Beta-Glucan មានសមត្ថភាពកំចាត់ដុំគីស (ដុំសាច់)

តាមការសិក្សាបញ្ជាក់ថា បេតាគ្លូខេន (B-glucans) ដើរតួជាអ្នកជំនួយការដ៏ខ្លាំងក្លាដើម្បីបង្កើនសកម្មភាពឆ្លើងតបរបស់ប្រព័ន្ធការពាររាងកាយ។​​ ការទទួលទាន បេតាគ្លូខេនចំរាញ់ពីផ្សិតដំបែខ្មៅ ជំរុញការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ប្រឆាំង ការកើតឡើង ឬការវិវឌ្ឍនៃដុំសាច់ (ដុំគីស)។  (1)

ការសិក្សាមួយក៏បានរកឃើញស្រដៀងគ្នានេះដែរ​ថា បេតាគ្លូខេនចំរាញពីផ្សិតដំបែខ្មៅ មានសមត្ថភាព ក្នុងការតភ្ជាប់ភាពស៊ាំ ដែលមានពីធម្មជាតិ និងភាពស៊ាំដែលកើតដោយកត្តាខាងក្រៅ ក្នុងការប្រឆាំងនឹងដុំគីស។ ការសិក្សានេះ ស្នើ ឲ្យមានការប្រើប្រាស់ បេតាគ្លូខេន ចំរាញពីផ្សិតដំបែខ្មៅ ជាសមាសភាពប្រឆាំងដុំគីស តាមរយៈការព្យាបាលដោយបង្កើនប្រព័ន្ធការពាររាងកាយ។(2)

(1) Qi C, Cai Y, Ding, Li B, Kloecker G, Qian K, Vasilakos J, Saijo S, Iwakura Y, Yannelli JR, Yan J; “Differential pathways regulating innate and adaptive antitumor immune responses by particulate.” Div of Hermatology/Oncology, Dept of Medicine, James Graham Brown Ctr, U of Louisville, KY; Blood;117(25):6825-36; Jun 23, 2011.

(2) Adjuvant: Li B, Cai Y, Qi C, et al, “Orally administered particulate beta-glucan modulates tumor-capturing dendritic cells and improves antitumor T-cell responses in cancer,” Clin Cancer Res, 16(21):5153-64, PMID 208554461, Nov 1, 2010. 

 

 

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ការ​ទទួលទាន​បេតាគ្លូខេន (Beta-Glucan) ​អាច​នាំ​ឱ្យ​ ហនិភ័យ​ ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩ ថយចុះ

ទោះបី​ជា​គេ​ដឹង​ថា រោគសញ្ញា និង​ឥទ្ធិពល​ នៃ​ជំងឺ​កូវីដ​ ១៩ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ ផ្ដាសាយ​ធម្មតា​ ក៏​ដោយ ក៏​មាន​ភស្តុតាង​បង្ហាញ​ថា​ការ​ទទួលទាន​ បេតាគ្លូខេន​អាច​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ នៃ​ភាព​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លក្ខខ័ណ្ឌ​សុខភាព​ របស់​ជន​ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវីដ​-១៩(1)។

ការ​សិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​បញ្ជាក់ សារធាតុ​បេតាគ្លូខេន​1,3-1,6  ដែល​ផលិត​ចេញ​ពី​ផ្សិត​ដំបែ​ខ្មៅ​ កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ នៃ​រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ (URTI) ។ ការ​សិក្សា​នេះ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​នូវ​ការ​ធ្លាក់​ចុះ​ នៃ​សម្ពាធ​ឈាម​ស៊ីស្តូលិក​ និង​សម្ពាធ​ឈាម diastolic នៃ​អ្នក​ចូលរួម​ ដែល​បាន​ទទួលទាន​សារធាតុ​បេតាគ្លូខេន​(2)។

ការ​សិក្សា​លើ​មនុស្សវ័យ​ចំណាស់ ដែល​មាន​អាយុ​ចាប់​ពី​ ៥០-៧០ ឆ្នាំ ដែល​បាន​ទទួល​ទាន​អាហារ​បំប៉ន​ បេតាគ្លូខេន​ រយៈពេល ៩០ ថ្ងៃ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ការពារ​ របស់​បេតាគ្លូខេន (β-glucan) ក្នុង​ក្រុម​មនុស្ស​ ដែល​មាន​ហានិភ័យខ្ពស់​នេះ។ នៅ​ទីនេះ​ គឺ​ចំនួន​ថ្ងៃ​ ដែល​អ្នក​ជំងឺ​ធ្លាប់​មាន រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ URTI ត្រូវ​បាន​ថយចុះ​(3)។

