សិក្សាស្រាវជ្រាវ៖ ប្រសិទ្ធភាពបេតាគ្លូខេន (ß-glucans) ចំពោះ ប្រព័ន្ធភាពស៊ាំ ដុំគីស និងមហារីក

ß-Glucans គឺជាសារធាតុ polysaccharides ដែលកើតឡើងដោយធម្មជាតិ។ លក្ខណៈសម្បត្តិព្យាបាល និង ពង្រឹងប្រព័ន្ធការពាររាងកាយ នៃផ្សិតត្រូវបានគេស្គាល់រាប់ពាន់ឆ្នាំមកហើយនៅក្នុងបណ្តាប្រទេសភាគខាងកើត។ ផ្សិតទាំងនេះមានផ្ទុកសារធាតុ polysaccharides សកម្មជីវសាស្រ្ត ដែលភាគច្រើនជាក្រុម ß-glucans។ សារធាតុទាំងនេះបង្កើនសមត្ថភាពអង្គបដិបក្ខ (កោសិកាប្រព័ន្ធភាពស៊ាំ) ដូចជាធ្វើឱ្យកោសិកា macrophages និងកោសិកាកម្ចាត់រោគដំណើការកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងប្រឆាំងនឹងមេរោគ។ ß-Glucans ក៏បង្ហាញពីសកម្មភាពប្រឆាំងមហារីកផងដែរ។ ß-Glucans​ អាចការពារ ការកកើត ឬប្រមូលផ្ដុំនៃកោសិកាមហារីក។ ក្នុងនាមជាភ្នាក់ងារ ពង្រឹងប្រព័ន្ធការពាររាងកាយ ​ß-glucan អាចរារាំងការលូតលាស់ដុំសាច់ក្នុងដំណាក់កាលរាលដាលផងដែរ។ សកម្មភាពប្រឆាំងនឹងការកកើតសរសៃឈាមថ្មី ជាមធ្យោបាយមួយដែល ß-glucans អាចកាត់បន្ថយការការកកើត និងប្រឆាំងនឹងដុំសាច់។ ß-Glucan ស្ដារឡើងវិញនូវការបង្កើតគ្រាប់ឈាម បន្ទាប់ពីរបួសខួរឆ្អឹងបង្កពីការព្យាបាលដោយប្រើគីមីមហារីក និងវិទ្យុសកម្ម(បាញ់កាំរស្មី)។ ការពង្រឹងប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយ គឺជាយុទ្ធសាស្ត្រថ្មីនៃការព្យាបាលជំងឺមហារីក។ ការទទួលទាន ß-glucan ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ បង្ការ និងកម្ចាត់ដុំគីស និងកោសិកាមហារីក។

Akramienė, D., Kondrotas, A., Didžiapetrienė, J. and Kėvelaitis, E., 2007. Effects of ß-glucans on the immune system. Medicina, 43(8), p.597.

Beta-Glucan មានសមត្ថភាពកំចាត់ដុំគីស (ដុំសាច់)

តាមការសិក្សាបញ្ជាក់ថា បេតាគ្លូខេន (B-glucans) ដើរតួជាអ្នកជំនួយការដ៏ខ្លាំងក្លាដើម្បីបង្កើនសកម្មភាពឆ្លើងតបរបស់ប្រព័ន្ធការពាររាងកាយ។​​ ការទទួលទាន បេតាគ្លូខេនចំរាញ់ពីផ្សិតដំបែខ្មៅ ជំរុញការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ប្រឆាំង ការកើតឡើង ឬការវិវឌ្ឍនៃដុំសាច់ (ដុំគីស)។  (1)

ការសិក្សាមួយក៏បានរកឃើញស្រដៀងគ្នានេះដែរ​ថា បេតាគ្លូខេនចំរាញពីផ្សិតដំបែខ្មៅ មានសមត្ថភាព ក្នុងការតភ្ជាប់ភាពស៊ាំ ដែលមានពីធម្មជាតិ និងភាពស៊ាំដែលកើតដោយកត្តាខាងក្រៅ ក្នុងការប្រឆាំងនឹងដុំគីស។ ការសិក្សានេះ ស្នើ ឲ្យមានការប្រើប្រាស់ បេតាគ្លូខេន ចំរាញពីផ្សិតដំបែខ្មៅ ជាសមាសភាពប្រឆាំងដុំគីស តាមរយៈការព្យាបាលដោយបង្កើនប្រព័ន្ធការពាររាងកាយ។(2)

(1) Qi C, Cai Y, Ding, Li B, Kloecker G, Qian K, Vasilakos J, Saijo S, Iwakura Y, Yannelli JR, Yan J; “Differential pathways regulating innate and adaptive antitumor immune responses by particulate.” Div of Hermatology/Oncology, Dept of Medicine, James Graham Brown Ctr, U of Louisville, KY; Blood;117(25):6825-36; Jun 23, 2011.

(2) Adjuvant: Li B, Cai Y, Qi C, et al, “Orally administered particulate beta-glucan modulates tumor-capturing dendritic cells and improves antitumor T-cell responses in cancer,” Clin Cancer Res, 16(21):5153-64, PMID 208554461, Nov 1, 2010. 

 

 

តាមការស្រាវជ្រាវ៖ សារ​ធាតុ​បេតាគ្លូខេ​ (β-glucan) ​មាន​ប្រសិទ្ធ​ភាព​កម្ចាត់​ដុំ​គីស ​(ដុំ​សាច់)

ការ​សិក្សា​មួយ​ចំនួន​ធំ​បាន​បង្ហាញ​ថា​ β-glucan ក្នុង​ទម្រង់​ជា​ជែល អាច​ភ្ជាប់​ទៅ​នឹង​ភ្នាក់ងារ​ទទួល​នៅ​លើ​ផ្ទៃ​នៃ​កោសិកា​ភាព​ស៊ាំ​ ធ្វើ​ឱ្យ​ កោសិកា​ភាព​ស៊ាំ​ពី​កំណើត​ រឹងមាំ និង​បង្កើន​ការ​ការ​ពារ​ប្រឆាំង​នឹង​ដុំសាច់។ β-glucans ដែល​មាន​ទម្រង់​ជា​ ជែល​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​ការ​សិក្សា​អំពី​ថ្នាំ​ប្រឆាំង​នឹង​ដុំ​សាច់​ និង​ជា​សមាស​ធាតុ​សម្រាប់​ ព្យាបាល​អ្នក​ជំងឺ​មហារីក​។ ការ​សិក្សា​ស៊ី​ជម្រៅ​នៃ​ទំនាក់​ទំនង​រចនា​សម្ព័ន្ធ-សកម្មភាព​របស់​វា គេ​រក​ឃើញ​ថា​ សារធាតុ​បេតាគ្លូខេន ដើរ​តួ​ដូចជា​ឱសថ​ប្រឆាំង និង​កម្ចាត់​ដុំ​សាច់​ (ដុំ​គីស)។ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ភ្នាក់​ងារ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​

 

 

 

Reference:

Wu, L., Zhao, J., Zhang, X., Liu, S. and Zhao, C., 2021. Antitumor effect of soluble β-glucan as an immune stimulant. International Journal of Biological Macromolecules179, pp.116-124.