Beta-Glucan មានសមត្ថភាពកំចាត់ដុំគីស (ដុំសាច់)

តាមការសិក្សាបញ្ជាក់ថា បេតាគ្លូខេន (B-glucans) ដើរតួជាអ្នកជំនួយការដ៏ខ្លាំងក្លាដើម្បីបង្កើនសកម្មភាពឆ្លើងតបរបស់ប្រព័ន្ធការពាររាងកាយ។​​ ការទទួលទាន បេតាគ្លូខេនចំរាញ់ពីផ្សិតដំបែខ្មៅ ជំរុញការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ប្រឆាំង ការកើតឡើង ឬការវិវឌ្ឍនៃដុំសាច់ (ដុំគីស)។  (1)

ការសិក្សាមួយក៏បានរកឃើញស្រដៀងគ្នានេះដែរ​ថា បេតាគ្លូខេនចំរាញពីផ្សិតដំបែខ្មៅ មានសមត្ថភាព ក្នុងការតភ្ជាប់ភាពស៊ាំ ដែលមានពីធម្មជាតិ និងភាពស៊ាំដែលកើតដោយកត្តាខាងក្រៅ ក្នុងការប្រឆាំងនឹងដុំគីស។ ការសិក្សានេះ ស្នើ ឲ្យមានការប្រើប្រាស់ បេតាគ្លូខេន ចំរាញពីផ្សិតដំបែខ្មៅ ជាសមាសភាពប្រឆាំងដុំគីស តាមរយៈការព្យាបាលដោយបង្កើនប្រព័ន្ធការពាររាងកាយ។(2)

(1) Qi C, Cai Y, Ding, Li B, Kloecker G, Qian K, Vasilakos J, Saijo S, Iwakura Y, Yannelli JR, Yan J; “Differential pathways regulating innate and adaptive antitumor immune responses by particulate.” Div of Hermatology/Oncology, Dept of Medicine, James Graham Brown Ctr, U of Louisville, KY; Blood;117(25):6825-36; Jun 23, 2011.

(2) Adjuvant: Li B, Cai Y, Qi C, et al, “Orally administered particulate beta-glucan modulates tumor-capturing dendritic cells and improves antitumor T-cell responses in cancer,” Clin Cancer Res, 16(21):5153-64, PMID 208554461, Nov 1, 2010. 

 

 

អ្នកមានជំងឺមហារីកមាត់ស្បូនត្រូវដឹង

សម្រាប់អ្នកមានបញ្ហាជំងឺមហារីមាត់ស្បូនកុំអាល់អស់សង្ឃឹម បើយោងតាមការស្រាវជ្រាវ របស់ Chaichian S, Moassami B, et al, បានបង្ហាញថា បេតាគ្លូខេន មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកមួយចំនួន ដោយសារឥទ្ធិពលរបស់វាទៅលើប្រព័ន្ធការពាររាងកាយ។ ជាមួយនឹងឥទ្ធិពលទាំងនេះ គេប្រើប្រាស់ ម៉ូលេគុលបេតាគ្លូខេន [beta-glucan] សម្រាប់បញ្ជូនថ្នាំទៅក្នុងរាងកាយ។ ក្នុងន័យនេះ ការប្រើបេតាគ្លូខេន beta-glucans គឺជាជំរើសព្យាបាលដ៏ជោគជ័យ សម្រាប់ការបង្ការ និងព្យាបាលជំងឺមហារីក ជាពិសេសជំងឺមហារីកមាត់ស្បូន។ នៅទីនេះយើងបានសង្ខេបពីសក្តានុពល ឬប្រសិទ្ធភាព នៃបេតាគ្លូខេន ក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូន។

របាយការណ៍ក៏បង្ហាញផងដែរថា៖ “ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមហារីកលំដាប់ទីបួននៅលើពិភពលោក។”

ប្រភព៖ Chaichian S, Moassami B, et al, “Functional activities of beta-glucans in the prevention or treatment of cervical cancer;” J Ovarian Res, 13(1):24. PMID: 32138756, DOI: 10.1186/s13048-020-00626-7, Mar 5, 2020.