ចុងក្រោយ ក្នុង​ការសិក្សា​ពិសោធន៍​ជាមួយ​មនុស្ស​ពីរ​ក្រុម​ បាន​បង្ហាញថា​ ក្រុម ដែល​បាន​ទទួលទាន​ បេតាគ្លូខេន ដែល​មាន​ការ​តាដាន​ត្រឹមត្រូវ​ មាន​ការ ថយ​ចុះ​នៃ​ជំងឺ​ផ្តាសាយ​ទូទៅ​ ២៥% និង​ធ្វើ​ឲ្យ​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​ មាន​ភាព​ស្រាលឡើងល​  (4, 5) ។

ប្រភព៖

  1. Geller A and Yan J (2020) Could the Induction of Trained Immunity by β-Glucan Serve as a Defense Against COVID-19?  Immunol.11:1782. doi: 10.3389/fimmu.2020.01782
  2. Dharsono T, Rudnicka K, Wilhelm M, Schoen C. Effects of yeast (1,3)-(1,6)-beta-glucan on severity of upper respiratory tract infections: a double-blind, randomized, placebo-controlled study in healthy subjects. J Am Coll Nutr.(2019) 38:40– doi: 10.1080/07315724.2018.1478339
  3. Fuller R, Moore MV, Lewith G, Stuart BL, Ormiston RV, Fisk HL, et al. Yeast-derived beta-1,3/1,6 glucan, upper respiratory tract infection and innate immunity in older adults. (2017) 39–40:30–35. doi: 10.1016/j.nut.2017.03.003
  4. Graubaum HJ, Busch R, Stier H, Gruenwald J. A double-blind, randomized, placebo-controlled nutritional study using an insoluble yeast beta-glucan to improve the immune defense system. Food Nutr Sci.(2012) 3:738– doi: 10.4236/fns.2012.36100
  5. Auinger A, Riede L, Bothe G, Busch R, Gruenwald J. Yeast (1,3)-(1,6)-beta-glucan helps to maintain the body’s defence against pathogens: a double-blind, randomized, placebo-controlled, multicentric study in healthy subjects. Eur J Nutr.(2013) 52:1913– doi: 10.1007/s00394-013-0492-z

អ្នកជំងឺលើសឈាម ទឹកនោមផ្អែម និងមនុស្សចាស់ ទទួលទានបេតាគ្លូខេន កាត់បន្ថយមរណៈភាព ឬភាពធ្ងន់ធ្ងរបង្កពីជំងឺកូវីដ-១៩

ការរកឃើញថ្មី បានផ្ដល់ដំបូន្មាន ដល់យជន ងាយរងគ្រោះដោយជំងឺកូវិដ-១៩ ទទួលទានសារធាតុបេតាគ្លូខេន (Beta-Glucan)  ព្រោះសារធាតុនេះ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ជនទាំងនោះ រឹងម៉ាំ និងកាត់បន្ថយហនិភ័យ ដល់អាយុជីវិត ឬភាពធ្ងន់ធ្ងរដែលបង្ករពីជំងឺកូវីដ-១៩។

យោងតាម ការសិក្សាស្រាវជ្រាវ Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK ក្នុងឆ្នាំ (2020) ជនដែលប្រឈមនឹងអត្រា​មរណភាព​ខ្ពស់ ដោយ​ជំងឺ​កូវីដ-១៩  គឺ​​ រួមមាន​អ្នកជំងឺបេះដូង​ – សរសៃឈាម​ អ្នកជំងឺ​ទឹកនោមផ្អែម​ អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ដោយសារ​ជំងឺ​មហារីក​ និង​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ ដែល​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ។

ការសិក្សាស្រាវជ្រាវ Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK ក្នុងឆ្នាំ (2020)  បាន ​វិភាគ​​ និងវិនិច្ឆ័យ​ថា ភ្នាក់ងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ មាន​សារសំខាន់​ សម្រាប់​យន្តការ​ការពារ​ប្រឆាំង​  និង ឃ្លាំមើល​ប្រព័ន្ធភាពស៊ាំ ប្រឆាំង​នឹង​ជំងឺ​កូវីដ -19 ជាពិសេស​តាមរយៈ​មធ្យោបាយ​ងាយៗ រួមមាន​ការ​ទទួលទាន​ អាហារ​បំប៉ន​ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ហើយ​យើង​ដាក់​ការ​ស្នើ​សុំ​ ថា​វា​ជា​ យុទ្ធសាស្ត្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ 19 ។  ការ​ទទួលទាន​ បេតាគ្លូខេន 1,3- 1,6  ផ្សំ​ឡើង​ពី​ផ្សិត​ដំបែ​ខ្មៅ​ ឈ្មោះថា អារីអូបាសាឌៀម បាន​គាំទ្រ​ដល់​ការ​ពង្រឹង​សកម្មភាព​ របស់ កោសិកា​ម៉ាក្រូហ្វា​ (macrophage) និង​ឥទ្ធិពល​កោសិកា​ប្រឆាំង​ជំងឺ​ចូល​រាងកាយ​ (NK cells) ដែល​ជា​ភ្នាក់ងារ​ចាំបាច់​ក្នុង​ការ​ប្រឆាំង​នឹង​ ការ​ឆ្លង​វីរុស​ ។

