បទពិសោធន៍រួចផុតជីវិតពីបញ្ហាដុំគីស និងរលាកឆ្អឹងក

សូមទំលាក់លេខដើម្បីជួបអ្នកប្រឹក្សា


លោកស្រី លឹម ជីងហុង 
ឆ្លងផុតជីវិតពីពីបញ្ហាដុំគីស និងរលាកឆ្អឹងក
រស់នៅក្រុងភ្នំពេញ
មានកម្លាំងចិត្តគ្រប់គ្រងអាជីវកម្មឡើងវិញ និងមានសង្ឃឹមបន្តជីវិតរស់នៅជុំគ្រួសារបានវែងឆ្ងាយ ពេលបញ្ហាដុំគីសដ៏ធំមួយនៅនឹងក របស់ស្រ្ដីអាជីវករផ្សារអូឡាំពិកម្នាក់បានរលាយបាត់ ហើយសុខភាពបានប្រសើរមកវិញ បន្ទាប់ពីប្រើ “ម៉ាហូ” ទើបបានមួយខែ។
ពីមុនដុំគីស ដែលពេទ្យតម្រូវវះកាត់ និងការរលាកឆ្អឹងក បានបង្កឲ្យស្រ្ដីរូបនេះ មានសុខភាពទ្រុឌទ្រោម បាក់ទឹកចិត្ត អស់សង្ឃឹម និងព្រួយភ័យថាជីវិតនៅកៀកមាត់ទ្វាមច្ចុរាជ បារម្ភពីស្ថានភាពគ្រួសារ ជាពិសេសកូនៗ បើគ្មានវត្តមានលោកស្រី។
តោះទស្សនាវីដេអូទាំងអស់គ្នា!
"លោកស្រីជាករណីមួយក្នុងចំណោមប្រជាជនកម្ពុជារាប់សែននាក់ ដែលបានប្រើប្រាស់ផលិតផលម៉ាហូ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។”
  • ប្រវត្តិជំងឺ៖ គ្មានសង្ឃឹមរស់រានមានជីវិត ព្រោះបញ្ហាដុំគីសដ៏ធំមួយនៅនឹងក និងរលាកឆ្អឹងក ដែលពេទ្យតម្រូវវះកាត់។ 
  • បន្ទាប់ពីប្រើម៉ាហូ៖ ដុំគីសបានរលាយបាត លែងរលាកឆ្អឹងក និងជីវិតវិលមករកភាពស្រស់បំព្រង។ ឥឡូវលោស្រី ជីងហុ អាចប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

"នេះជាករណីមួយក្នុងចំណោមប្រជាជនកម្ពុជារាប់សែននាក់  ដែលបានប្រើប្រាស់ផលិតផលម៉ាហូ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

តើរបបអាហារ Glucans មានតួនាទីដូចម្ដេចខ្លះក្នុងការការពារជំងឺមហារីក?

សារធាតុ β-glucans ​អាចយកមកបរិភោគដោយផ្ទាល់ជាអាហារបំប៉ន ឬជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ គ្មានមេរោគ និងមិនមានជាតិប្រឆាំង។ ភស្តុតាងដ៏ច្បាស់លាស់បានបង្ហាញនៅក្នុង vitro ក៏ដូចជាការសិក្សាពិសោធន៍ទៅលើសត្វ និងមនុស្ស​ថា β-glucans មានសកម្មភាពជា immunomodulatory ដែលប្រឆាំងនឹងដុំសាច់ និងព្យាបាលជំងឺមហារីក។ ជាការពិតសារធាតុ​ beta-glucan ត្រូវបានប្រើជាថ្នាំព្យាបាលបន្ថែមសម្រាប់ការព្យាបាលជំងឺមហារីក។ សក្តានុពលក្នុងការការពារជំងឺមហារីកធ្វើឱ្យ Beta-glucans មានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាជាសារធាតុជំនួយក្នុងការព្យាបាលប្រឆាំងនឹងដុំសាច់ ក៏ដូចជានៅក្នុងយុទ្ធសាស្ត្រការពារជំងឺមហារីក។ Del Cornò, M., Gessani, S. and Conti, L., 2020. Shaping the innate immune response by dietary glucans: any role in the control of cancer?. Cancers, 12(1), p.155.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

អត្ថប្រយោជន៍ដ៏សម្បូរបែបនៃ Beta-Glucan ចំពោះសុខភាពមនុស្ស

សារធាតុ β-glucans ផ្ទុកសមាសធាតុមួយចំនួនដូចជា សមាសធាតុ phenolic វីតាមីន និងសារធាតុរ៉ែ ដែល​អាចការពារប្រព័ន្ធសរសៃឈាមបេះដូង ការធ្វើឱ្យជាតិស្ករក្នុងឈាមប្រសើរឡើង ការរំលាយអាហារលីពីត និងសម្ពាធឈាម។​ លើសពីនេះ សារធាតុ​ Beta-Glucan​ ក៏ទទួលបានជោគជ័យក្នុងការធ្វើឱ្យមានភាពប្រសើរឡើងចំពោះជំងឺមួយចំនួន ដូចជាការឆ្លងមេរោគផ្លូវដង្ហើម ឬផលវិបាកនៃការវះកាត់លក្ខណៈធ្ងន់ធ្ងរ។ ការអនុវត្តដ៏ជោគជ័យមួយផ្សេងទៀតនៃ β-glucans គឺទៅលើជំងឺមហារីក ដែលជាការបន្ថែម β-glucans ​ពីលើការព្យាបាលដោយប្រើគីមី។​ ចំណេះដឹងដែលកំពុងរីកចម្រើនលើដំណើរការ និងអត្ថប្រយោជន៍សុខភាពរបស់ Beta-Glucan ​កំពុងជំរុញឱ្យមានការវិវត្តនៃការប្រើប្រាស់នៅក្នុងគ្លីនិក។ Cerletti, C., Esposito, S. and Iacoviello, L., 2021. Edible mushrooms and beta-glucans: Impact on human health. Nutrients, 13(7), p.2195.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

