តើ​បេតាគ្លូខេន​ (BETA-GLUCAN) ជា​អ្វី​?

របកគំហើញ​នៃ​​ផ្សិត​ដំបែ​ខ្មៅពូជ​អរីអូ​បាស៊ីឌាម (Aureobasidum)​៖ មីក្រូ​សរីរាង្គ​

​នៅ​ឆ្នាំ​ ១៩៧៥ ​សារធាតុ​ដែល​ស្រដៀង​នឹង​ជែល​ត្រូវ​បាន​រក​ឃើញ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​នៃ​ការ​ផលិត​ភេសជ្ជៈ​មួយ​ប្រភេទ​។ ​ការវិភាគ​បាន​បង្ហាញ​ពី​របប​គំហើញ​ចេញ​មកពី​​​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម​(Aureobasidum Yeast)​ ដែល​ផលិត​សារ​ធាតុ​ប៉ូលីសាការីត​​ជុំវិញ​ជញ្ជាំង​​កោសិកា​ផ្នែក​ខាងក្នុង​របស់​វា​។

ការសិក្សា​​មួយ​ចំនួន​នៃ​​​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម​(Aureobasidum Yeast)​និង​សារធាតុ​ស្រដៀង​នឹង​ជែល​នេះ​ ​បាន​បង្ហាញថា​ ​ប្រសិន​បើ​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម​(Aureobasidum Yeast)​ត្រូវ​បាន​ដាំដុះ​ក្នុង​បរិយាកាស​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​រ៉ែ​ ​សារធាតុ​ស្ករ​ (Sucrose)​ ​កន្ទក់​ ​និង​វីតាមីន ​នោះ​មេ​ដំបែ​នឹង​ផលិត​បាន​ជា​សារធាតុ​រាង​ជា​ចាហួយ​ក្នុង​បរិមាណ​ដ៏​ច្រើន ​ដែល​សម្បូរ​ទៅ​ដោយ​បេតាគ្លូខេន​(Beta-glucan)។

ភាព​អស្ចារ្យរបស់បេតាគ្លូខេន (Beta-Glucan) និងប្រព័ន្ធការពាររាងកាយ 

​ការ​ដាំ​​ផ្សិត​ដំបែ​​ខ្មៅ​(Black Yeast)​អាច​ឱ្យ​យើង​ទទួល​បាន​សារធាតុ​ជែល ​ដែល​សំបូរ​ទៅ​ដោយ​បេតាគ្លូខេន​ (Beta-glucan)។ ​នា​ពេល​បច្ចុប្បន្ន​សារធាតុ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ការ​លើក​មក​ជជែក​គ្នា​ក្នុង​ចំណោម​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ ​គ្លូខេន​(Glucan)​គឺ​ជា​សារជាតិ​សរសៃ​(Fiber) ​ឬ​សារជាតិ​ប៉ូលីសាការីត ​ដែល​កើតឡើង​ពី​ម៉ូលេគុល​គ្លុយកូស​ជា​ច្រើន​ត​ភ្ជាប់​ជាមួយ​គ្នា​។ ​ការ​ដាំ​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម ​(Aureobasidium Black Yeast) ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បេតាគ្លូខេន​ ១,៣-១,៦ (Beta-glucan 1,3-1,6)។ ​១,៣-១,៦ ​ជា​លេខ​កំណត់​ទម្រង់​ម៉ូលេគុល​របស់​សារធាតុ​បេតាគ្លូខេន​(Beta-glucan)។

ដោយ​មាន​រចនា​សម្ព័ន្ធ​បែបនេះ​ ទើប​ធ្វើ​ឲ្យ​បេតាគ្លូខេន​ ១,៣-១,៦ (Beta-glucan 1,3-1,6) ​ជា​អាថ៌កំបាំង​នៅ​ក្រោយ​ការ​ជំរុញ​ប្រសិទ្ធភាព​អង់ទីករ​របស់​មនុស្ស​។ ​វា​នៅ​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ប្រតិកម្ម​គីមី​ហៅថា​ “​អុកស៊ីតកម្ម​” ដែល​ជា​ប្រតិកម្ម​រវាង​អុកស៊ីសែន​ជាមួយ​ធាតុ​ផ្សេង​ទៀត​។