សេចក្តីសន្និដ្ឋានៈ ជន​ដែល​មាន​បញ្ហា​សុខភាព​ខាងលើ​ស្រាប់​ ដែល​ងាយ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ទាក់ទង​នឹង​ជំងឺ​កូវីដ​-១៩ ដោយសារ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធភាពស៊ាំ​​ ទំនង​ជា​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​ទទួលទាន​អាហារ​បំប៉ន​ ដែល​ជួយ​បង្កើន​ប្រព័ន្ធភាពស៊ាំ​។

 

ប្រភព៖

Rao K-S, Suryaprakash V, Senthilkumar R, Preethy S, Katoh S, Ikewaki N and Abraham SJK (2020) Role of Immune Dysregulation in Increased Mortality Among a Specific Subset of COVID-19 Patients and Immune-Enhancement Strategies for Combatting Through Nutritional Supplements. Front. Immunol. 11:1548. doi: 10.3389/fimmu.2020.01548

ជំងឺរលាកស្បែក Atopic dermatitis (AD)

ជំងឺរលាកស្បែក គឺជាជំងឺមួយក្នុងចំណោមជំងឺរលាកស្បែករ៉ាំរ៉ៃទូទៅបំផុត ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគុណភាពនៃជីវិត។ បេតាគ្លូខេន គឺជាសារធាតុធម្មជាតិ ដែលមានសកម្មភាពពង្រឹងប្រព័ន្ធ ភាពស៊ាំ និងប្រឆាំងនឹងការរលាក។ លទ្ធផល នៃការលាប បេតាគ្លូខេន ធ្វើឱ្យប្រសើរឡើងពីអាការៈ រោគរលាកស្បែក Atopic dermatitis (AD) ។ នៅផ្នែកដែលលាបបេតាគ្លូខេន ឃើញថាមានការថយចុះ នៃថេរវេលានៃភាពធ្ងន់ធ្ងរបង្កពីជំងឺរលាកស្បែក Atopic dermatitis (AD)

ប្រភព៖ Jesenak M, Urbancek S, et al, B-Glucan-based cream in supportive treatment of mild-to-moderate atopic dermatitis,” J Dermatolog Treat. 1-10, .PMID:26654776;  December 2015.

រោគរលាកស្បែកលើទារក និងកុមារ

ជំងឺរលាកស្បែក Atopic dermatitis (AD) ជាជំងឺរលាកស្បែករ៉ាំរ៉ៃដែលកើតឡើងជាចំបងលើ ទារក និងកុមារ។ ការសិក្សានាពេលបច្ចុប្បន្ននេះ ត្រូវបានធ្វើឡើងដើម្បី សិក្សាពី ប្រសិទ្ធភាព របស់បេតាគ្លូខេន 1,3/1,6 ដែលបង្រឹងប្រព័ន្ធភាពស៊ាំ និង ចំរាញចេញពីផ្សិតដំបែរ (Yeast) ក្នុងការប្រឆាំង នឹងរោគរលាកស្បែក Atopic dermatitis (AD) ។

ការរកឃើញ ពីការសិក្សារបស់ im IS, Lee SH, et al ឆ្នាំ២០១៩ បានណែនាំ ថាការទទួលទានបេតាគ្លូខេន 1,3 / 1,6 មានសក្តានុពលខ្លាំងក្នុងការព្យាបាលជំងឺរលាកស្បែកប្រភេទAtopic Dermatitis(AD) ក៏ដូចជាជំងឺធាត់ ។

ប្រភព៖ Kim IS, Lee SH, et al, “Oral Administration of B-Glucan and Lactobacillus plantarum Alleviates Atoopic Dermatitis-like Symptoms,” J Microbiol Biotechnol, doi: 10.4014/jmb.1907.07011. PMID 31546298, Sep 9 2019.