សារធាតុ β-glucan អ៊ីដ្រូជែលអាចព្យាបាលមុខរបួសដែលឆ្លងដោយបាក់តេរី

ការឆ្លងបាក់តេរី និងការរលាកខ្លាំងអាចរារាំងការជាសះស្បើយនៃរបួស។ អ៊ីដ្រូជែល បានលេចចេញជាវិធីសាស្រ្តដ៏ជោគជ័យមួយសម្រាប់ការការពាររបួសដែលឆ្លងបាក់តេរី។ គេបានបង្កើតអ៊ីដ្រូជែល​តាមរយៈការបង្កាត់អុកស៊ីតកម្ម β-D-glucan ជាមួយនឹងអង់ទីប៊ីយ៉ូទិកបិបទីត C8G2 តាមរយៈប្រតិកម្មមូលដ្ឋាន Schiff ។ អ៊ីដ្រូជែលនេះរួមចំណែកយ៉ាងសកម្មក្នុងដំណើរការព្យាបាលរបួសដែលឆ្លងដោយបាក់តេរី ដែលបង្ហាញពីសកម្មភាពប្រឆាំងនឹងបាក់តេរីគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះដែរ β-D-glucan​ ក៏អាចគ្រប់គ្រងភាពស៊ាំនឹងរារាំងមិនឱ្យមានការរលាកកើតឡើង។ នៅក្នុងគំរូរបួសស្បែកក្រាស់ដែលឆ្លងមេរោគ Staphylococcus aureus (MRSA) ដែលធន់នឹងមេទីស៊ីលីន β-glucan ​អ៊ីដ្រូជែលបានបង្ហាញពីសកម្មភាពប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាកដ៏ល្អឥតខ្ចោះ ពង្រឹងប៉ូឡារីស M2 macrophage ធ្វើឱ្យរបួសបិទមុខយ៉ាងឆាប់រហ័ស និងបង្កើតជាលិកាអេពីដេមីឡើងវិញ។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យ β-glucan អ៊ីដ្រូជែល នេះក្លាយជាសារធាតុការពារមុខរបួសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ការព្យាបាលរបួសដែលឆ្លងបាក់តេរីដែលធន់នឹងថ្នាំច្រើនប្រភេទ។ Li, L., Wang, Y., Huang, Z., Xu, Z., Cao, R., Li, J., Wu, B., Lu, J.R. and...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

ការសិក្សាស្រាវជ្រាវបានបង្ហាញថាសារធាតុ β-glucans មានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពពោះវៀន

សារធាតុ β-glucan អាចគ្រប់គ្រងសកម្មភាពរបស់អតិសុខុមប្រាណក្នុងពោះវៀន សកម្មភាពនេះបានកំណត់តុល្យភាពនៃ microbiota ពោះវៀន និងការការពារពោះវៀនពីជំងឺផ្សេងៗ​ និងធ្វើឱ្យប្រសើរឡើងនូវអតិសុខុមប្រាណនៃពោះវៀនធំ។​ ការពិនិត្យឡើងវិញនេះផ្តល់នូវការយល់ដឹងយ៉ាងសំខាន់អំពីរចនាសម្ព័ន្ធនៃ β-glucan និងមុខងាររបស់សារធាតុនេះសម្រាប់ការកែប្រែអតិសុខុមប្រាណពោះវៀន។ ប្រភព៖ Singh, R.P. and Bhardwaj, A., 2023. β-glucans: A potential source for maintaining gut microbiota and the immune system. Frontiers in Nutrition, 10, p.1143682.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

តើអ្នកដឹងទេថាសារធាតុ β-Glucan មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្បែក?

សារធាតុ β-glucans មានផ្ទុក Polysaccharides ដែលសារធាតុនេះមានលក្ខណៈសម្បត្តិជាជីវសកម្មជួយដល់សុខភាពស្បែកទាំងមូល និងទប់ស្កាត់ភាពចាស់ ដែលបង្កដោយអារម្មណ៍តានតឹង បរិយាកាសអាប់អួរផ្ទុកដោយជាតិពុល ដែលបង្កការរលាក អុកស៊ីតកម្មលើស្បែក និងពន្លឿនភាពចាស់នៃស្បែក។ Sousa, P., Tavares-Valente, D., Amorim, M., Azevedo-Silva, J., Pintado, M. and Fernandes, J., 2023. β-Glucan extracts as high-value multifunctional ingredients for skin health: A review. Carbohydrate Polymers, p.121329.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជាតិពុល

