្ដ​ជាវ និង​គាំទ្រ​ផលិតផល​រយៈពេល​វែងឆ្ងាយ​
  • ជំរុញ​ការ​ជាវ​ឲ្យ​បាន​ចំនួន​ច្រើន​
  • ប្រើ​ប័ណ្ណ​សន្សំ​ពិន្ទុ ​ធ្វើ​ជា​កាដូ ឲ្យ​នរណា​ម្នាក់ ក៏បាន ដើម្បី​បង្ហាញ​សន្ដានចិត្ត​ ឬ​បំណង​ល្អ ដើម្បីឲ្យ​​អ្នក​នោះ​បាន​ប្រើ​ម៉ាហូ និង​មាន​សុខភាព​ល្អ​ដែរ​
ចំណុចត្រូវ​ណែនាំ​ទៅ​អតិថិជន​​
  • ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ សម្រាប់​ជាវ​ផលិតផល​ណាមួយ​ពី​ហាង​ម៉ាហូ​ ចាប់ពី ៥០ដុល្លារ ឬ ២០៥,០០០៛
  • ជាវ​កាន់​តែ​ច្រើន​ ចំណេញ​កាន់តែ​ច្រើន​ពី​ការ​សន្សំ ដោយ​ទទួល​បាន​ការ​ គុណ​ពិន្ទុ​ច្រើនដង (ផ្ដល់​ឧទាហរណ៍ដោយយោងតាម ប័ណ្ណ​ព័ត៌មាន​នៃ​ការ​សន្សំ​ពិន្ទុ ​)
  • ប័ណ្ណ​សន្សំ​ពិន្ទុ​នេះ​មាន​សុពលភាព​ សម្រាប់​ជាវ​ផលិតផល​គ្រប់មុខ​ ពី​ហាង​ម៉ាហូ​
  • នរណា​ក៏​អាច​កាន់​ប័ណ្ណ​សន្សំ​ពិន្ទុ​នេះ មក​ជាវ​ផលិតផល​គ្រប់មុខ​ពី​ហាង​ម៉ាហូ
  • អតិថិជន អាច​ប្រើ​ប័ណ្ណ​សន្សំ​ពិន្ទុ ​ធ្វើ​ជា​កាដូ ឲ្យ​នរណា​ម្នាក់ ក៏បាន ដើម្បី​បង្ហាញ​សន្ដានចិត្ត​ ឬ​បំណង​ល្អ ដើម្បីឲ្យ​​អ្នក​នោះ​បាន​ប្រើ​ម៉ាហូ និង​មាន​សុខភាព​ល្អ​ដែរ​
លក្ខខ័ណ្ឌ
ពេល​ចេញ​ប័ណ្ណ​សន្សំ​ពិន្ទុ​ ជូន​ភ្ញៀវ ​
  • សូម​ត្រួត​ពិនិត្យ​លក្ខខ័ណ្ឌ​ក្នុង ប័ណ្ណ​ព័ត៌មាន​នៃ​ការ​សន្សំ​ពិន្ទុ​ឲ្យ​បាន​ច្បាស់​
  • គណនា និង​បំពេញ​ព័ត៌មាន​ លើ​ប័ណ្ណ​សន្សំ​ពិន្ទុ​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​គ្មាន​ ការ​លុប ឬ​កែ ជា​ដាច់ខាត​
  • ត្រូវ​ថត​ប័ណ្ណ​នេះ​ ហើយ​អាប់ឡូដ​មក​ដេតាបេស​
  • បើ​មាន​ការ​លុប ឬ​កែ ប័ណ្ណ​សន្សំ​ពិន្ទុ​នេះ លែង​មាន​សុពលភាព​ ដូច្នេះ ត្រូវ​សរសេរ​ប័ណ្ណ​ថ្មី​ឲ្យ​ភ្ញៀវ ​វិញ​
  • ***មិន​ត្រូវ​ឲ្យ​ប័ណ្ណ​សន្សំ​ពិន្ទុ​ទៅ​ភ្ញៀវ​ទេ​ ហើយ​ប័ណ្ណ​ខូច​នេះ​ត្រូវ​រក្សាទុក​សម្រាប់​ក្រុមហ៊ុន ​
សម្រាប់​ការ​ប្ដូរ​ពិន្ទុ​
  • ត្រូវ​ត្រួតពិនិត្យ​ថា​ប័ណ្ណ​សន្សំ​ពិន្ទុ​ មិន​មាន​ការ​ក្លែង​បន្លំ ឬ​លុប​ ឬ​កែ​ទេ
  • ត្រូវ​យក​ប័ណ្ណ​ពី​ភ្ញៀវ ហើយ​រក្សាទុក​ ពេល​ដូរ​ផលិតផល​ឲ្យ​ភ្ញៀវ​រួច​រាល់​
  • ថត​រូប​អតិថិជន​ ដែល​បាន​ទទួល​បាន​ផលិតផល​ពី​ការ​ប្ដូ​ពិន្ទុ​ រួច អាប់ឡូដ​រូបភាព​មក​ [LINK] នេះ​
  • រក្សា​ប័ណ្ណ​ដែល​បាន​ទូទាត់​រួច​សម្រាប់​របាយការណ៍​ប្រចាំ​ខែ ​

ចំណាំ៖ ក្រុម​ហ៊ុន​អាច​មាន​ការ​កែប្រែ​លក្ខខ័ណ្ឌ​ខាងលើ​នេះ​បើ​មាន​ការ​ចាំ​បាច់​ ។