គុណប្រយោជន៍ របស់បេតាគ្លូខេន

គេរកឃើញថា បេតាគ្លូខេន (Beta-glucan)មានគុណសម្បតិ្តជំនួយដល់សុខភាព រួមមានការការពារ និងព្យាបាលជំងឺទាក់ទង់នឹងការរំលាយអាហារមួយចំនួន និងពង្រឹងប្រព័ន្ធភាពស៊ាំ។ បេតាគ្លូខេន ( Beta-glucan) ជួយកាត់បន្ថយកូលេស្តេរ៉ុល និងបរិមាណគ្លុយកូស នៅក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម។ បេតាគ្លូខេន(beta-glucan) ក៏មានសមត្ថភាព ប្រឆាំងអុកស៊ីតកម្ម ដោយហេតុ​ នេះអាចកាត់បន្ថយហានិភ័យ នៃជំងឺរួមមានជំងឺសរសៃឈាមបេះដូង ជំងឺបេះដូង ជំងឺសរសៃប្រសាទ ទឹកនោមផ្អែម និងជំងឺមហារីក។ គេក៏រកឃើញ ថាវាមានប្រសិទ្ធភាពនៃរំញោតប្រព័ន្ធភាពស៊ាំ និងប្រសិទ្ធភាពប្រឆាំងនឹង ដុំគីស។ Beta-glucan ជាអាហារសរីរាងតូចៗ ដែលជួយជំរុញដល់ការលូតលាស់ និងសកម្មភាព នៃអតិសុខុមប្រាណក្នុងពោះវៀនធម្មជាតិ ដែលរារាំងការ លូតលាស់ នៃធាតុបង្កជំងឺ។ គុណប្រយោជន៍របស់ បេតាគ្លូខេនដើរ តួរនាទី យ៉ាងសំខាន់ ក្នុងការបង្កើនអត្ថប្រយោជន៍ដល់សុខភាព  និងបង្ការពីជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែម ការលើសឈាម ការធាត់ និងជំងឺសរសៃឈាមបេះដូង និងមហារីក។

 Ciecierska A, Drywien ME, et al, “Nutraceutical functions of beta-glucans in human nutrition,” Rocz Panstw Zakl Hig, [Translation: Roczniki Panstwowego Zakladu Higieny, Responsiveness to the hospital patient needs in Poland], 70(4):315-324, (ISSN: 0035-7715), 2019.

បេតាគ្លូខេន(Beta-glucan) ជួសជុលកោសិកាខូច និងពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងជម្ងឺផ្សេងៗ

តាមរយៈការសិក្សាថ្មីមួយ បានបញ្ជាក់ថា សារជាតិបេតាគ្លូខេន (B-glucan) មានសក្តានុពលក្នុងការប្រើប្រាស់ជាសមាសធាតុ ដើម្បីបង្កើនសម្ថភាពប្រព័ន្ធភាពសាំ ប្រឆាំងជម្ងឺ និងបង្កើនប្រសិទ្ធភាពព្យាបាល និងជួសជុលកោសិកាខូច។ (2)

យើងបានបង្កើតវិធីសាស្រ្តថ្មី មួយដោយប្រើប្រាស់បេតាគ្លូខេន 1,3 (Beta-glucan 1,3)  ជាទម្រង ជីវគីមីសម្រាប់ បង្កើនសមត្ថភាពឆ្លើយតបរបស់ ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងមេរោគ ឬជម្ងឺ ។ (1)

 

 

 

 

ប្រភព៖

(1) Abraham A, Ostroff G, et al, “A novel vaccine platform using glucan particles for induction of protective responses against Francisella tularensis and other pathogens,” Clin Exp Immunol, doi:10.111cei.13356, PMID: 31400225, Aug 10 2019. 

(2) Chae JS, Shin H, et al, “Yeast (1-3)-(1-6)-B-d-glucan alleviates immunosuppression in gemcitabine-treated mice”, Intl J Biol Macromoi, SO141-8130(19)32692-3, PMID: 31170489, June 3 2019

រកឃើញថ្មីពីវិធីព្យាបាន និងការពីជំងឺក្រពះពោះវៀន

លទ្ធផលនៃការសិក្សាដោយប្រើប្រាស់បេតាគ្លូខេន (Beta-Glucan 1,3 / 1,6) ចំរាញ់ចេញពីផ្សិតដំបែខ្មៅ (Black yeast) បានបង្ហាញពីផលប្រយោជន៏ នៃសារជាតិគ្លូខេន លើមុខងាររបាំងការពារពោះវៀន  ។ បេតាគ្លូខេន ទទួលបានការចាប់អារម្មណ៍ ស្ដីពីប្រសិទ្ធភាព ព្យាបាល និងការពារពី ជំងឺពោះវៀន ។(1)