បេតាគ្លូខេន (β-glucan) មានតួនាទី កម្ចាត់ និងទប់ស្កាត់ជាតិពុលពីរាងកាយ

ភ្នាក់ងារកម្ចាត់ជាតិពុល(MH-1) ដែលកើតចេញពីកោសិកាសេរីរាង្គ (Hansenula mrakii) ជាមួនឹងសកម្មភាពរារាំងរបស់បេតាគ្លូខេន (Beta-glucans) ទប់ស្កាត់ ការលូតលាស់កោសិកាជាតិពុល។  ការរកឃើញថា ភ្នាក់ងារកម្ចាត់ជាតិពុល MH-1 តែឯងមិនអាចមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងបញ្ហាជាតិពុល ដូចពេលមានជំនួយពីសារធាតុបេតាគ្លូខេន(Beta-glucans) នោះទេ។ ដូឆ្នេះវត្តមានរបស់បេតាគ្លូខេន ជាមួយនឹងកោសិកាកម្ចាត់ជាតិពុល (MH-1) មិនត្រឹមតែទប់ស្កាត់ការរីករាលដាលនៃជាតិពុល ប៉ុន្ដែ កម្ចាត់ និងទប់ស្កាត់ ជាត់ពុលយ៉ាងមានប្រសិទ្ធភាព និងជួយតួនាទីភ្នាស់ពោះវៀនមានភាពរឹងមាំ និងបង្កើនសមត្ថភាបប្រព័ន្ធការពាររាងកាយ។ Kasahara, S., Inoue, S.B., Mio, T., Yamada, T., Nakajima, T., Ichishima, E., Furuichi, Y. and Yamada, H., 1994. Involvement of cell wall β‐glucan in the action...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺមហារីក ដុំគីស (ដុំសាច់)

សិក្សាស្រាវជ្រាវ៖ ប្រសិទ្ធភាពបេតាគ្លូខេន (ß-glucans) ចំពោះ ប្រព័ន្ធភាពស៊ាំ ដុំគីស និងមហារីក

ß-Glucans គឺជាសារធាតុ polysaccharides ដែលកើតឡើងដោយធម្មជាតិ។ លក្ខណៈសម្បត្តិព្យាបាល និង ពង្រឹងប្រព័ន្ធការពាររាងកាយ នៃផ្សិតត្រូវបានគេស្គាល់រាប់ពាន់ឆ្នាំមកហើយនៅក្នុងបណ្តាប្រទេសភាគខាងកើត។ ផ្សិតទាំងនេះមានផ្ទុកសារធាតុ polysaccharides សកម្មជីវសាស្រ្ត ដែលភាគច្រើនជាក្រុម ß-glucans។ សារធាតុទាំងនេះបង្កើនសមត្ថភាពអង្គបដិបក្ខ (កោសិកាប្រព័ន្ធភាពស៊ាំ) ដូចជាធ្វើឱ្យកោសិកា macrophages និងកោសិកាកម្ចាត់រោគដំណើការកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងប្រឆាំងនឹងមេរោគ។ ß-Glucans ក៏បង្ហាញពីសកម្មភាពប្រឆាំងមហារីកផងដែរ។ ß-Glucans​ អាចការពារ ការកកើត ឬប្រមូលផ្ដុំនៃកោសិកាមហារីក។ ក្នុងនាមជាភ្នាក់ងារ ពង្រឹងប្រព័ន្ធការពាររាងកាយ ​ß-glucan អាចរារាំងការលូតលាស់ដុំសាច់ក្នុងដំណាក់កាលរាលដាលផងដែរ។ សកម្មភាពប្រឆាំងនឹងការកកើតសរសៃឈាមថ្មី ជាមធ្យោបាយមួយដែល ß-glucans អាចកាត់បន្ថយការការកកើត និងប្រឆាំងនឹងដុំសាច់។ ß-Glucan ស្ដារឡើងវិញនូវការបង្កើតគ្រាប់ឈាម បន្ទាប់ពីរបួសខួរឆ្អឹងបង្កពីការព្យាបាលដោយប្រើគីមីមហារីក និងវិទ្យុសកម្ម(បាញ់កាំរស្មី)។ ការពង្រឹងប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយ គឺជាយុទ្ធសាស្ត្រថ្មីនៃការព្យាបាលជំងឺមហារីក។ ការទទួលទាន ß-glucan ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ បង្ការ និងកម្ចាត់ដុំគីស និងកោសិកាមហារីក។ Akramienė,...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺផ្លូវដង្ហើម (៣)

ការសិក្សាស្រាវជ្រាវ៖ បេតាគ្លូខេន (β-glucans) បង្ការការ និងព្យាបាលជំងឺផ្លូវដង្ហើម

គេដឹងជាទូទៅថា យីស បេតាគ្លូខេន (Yeast β-glucan) មានសមត្ថភាពខ្ពស់ក្នុង​ការពង្រឹងប្រព័ន្ធការពាររាងកាយ ប៉ុន្ដែតាមការសិក្សាស្រាវជ្រាវរកឃើញថា សារធាតុបេតាគ្លូខេន ក៏មានប្រសិទ្ធភាពក្នុងការពារ និងព្យបាលជំងឺផ្លូវដង្ហើមផ្នែកខាងលើ (Upper respiratory tract infection)។ លទ្ធផលបានបង្ហាញថាក្រុមអ្នកប្រើប្រាស់សារធាតុបេតាគ្លូខេន (Beta-glucans) ភាពធ្ងន់ធ្ងរប៉ះពាល់បង្កពីជំងឺផ្លូវដង្ហើមផ្នែកខាងលើ មានរោគសញ្ញា និងសភាព ប្រសើរឡើង ហើយល្អប្រសើរជាងក្រុមមិនប្រើប្រាស់សារធាតុបេតាគ្លូខេន។ លើសពីនេះទៀត អ្នកប្រើប្រាស់សារធាតុបេតាគ្លូខេន មានអត្រានៃការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាងលើ ទាបជាងក្រុមដែលមិនបានប្រើប្រាស់។ Reference: Zhong, K., Liu, Z., Lu, Y. and Xu, X., 2021. Effects of yeast β-glucans for the prevention and treatment of upper respiratory tract infection...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺបេះដូង (សិក្សា) ជំងឺសរសៃឈាមបេះដូង