ការ​ចម្រាញ់​សារធាតុ​គ្លូខេន​(Glucan)ចេញ​ពី​ផ្សិត​

​បេតាគ្លូខេន​ (Beta-glucan) ​គឺ​ជា​សារធាតុ​ដែល​ត្រូវ​បាន​សំយោគ​ឡើង​នៅ​លើ​ជញ្ជាំង​កោសិកា​របស់​មីក្រូ​សារពាង្គកាយ​​ហើយ​ក៏​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រភេទ​ផ្សិត​ផ្សេង​ទៀត​ដូចជា​ Agaricus, Blazei, Murill ​រួម​ទាំង​ Ganoderma Lucidum ។ គ្លូខេន​ (Glucan)​ដែល​បាន​រក​ឃើញ ​គឺ​ជា​ខ្សែ​ម៉ូលេគុល​គ្លុយកូស​ដែល​មាន​ប្រវែង​ខ្លី​។ ​ប្រភេទ​បេតាគ្លូខេន​ (Beta-glucan)​ដែល​ពេញនិយម​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្សិត​។ ​ទោះបីជា​យើង​ចម្អិន​ និង​បរិភោគ​ផ្សិត​ ក៏​ដោយ ​ក៏​រាងកាយ​របស់​យើង​មិន​អាច​ស្រូប​យក​សារធាតុ​បេតាគ្លូខេន​ដោយ​ផ្ទាល់​បានទេ​។ នោះ​ក៏​ព្រោះ​តែ​វានៅ​មាន​សារធាតុ​កខ្វក់ និង​សារធាតុ​ផ្សេង​ទៀត​ដែល​រាងកាយ​របស់​យើង​​មិន​ស្រូប​យកបាន។ ហើយ​សារធាតុចម្រាញ់​ចេញ​ពី​ផ្សិត​នៅ​មិន​អាច​ទុក​ចិត្ត​បាន ​បើ​ផ្អែក​ទៅលើ​គុណភាព​ផលិត និង​ស្តង់ដារគុណភាព​។

លើស​ពី​នេះ​ផលិតផល​ដែល​ផ្សំពី ​សារធាតុបេតាគ្លូខេន​(Beta-glucan) ពិត​ជា​កម្រ​ណាស់។ វាជារឿងពិបាកសម្រាប់​អ្នក​បរិភោគ ក្នុង​ការ​ពិនិត្យ​មើល​រក​អំណះអំណាង​ ​។ ​ថ្មីៗ​នេះ​មាន​ផលិតផល​អាហារ​បំប៉ន​ដែល​មាន​សារធាតុ​បេតាគ្លូខេន​ (Beta-glucan) ​ដែល​ចម្រាញ់​ចេញ​ពី​ផ្សិត​ដូចជា​ Schizophyllum Commune ។

ដោយឡែក ​ការ​ចម្រាញ់​សារធាតុ​បេតាគ្លូខេន​ (Beta-glucan) ​ ​តម្រូវឲ្យមាន​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី ឬ​វិធី​តាម​បែប​វិទ្យាសាស្ត្រ​ជាចាំបាច់ ដែល​មិន​អាច ​ជៀសវាង ​ផុត​ឡើយ ​ហើយ​សមាសធាតុ​សំខាន់ សម្រាប់​ការ​ស្រូប​យក​ដោយ​រាងកាយ​ ក៏​ត្រូវ​បាន​បាត់បង់​ដែរ​។ គុណភាព​ផលិតផល​ចេញ​ពី​ការ​ចម្រាញ​បែប​នេះ ​មិន​បាន​គួរ​ឲ្យ​ពេញចិត្ត​ ឬ​សម​ស្រប​នឹង​ការ​ចង់​បាន​ ព្រោះ​តែ​វា​បាត់បង់​តុល្យភាព​សមាសធាតុ​​ធម្មជាតិ ​។

សារធាតុ​​ប្រើ​ក្នុង​ការ​ដាំដុះ​​​ផ្សិត​ដំបែ​ខ្មៅពូជ​អរីអូ​បាស៊ីឌាម(Aureobasidium)គឺធម្មជាតិ១០០%

​បេតាគ្លូខេន​ (Beta-glucan)​ទទួល​បាន​ពី​ផ្សិត​ដំបែ​ខ្មៅ​(Black Yeast) ​គឺជា​សារធាតុ​មាន​រាង​ជា​ចាហួយ ​ធម្មជាតិ​ (​ពាក់​កណ្ដាល​រាវ​) ​ដែល​ផលិត​ឡើង​ពី​ផ្សិត​ដំបែ​ខ្មៅ​(Black Yeast)​និង​ផ្ទុក​ដោយ​មាន​សារធាតុ​បេតាគ្លូខេន​ (Beta-glucan) នៅ​ខាងក្នុង ​។ ​សារធាតុ ​ចម្រាញ់​ចេញ​ជា​បេតាគ្លូខេន​(Beta-glucan) ​គឺ​ត្រូវ​ការ​ការ​សម្លាប់​មេរោគ​ដោយ​ប្រើ​សីតុណ្ហភាព​ខ្ពស់​។ ​ដោយ​គ្មាន​ការ​ប្រើប្រាស់​សារធាតុគីមី​ ឬ​វិធី​បែប​វិទ្យាសាស្ត្រ​ក្នុង​ដំណើរការ​​ចម្រាញ់​ ផលិតផល​សម្រេច​ ​គឺ​បេតាគ្លូខេន​ (Beta-glucan) ​ក្នុង​ទម្រង់​ជែល​ធម្មជាតិ​100%។ ​បេតាគ្លូខេន​ (Beta-glucan) ​ដែល​ចម្រាញ់​ចេញ​គឺ​ជា​ល្បាយ​នៃ​សារធាតុ ​ផូស្វ័រ ​ប៉ូតាស្យូម​ ម៉ាញេស្យូម​ ​កាល់ស្យូម​ ​វីតាមីន​សេ​​ អាស៊ីត​ Oleic និង​អាស៊ីត Linoleic។ ជាមួយ​ល្បាយ​នេះ​ បេតាគ្លូខេន​ (Beta-glucan) ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​កាន់​តែ​ងាយ​ស្រួល​ ​និង​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់រហ័ស​។