ស្របគ្នានេះដែរ ការសិក្សាមួយទៀត បង្ហាញថាអាហារបំប៉ន ដែលមានសារធាតុ បេតាគ្លូខេន (beta-glucan) inositol និងអង់ស៊ីមរំលាយអាហារ ជួយកាត់បន្ថយការហើម ហើមពោះ និងការឈឺចាប់ ធ្វើអោយប្រសើរឡើងនូវស្ថានភាពរបស់អ្នក ជំងឺទាក់ទងនឹងក្រពះ” (2)

 

ប្រភព៖

(1) Mall John-Peter, Casado-Bedmar M, et al, “A B-Glucan -Based Dietary Fiber Reduces Mast Cell-Induced Hyperpermeability in Ileum From Patients with Crohn’s Disease and Control Subjects,’ Inflammatory Bowel Diseases, Vol 24, Issue 1 pp 166-178, PMID 29272475, Jan 1, 2018:

(2) Spagnuoto R, Cosco C et al, “Beta-glucan, inositol and digestive enzymes improve quality of life of patients with inflammatory bowel disease and irritable bowel syndrome.” Eur Rev Med Pharmacol Sci, Supply:102-107, PMID: 28724171, June 21, 2017.

រកឃើញវិធីថ្មីក្នុងការព្យាបាលថ្លើមប្រភេទបេ

ការសិក្សា ថ្មីមួយដោយលោក Soares E, Groothuismink ZMA ក្នុងឆ្នាំ២០១៩ បង្ហាញថា សារធាតុគ្លុយខេន [ដែលចំរាញ់ចេញពី ផ្សិតដំបែខ្មៅ ឬ Black yeast] អាចមានតួនាទីសំខាន់ប្រឆាំងនឹងវីរុស រលាកថ្លើមប្រភេទ B ដោយវាពង្រឹងប្រព័ន្ធភាពសាំប្រឆាំងវីរុស។

 

ប្រភព៖ Soares E, Groothuismink ZMA, et al, “Glucan Particles Are a Powerful Adjuvant for the HBsAg [hepatitis B surface antigen], Favoring Antiviral Immunity, ” Mol Pharm, 16:5:1971-1981, PMID: 30964694, DOI: 10.1021/acs.molpharmaceut.8b01322, May 6 2019. 

រកឃើញវិធីព្យាបាលដំបៅធ្ងន់ៗ

យោងតាមការសិក្សាពិសោធន៍របស់ajtan J, Jesenak M, ឆ្នាំ២០១៨ បង្ហាញថា បេតាគ្លូខេន ជួយបង្កើនការជួសជុលមុខរបួសដំបៅ ដោយបង្កើនការជ្រៀតចូលនៃកោសិកាឈាមស ដែលជួយរំញោចការបំបែកជាលិកា ការបំបែកស្រទាប់កូឡាជែន និងការបង្កើតឡើងវិញ។ ការលៀប បេតាគ្លូខេនលើមុខរបួសគឺស័ក្គសមបំផុតព្រោះវា ជាភ្នាក់ងារព្យាបាល ក្រមរមុខរបួស ។

៉បេតាគ្លូខេន រាងជាចាហួយ (១-៣) ដែលចម្រាន់ចេញពី ផ្សិតដំបែខ្មៅ (Yeast) ដែលមានកំហាប់ល្បាយ៣% ត្រូវបានគេយកទៅលាបលើដំបៅអ្នកជំងឺ ១២ នាក់។ នីតិវិធីនេះត្រូវបានអនុវត្តជារៀងរាល់ថ្ងៃរហូតដល់ 90 ថ្ងៃ។ មធ្យមនៃការជាពីដំបៅ បន្ទាប់ពីការព្យាបាល ៣០ថ្ងៃ គឺ ១១,៣% និង ៥៥,២៣% បន្ទាប់ពី ៩០ ថ្ងៃ។ សារធាតុ បេតាគ្លូខេន ត្រូវបានគេបង្ហាញថាជួយបង្កើនការព្យាបាលដំបៅសរសៃឈាម និងបង្កើនការរីករាលដាលនៃជំងឺអ៊ីដ្រូសែន ក៏ដូចជាបង្កើន ការ រីកសាយប្លាស្មូស៊ី និងជាតិសរសៃ។

ប្រភព៖ Majtan J, Jesenak M, “B-Glucans: Multi-Functional Modulator of Wound Healing,” Molecules, 1;23(4) PMID: 29614757, Apr 2018.