លទ្ធផលការសិក្សាស្រាវជ្រាវ៖ β-Glucans បង្ការ និងព្យាបាលជំងឺសរសៃឈាមបេះដូងយ៉ាងមានប្រសិទ្ធភាព ដោយមិនមានផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព

ជំងឺសរសៃឈាមបេះដូង (CVDs) គឺជាមូលហេតុចម្បងដែលបង្កការស្លាប់នៅទូទាំងពិភពលោក។ កត្តាដែលបង្កើនហានិភ័យវិវត្តន៍ទៅរក ជំងឺសរសៃឈាមបេះដូង គឺទាក់ទងនឹងការធាត់ ជំងឺទឹកនោមផ្អែម កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ និងរបៀបរស់នៅ។ ជំងឺសរសៃឈាមបេះដូង អាចត្រូវបានព្យាបាលដោយថ្នាំសមស្រប ប៉ុន្តែការប្រើប្រាស់ថ្នាំទាំងនេះយូរអាចបណ្តាលឱ្យមានផលប៉ះពាល់ និង ហានិភ័យនានា។ ប៉ុន្ដែការប្រើប្រាសសារធាតុ បេតាគ្លុខេន (β-ᴅ-glucan) ជាជម្រើសបែបធ្មជាតិ ដែលអាចប្រើគួបជាមួយនឹងថ្នាំ ដើម្បីឆ្លើយតបឬសគល់នៃបញ្ហា និងបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល និងបង្ការ ជំងឺសរសៃឈាមបេះដូង ដែលមិនបង្កផល់ប៉ះពាល់ជាអវិជ្ជមាន។ ការសិក្សា និងរកឃើញយ៉ាងទូលំទូលាយថា បេតាគ្លូខេន (Beta-Glucan 1,3-1,6) ដែលចម្រាញ់ចេញពីមេផ្សិតដំបែរខ្មៅ មានសកម្មភាពបែបជីវសាស្រ្ត ដែលឆ្លើយតប និងមានប្រសិទ្ធភាពការពារសរសៃឈាមបេះដូង ព្រោះវាមានសក្តានុពលក្នុងការបញ្ចុះជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងសកម្មភាពប្រឆាំងនឹងភាពធាត់ កាត់បន្ថយការលើសសម្ពាធឈាម និងជួយសម្រួលដល់ស្ថានភាពជំងឺក្រិនសរសៃឈាម។ ថ្មីៗនេះ β-glucan ត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈសម្បត្តិជា prebiotic ដែលពង្រឹងប្រព័ន្ធការពាររាងកាយ និងលើកម្ពស់សុខភាពពោះវៀន និង មានអត្ថប្រយោជន៍សុខភាពយ៉ាងច្រើន រួមទាំងជំងឺសរសៃឈាមបេះដូង។ សរុបមក ការសិក្សាទាំងអស់ដែលបានរកឃើញយ៉ាងច្បាស់ថាការទទួលទាន...
Read More
កាត់បន្ថយកូលេស្ដេរ៉ុល ជំងឺសរសៃឈាមបេះដូង រំលាយខ្លាញ់

បេតាគ្លូខេន មានប្រសិទ្ធភាពក្នុងការ រំលាយអាហារជាតិ (lipid) កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង

បេតាគ្លូខេន (beta-glucan) មានឥទ្ធិពលវិជ្ជមានលើការរំលាយ អាហារជាតិ (lipid) និងកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម។ ប្រសិទ្ធភាពរបស់ beta-glucans ក្នុងការចម្ចាត់កូលេស្តេរ៉ុលក្នុងឈាម គឺដោយសារតែ វាមាសមត្ថភាពក្នុងការដើរតួជាជាតិអាហារសរសៃ ក៏ដូចជាពីសមត្ថភាពកុំឱ្យអាហាររលាយចូលគ្នា នៅក្នុងពោះវៀនតូច។ ការរារាំអាហារកុំឱ្យរលាយចូលគ្នានេះ នៅក្នុងពោះវៀនកាត់បន្ថយការស្រូបយកជាតិខ្លាញ់ និងកូលេស្តេរ៉ុល និងគ្រប់គ្រងអាស៊ីតទឹកប្រមាត់ បង្កើនការបញ្ចេញកាក់សំណល់ចោលតាមលាមក។ ការកាត់បន្ថយបរិមាណអាស៊ីតទឹកប្រមាត់នាំឱ្យកើនឡើងការប្រើប្រាស់កូលេស្តេរ៉ុលដែលប្រមូលបានក្នុងរាងកាយសម្រាប់ផលិតអាស៊ីតទឹកប្រមាត់នៅក្នុងថ្លើម។ លើសពីនេះ ដើម្បីប៉ះប៉ូវកម្រិតអាស៊ីតទឹកប្រមាត់ដែលថយចុះ សកម្មភាព 7α-hydroxylase ដែលពាក់ព័ន្ធនឹងការសំយោគអាស៊ីតទឹកប្រមាត់កើនឡើង ។ ជាលទ្ធផល កម្រិតកូឡេស្តេរ៉ុលក្នុងថ្លើម ក៏ដូចជាកំហាប់កូឡេស្តេរ៉ុល LDL នៅក្នុងឈាមថយចុះ ។ ដោយសារតែលក្ខណៈសម្បត្តិនិងអត្ថប្រយោជន៍របស់ beta-glucan ការថយចុះកូឡេស្តេរ៉ុលសរុប និងកម្រិតប្រភាគ LDL នៅក្នុងឈាម (រូបភាពទី 2) អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ។ ការទទួលទាន beta-glucans នាំឱ្យមានការថយចុះកូលេស្តេរ៉ុលសរុប ក៏ដូចជា LDL cholesterol គួរឱ្យកត់សម្គាល់ ។ References:...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ទឹកនោមផ្អែមប្រភេទ២ ស្ករក្នុងឈាម

តើបេតាគ្លូខេនមានសមត្ថភាពបញ្ចុះជាស្ករក្នុងឈាម និងការពារពីជំងឺទឹកនោមផ្នែកប្រភេទ២យ៉ាងដូចម្ដ៉េច?

របបអាហារដែលយើងទទួលទានរាល់ថ្ងៃសំបូរទៅដោយជាតិស្ករ​យ៉ាងច្រើនលើសលុប ដែលបង្កផលប៉ះពាល់ដល់សុខ ជាច្រើនរួមទាំង ជំងឺទឹកនោមផ្អែម។ សារធាតុ beta-glucan ឥទ្ធិពលប្រកបដោយអត្ថប្រយោជន៍ក្នុងការបំប្លែងជាតិគ្លុយកូស។ វាក៏មានសមត្ថភាពខ្ពស់ក្នុងការស្ដុកជាតិទឹក និងបង្កើតជាជែលស្អិតៗនៅក្នុងក្រពះពោះវៀន ដែលនាំឱ្យមានការពន្យាពេលការបញ្ចេញទឹកក្រពះ បន្ថយការបំបែកអង់ស៊ីមនៃម្សៅ និងរារាំងដល់ការស្រូបយកកាបូអ៊ីដ្រាតពេលរំលាយអាហារ ក្នុង ពីពោះវៀន។ យន្តការនាំមកនូវការថយចុះនៃជាតិស្ករក្នុងឈាមក្រោយការទទទួលទានអាហារ ក៏ដូចជាការបញ្ចេញអាំងស៊ុយលីន ដែលអាចរួមកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទទី II។ ប្រសិទ្ធភាពនៃសារធាតុ beta-glucan ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។   References Ciecierska, A., Drywien, M., Hamulka, J. and Sadkowski, T., 2019. Nutraceutical functions of beta-glucans in human nutrition. Roczniki Państwowego Zakładu Higieny, 70(4). Perczyńska A., Marciniak-Łukasiak K., Żbikowska A.: Rola...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ក្រពះ ពោះវៀន

អត្ថប្រយោជន៍នៃសារធាតុបេតាគ្លូខេនក្នុងការការពារ និងព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ

ការសិក្សាថ្មីៗបានបង្ហាញថា សារធាតុធម្មជាតិដែលមាននៅក្នុងអាហារនៃរបបអាហារប្រចាំថ្ងៃរបស់មនុស្សមានសារៈសំខាន់សម្រាប់ការពារជំងឺមិនឆ្លងរ៉ាំរ៉ៃ។ មួយក្នុងចំណោមពួកគេគឺ beta-glucan ដែលជាសារធាតុ polysaccharide ធម្មជាតិ ដែលមនវត្តមានក្នុងមេផ្សិតដំបែ (Yeast) oats, barley និងស្រូវសាលី ជាដើម។ Beta-glucan ជាអាហារជាតិសរសៃមួយប្រប្រភេទ ដែលគេរកឃើញថា គុណតម្លៃ និងសារប្រយោជន៍សម្រាប់សុខភាព រួមទាំងការការពារ និងព្យាបាលជំងឺជាច្រើន។ ប៉ុន្ដែអ្វីសំខាន់នោះ បេតាគ្លូខេន មានតួនាទីការពារ និងព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ Beta-glucan ក៏មានលក្ខណៈសម្បត្តិ prebiotic,ដែលមានប្រសិទ្ធិភាពជន៍លើ microflora នៃការរលាកក្រពះពោះវៀន ( gastrointestinal) នេះ ក្នុងពេលដំណាលគ្នាការពារជំងឺនៃពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ។ សារធាតុ beta-glucan ត្រូវបានស្រូបចូល ស្ដុកនឹងភ្នាស់ (microflora) ពោះវៀនធំ ដែលនាំមកនូវ ប្រយោជន៍ជាច្រើនសុខភាព។ ការស្ដុកសារធាតុបេតាគ្លូខេន នេះ បង្កើតបានជាអាស៊ីតខ្លាញ់ខ្សែសង្វាក់ខ្លី (short-chain fatty acids-SCFAs) ដូចជា...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ក្រពះ ពោះវៀន

ការទទួលទាន yeast β-glucan បំបាត់ការរលាកភ្នាស់ពោះវៀនធំស្រួចស្រាវ

ការរលាកពោះវៀនធំ (Ulcerative colitis) គឺជាជំងឺរលាករ៉ាំរ៉ៃដែលត្រូវបានសម្គាល់ដោយការដំណើរការឡើងវិញនៃការរលាក និងមុខងារមិនប្រក្រតីនៅក្នុងក្រពះពោះវៀន។ គោលបំណងនៃការសិក្សានេះគឺដើម្បីស៊ើបអង្កេតលើឥទ្ធិពលការពារនៃ yeast β-glucan លើការគ្រប់គ្រងការរលាក និងការរំខានភ្នាស់ពោះវៀន (colitis) ដែលបណ្តាលមកពីកត្តាបង្កការរលាកដែលគេស្គាល់ថា Dextran Sulfate Sodium (DSS)។ ការទទួលyeast β-glucan កាត់បន្ថយអាការៈឈឺចាប់ ការរលាក និងជំរុះកោសិកាស្លាប់ៗ ក្នុង ពោះវៀនធំ។ លើសពីនេះទៅទៀត ការព្យាបាលដោយប្រើ β-glucan មិនត្រឹមតែបន្ថយកម្រិត ឬកត្តាបង្កការរលាកនានាទេ ថែមទាំងធ្វើឱ្យរចនាសម្ព័ន្ធ និងមុខងារពោះវៀតដំណើរការល្អប្រសើរផងដែរ។ ឯកសារយោង៖ Han, F., Fan, H., Yao, M., Yang, S. and Han, J., 2017. Oral administration of yeast β-glucan ameliorates inflammation...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ក្រពះ ពោះវៀន

β-glucan (1,3 -1,6) មានប្រសិទ្ធភាពការពារ និងប្រឆាំងនឹងដំបៅក្រពះ ពោះវៀន

ការសិក្សាស្រាវជ្រាវរកឃើញថា បេតាគ្លូខេន មានលក្ខណៈសម្បត្តិ ប្រឆាំងនឹងការរលាកក្នុងក្រពះ ពោះវៀនដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹង។ លទ្ធផលនៃការសិក្សា បញ្ជាក់ថា បេតាគ្លូខេន ការពារ ភ្នាស់ក្រពះពោះវៀន ការរលាក ដោយបង្កើនតួនាទីការពារ និងប្រឆាំងកត្តាបង្កការរលាក។ ឯកសារយោង៖ Tanaka, K.I., Tanaka, Y., Suzuki, T. and Mizushima, T., 2011. Protective effect of β-(1, 3→ 1, 6)-d-glucan against irritant-induced gastric lesions. British journal of nutrition, 106(4), pp.475-485.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺ ទឹកនោមផ្អែម Uncategorized

បេតាគ្លូខេន Beta-glucan ព្យាបាលជំងឺទឹកនោមផ្អែម និងហានិភ័យសរសៃឈាមបេះដូង

ជំងឺទឹកនោមផ្អែមកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាមួយ​នឹងការការស្រេកទឹក និងការស្រកទម្ងន់។ ជំងឺបង្កឡើងដោយការខូចដំណើរការនៃផ្លូវបញ្ជូនសញ្ញាដែលសម្របសម្រួលដោយអាំងស៊ុយលីន ដែលបណ្តាលឱ្យមានការថយចុះនៃការដឹកជញ្ជូនជាតិស្ករពីឈាមទៅកាន់កោសិកាសាច់ដុំ និងខ្លាញ់។ ហានិភ័យចម្បង គឺរបួសសរសៃឈាមដែលនាំឱ្យកើតជំងឺបេះដូង ដែលត្រូវបានពន្លឿនដោយការកើនឡើងកម្រិតជាតិខ្លាញ់ និងជំងឺលើសឈាម។ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរួមមាន: ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និង លីពីត និងការកាត់បន្ថយសម្ពាធឈាម។ ការទទួលទានអាហារ beta-glucan ត្រូវបានបង្ហាញថាជាវិធីសាស្ត្រក្នុងការកាត់បន្ថយកត្តាហានិភ័យទាំងអស់នេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ការព្យាបាលជំងឺទឹកនោមផ្អែម និងផលវិបាកដែលពាក់ព័ន្ធ។ លើសពីនេះទៀត beta-glucan ក៏លើកកម្ពស់ការព្យាបាលមុខរបួស និងកាត់បន្ថយការរងរបួសបេះដូង (​ischemic ) ។ Chen, J. and Raymond, K., 2008. Beta-glucans in the treatment of diabetes and associated cardiovascular risks. Vascular health and risk management, 4(6), pp.1265-1272.
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ

បេតាគ្លូខេន មានសិទ្ធភាពឆ្លើយតបនឹងបញ្ហាជំងឺហឺត និងអាលែហ្ស៉ី

Beta-1-3 Glucan មានសកម្មភាពឆ្លើយតបនឹងរោគសញ្ញានៃជំងឺហឺត និងជំងឺអាលែហ្សីផ្សេងៗទៀត។  ការសិក្សាពិសោធន៍ដែលបានអនុវត្តដោយប្រើគំរូផ្លូវដង្ហើម បានរកឃើញការថយចុះនៃជាលិកាសួត eosinophilia ក៏ដូចជាការកើនឡើងនៃ Interleukin-10 (IL-10) បន្ទាប់ពីការប្រើប្រាស់ Beta-glucan។ ការសិក្សាស្រាវជ្រាវជាមួយនឹងការវាយតម្លៃដោយចៃដន្យ ធ្វើឡើងជាមួយនឹង កុមារមានជំងឺហឺត ដែលមានអាយុចន្លោះពី ៦ ទៅ ១២ឆ្នាំ ដែលមានជំងឺហឺតជាប់លាប់កម្រិតស្រាល ទៅមធ្យម។ គេឱ្យប្រើប្រាស់បេតាគ្លូខេ រាល់សប្ដាហ៍រយៈពេល៤សប្ដាហ៍ដំបូង ហើយបន្ទាប់ប្រើ រៀងរាល់ 2 សប្តាហ៍ម្ដង សម្រាប់រយៈពេល 4 សប្តាហ៍ចុងក្រោយ។ កម្រិត IL-10 ដែលត្រូវបានវាស់ដោយវិធីសាស្ត្រ immunoenzymatic (ELISA) ត្រូវបានប្រៀបធៀបមុន និងក្រោយការប្រើបេតាគ្លូខេន។ លទ្ធផលនៃការសិក្សាបង្ហាញថា អ្នកជំងឺ ២០នាក់ (ប្រុស 14 នាក់ ស្រី 6 នាក់) មានការថយចុះនៃពិន្ទុរោគសញ្ញាជំងឺហឺតនៅចុងបញ្ចប់នៃការសិក្សា បន្ទាប់ពីប្រើសារធាតុបេតាគ្លូខេន។   Reference:...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺមហារីក

វិធីសាស្រ្ត នៃការប្រើបេតាគ្លូខេនជាវ៉ាក់សាំង សម្រាប់ការព្យាបាលជំងឺមហារីកតាមរយៈការបង្កើនភាពស៊ាំ

ជំងឺ​មហារីក​​ដែល​ជា​មូលហេតុ​បង្ក​ការ​ស្លាប់​នាំ​មុខ​គេ​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក​ នៅ​តែ​បន្ត​កើនឡើង ​បើ​ទោះបីជា​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​កំពុង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កំណត់ ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​ផល​ប៉ះពាល់​តិចតួច​ក៏​ដោយ​។ ការ​សិក្សា​ពី​មុនៗ​បាន​បង្ហាញ​ថា​ការ​រលាក​កោសិកា​តូច​ៗ (microinflammation) រ៉ាំរ៉ៃ​ដែល​កើតឡើង​ក្នុង​ជំងឺ​នានា រួមទាំង​ជំងឺ​ទឹកនោមផ្អែម រួម​ជាមួយ​នឹង​ការ​ចុះខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ អាច​នាំ​ទៅ​រក​ការ​វិវត្ត​នៃ​ជំងឺ​មហារីក​។ ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ការ​ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ និង​ការ​វះកាត់​គឺ​ជា​វិធីសាស្ត្រ​សំខាន់​ក្នុង​ការ​ព្យាបាល​។ ទោះ​យ៉ាងណា​ក៏​ដោយ​វិធី​ព្យាបាល​ទាំង​អំបាលម៉ាន​ខាងលើ នាំទៅ​រក​ភាព​ចុះខ្សោយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ដែល​ជា​ហេតុ​បង្កើន​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក​ ទៅវិញ​។ គោលបំណង​នៃ​ការ​ចងក្រង​ការ​សិក្សា​ពេល​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​ភស្តុតាង​នៃ​ភ្នាក់ងារ​ឆ្លើយតប​បែប​ជីវសាស្រ្ដ​នៃ​β-glucan និង​អត្ថប្រយោជន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​បេតាគ្លូខេន ដូច​ជា​ដើរតួ​ជា​វ៉ាក់សាំង ការ​ធ្វើ​ឱ្យ​មាន​សមតុល្យ នៃ​មេតាបូលីស (លំនឹង​កម្រិត​ជាតិ​ស្ករ​ និង​ខ្លាញ់​) ការ​បង្កើន​កម្រិត​កោសិកា​ឈាម​ស​ក្នុង​កោសិកា​ប្រឆាំង​នឹង​​ជំងឺ​មហារីក​ និង​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​គីមី។​ នេះ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​បេតាគ្លូខេន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ផ្ដល់​នូវ​ការ​ការពារ​រយៈពេល​វែង​ចំពោះ​បុគ្គល​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​​ខ្សោយ​ ដែល​ងាយ​រង​ហានិភ័យ​នៃ​ជំងឺ​មហារីក​។ ឯកសារយោង Ikewaki, N., Dedeepiya, V.D., Raghavan, K., Rao, K.S., Vaddi, S., Osawa, H., Kisaka, T., Kurosawa, G., Srinivasan, S., Kumar, S.R.B. and...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ជំងឺរ៉ាំរ៉ៃមិនឆ្លង

បេតាគ្លូខេនដើរតួយ៉ាងសំខាន់សម្រាប់ព្យាបាល និងបង្ការជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម លើសកូលេស្តេរ៉ុលក្នុងឈាម ធាត់ ជំងឺសរសៃឈាមបេះដូង និងមហារីក

ការសិក្សាថ្មីៗ បានបង្ហាញថាសារធាតុបេតាគ្លូខេនមានសារៈសំខាន់ក្នុងការការពារជំងឺមិនឆ្លងរ៉ាំរ៉ៃ (Non-communicable diseases) ព្រោះវាមានទំនាក់ទំនង និងអត្ថប្រយោជន៍សម្រាប់ជំងឺជាច្រើន៖ Beta-glucan ដើរតួក្នុងការការពារ និងព្យាបាលជំងឺទាក់ទងនឹង ប្រព័ន្ធរំលាយអាហារ និងពង្រឹង​ប្រព័ន្ធ ការពារ​រាងកាយ។ Beta-glucan ត្រូវបានចំណាត់ថ្នាក់ក្នុងក្រុម ព្រីបាយអូទិច (prebiotics) ដែលជំរុញ​ការលូតលាស់ និង​សកម្មភាពរបស់ អតិសុមប្រាណល្អធម្មជាតិក្នុងពោះវៀនដែលរារាំងការលូតលាស់នៃមេរោគ។ វាដើរតួនាទីយ៉ាង​សំខាន់​ក្នុងដំណើរតួនាទីប្រព័ន្ធរំលាយអាការត្រឹមត្រូវ​នៃការ​រលាក​ក្រពះពោះវៀន និងការពារការរលាក ក៏ដូច​ជា​មហារីកពោះវៀនធំ។ Beta-glucan កាត់បន្ថយការប្រមូលផ្តុំកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម ដែលកាត់បន្ថយហានិភ័យនៃជំងឺសរសៃ​ឈាម​បេះដូង និងជំងឺទឹកនោមផ្អែម។ បេតាគ្លូខេន (beta-glucan) ក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មផងដែរ ដោយ​ការបោសសម្អាតប្រភេទអុកស៊ីសែនដែលមានប្រតិកម្ម ដោយហេតុនេះកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ រួមទាំង​ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺទឹកនោមផ្អែម និងមហារីក។ ការសិក្សាស្រាវជ្រាវក៏រកឃើញថា បេតាគ្លូខេន ក៏ដើរតួនាទីពង្រឹងប្រព័ន្ធការពាររាងកាយ ប្រមទាំងប្រឆាំងនឹងដុំគីស (ដុំសាច់) ផងដែរ។ អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងបែប របស់ beta-glucan នេះហើយ បេតាគ្លូខេនអាច​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការធ្វើឱ្យសុខភាពប្រសើរឡើង និងបង្ការជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម...
Read More
ការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ដ ខ្លាញ់រុំថ្លើម

ការ​ប្រើប្រាស់​ β-Glucans ដើម្បី​ការពារ និង​ព្យាបាល​ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ (NAFLD)

ជំងឺខ្លាញ់រុំ​ថ្លើម​ដែល​មិន​បង្ក​ឡើង​ដោយ​ជាតិ​អាល់កុល​ ដែល​គេ​ហៅ​កាត់​ថា​ NAFLD បាន​ក្លាយ​ជា​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ទូទៅ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។ បច្ចុប្បន្ន​នេះ​មិន​មាន​ថ្នាំ​ដែល​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ដើម្បី​ព្យាបាល​ ជំងឺ​ខ្លាញ់​រុំ​ថ្លើម NAFLD ទេ។ នៅ​ក្នុង​ទិដ្ឋភាព​នៃ​ការ​កើន​ឡើង​អត្រា​ប្រេវ៉ាឡង់​ជា​សកល​នៃ​ NAFLD និង​អវត្តមាន​នៃ​ការ​ព្យាបាល ការ​អភិវឌ្ឍន៍​នៃ​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​មាន​សារៈសំខាន់​បំផុត​។ β-glucan ដែល​ជា​សារធាតុ polysaccharide បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​ថ្លើម​ (hepatoprotective) ក្នុង​ការ​បង្ការ និង​ព្យាបាល ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ NAFLD ។ ការ​សិក្សា​ចងក្រង​នេះ​ ផ្តោត​តែ​លើ​ការ​ប្រមូលផ្តុំ​ការ​សិក្សា​ស្រាវជ្រាវ​លើ​សត្វ​ដែល​ស្ដែង​ចេញ​នូវ​សកម្មភាព​របស់​នៃ​ បេតាគ្លូខេន (β-glucan) ប្រឆាំង​នឹង​ការ​ដំបៅ​ថ្លើម ការ​ប្រឆាំង​នឹង​ steatotic ប្រឆាំង​នឹង​ការ​រលាក ប្រឆាំង​នឹង fibrotic និង​សកម្មភាព​ប្រឆាំង​អុកស៊ីតកម្ម​។ ប្រសិទ្ធភាព​នៃ​ β-glucan លើ microbiota ពោះវៀន និង​ការ​រំលាយអាហារ (មេតាបោលិតេស) រួម​ទាំង​អាស៊ីត​ខ្លាញ់​ដែល​មាន​ខ្សែ​សង្វាក់​ខ្លី​ (short-chain fatty acids)  និង​អាស៊ីត​ទឹក​ប្រមាត់ ដែល​ជា​យន្តការ​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ចំពោះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ ដែល​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​។ Kei, N.,...
Read More
Uncategorized

Beta-Glucan ជួយការពាររាងកាយពីការយារយីពីមេរោគនានា

3D Rendering. woman protects with the shield by an attack of bacteria បន្ថែមពីលើជំនួយរបស់ beta glucan ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ការសិក្សាបង្ហាញថាពួកគេក៏ជួយរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលធន់ទ្រាំនឹងការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច និងមេរោគដែលបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ។ នៅមន្ទីរពេទ្យ Brigham and Women's Hospital ក្នុងទីក្រុង Boston រដ្ឋ Massachusetts អ្នកស្រាវជ្រាវបានរកឃើញថា សមាសធាតុនេះជួយបង្កើនប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិចថ្នាំ ក្នុងសត្វកណ្តុរ។ សត្វកណ្ដុរដែលមានមេរោគក្នុងពោះដោយសារបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ពោលគឺ Escherichia coli ឬ Staphylococcus aureus ត្រូវបានផ្តល់ប្រភេទ beta glucan (PGG glucan) ដែលជួយបង្កើនមុខងាររបស់ macrophages និង neutrophils ។ អ្នកស្រាវជ្រាវបានពិនិត្យមើលសមត្ថភាពរបស់ beta glucan...
Read More