តើរបបអាហារ Glucans មានតួនាទីដូចម្ដេចខ្លះក្នុងការការពារជំងឺមហារីក?

សារធាតុ β-glucans ​អាចយកមកបរិភោគដោយផ្ទាល់ជាអាហារបំប៉ន ឬជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ គ្មានមេរោគ និងមិនមានជាតិប្រឆាំង។ ភស្តុតាងដ៏ច្បាស់លាស់បានបង្ហាញនៅក្នុង vitro ក៏ដូចជាការសិក្សាពិសោធន៍ទៅលើសត្វ និងមនុស្ស​ថា β-glucans មានសកម្មភាពជា immunomodulatory ដែលប្រឆាំងនឹងដុំសាច់ និងព្យាបាលជំងឺមហារីក។ ជាការពិតសារធាតុ​ beta-glucan ត្រូវបានប្រើជាថ្នាំព្យាបាលបន្ថែមសម្រាប់ការព្យាបាលជំងឺមហារីក។ សក្តានុពលក្នុងការការពារជំងឺមហារីកធ្វើឱ្យ Beta-glucans មានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាជាសារធាតុជំនួយក្នុងការព្យាបាលប្រឆាំងនឹងដុំសាច់ ក៏ដូចជានៅក្នុងយុទ្ធសាស្ត្រការពារជំងឺមហារីក។

Del Cornò, M., Gessani, S. and Conti, L., 2020. Shaping the innate immune response by dietary glucans: any role in the control of cancer?. Cancers, 12(1), p.155.

អត្ថប្រយោជន៍ដ៏សម្បូរបែបនៃ Beta-Glucan ចំពោះសុខភាពមនុស្ស

សារធាតុ β-glucans ផ្ទុកសមាសធាតុមួយចំនួនដូចជា សមាសធាតុ phenolic វីតាមីន និងសារធាតុរ៉ែ ដែល​អាចការពារប្រព័ន្ធសរសៃឈាមបេះដូង ការធ្វើឱ្យជាតិស្ករក្នុងឈាមប្រសើរឡើង ការរំលាយអាហារលីពីត និងសម្ពាធឈាម។​ លើសពីនេះ សារធាតុ​ Beta-Glucan​ ក៏ទទួលបានជោគជ័យក្នុងការធ្វើឱ្យមានភាពប្រសើរឡើងចំពោះជំងឺមួយចំនួន ដូចជាការឆ្លងមេរោគផ្លូវដង្ហើម ឬផលវិបាកនៃការវះកាត់លក្ខណៈធ្ងន់ធ្ងរ។ ការអនុវត្តដ៏ជោគជ័យមួយផ្សេងទៀតនៃ β-glucans គឺទៅលើជំងឺមហារីក ដែលជាការបន្ថែម β-glucans ​ពីលើការព្យាបាលដោយប្រើគីមី។​ ចំណេះដឹងដែលកំពុងរីកចម្រើនលើដំណើរការ និងអត្ថប្រយោជន៍សុខភាពរបស់ Beta-Glucan ​កំពុងជំរុញឱ្យមានការវិវត្តនៃការប្រើប្រាស់នៅក្នុងគ្លីនិក។

Cerletti, C., Esposito, S. and Iacoviello, L., 2021. Edible mushrooms and beta-glucans: Impact on human health. Nutrients, 13(7), p.2195.

សារធាតុ β-glucan អ៊ីដ្រូជែលអាចព្យាបាលមុខរបួសដែលឆ្លងដោយបាក់តេរី

ការឆ្លងបាក់តេរី និងការរលាកខ្លាំងអាចរារាំងការជាសះស្បើយនៃរបួស។ អ៊ីដ្រូជែល បានលេចចេញជាវិធីសាស្រ្តដ៏ជោគជ័យមួយសម្រាប់ការការពាររបួសដែលឆ្លងបាក់តេរី។ គេបានបង្កើតអ៊ីដ្រូជែល​តាមរយៈការបង្កាត់អុកស៊ីតកម្ម β-D-glucan ជាមួយនឹងអង់ទីប៊ីយ៉ូទិកបិបទីត C8G2 តាមរយៈប្រតិកម្មមូលដ្ឋាន Schiff ។ អ៊ីដ្រូជែលនេះរួមចំណែកយ៉ាងសកម្មក្នុងដំណើរការព្យាបាលរបួសដែលឆ្លងដោយបាក់តេរី ដែលបង្ហាញពីសកម្មភាពប្រឆាំងនឹងបាក់តេរីគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះដែរ β-D-glucan​ ក៏អាចគ្រប់គ្រងភាពស៊ាំនឹងរារាំងមិនឱ្យមានការរលាកកើតឡើង។ នៅក្នុងគំរូរបួសស្បែកក្រាស់ដែលឆ្លងមេរោគ Staphylococcus aureus (MRSA) ដែលធន់នឹងមេទីស៊ីលីន β-glucan ​អ៊ីដ្រូជែលបានបង្ហាញពីសកម្មភាពប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាកដ៏ល្អឥតខ្ចោះ ពង្រឹងប៉ូឡារីស M2 macrophage ធ្វើឱ្យរបួសបិទមុខយ៉ាងឆាប់រហ័ស និងបង្កើតជាលិកាអេពីដេមីឡើងវិញ។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យ β-glucan អ៊ីដ្រូជែល នេះក្លាយជាសារធាតុការពារមុខរបួសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ការព្យាបាលរបួសដែលឆ្លងបាក់តេរីដែលធន់នឹងថ្នាំច្រើនប្រភេទ។

Li, L., Wang, Y., Huang, Z., Xu, Z., Cao, R., Li, J., Wu, B., Lu, J.R. and Zhu, H., 2023. An additive-free multifunctional β-glucan-peptide hydrogel participates in the whole process of bacterial-infected wound healing. Journal of Controlled Release, 362, pp.577-590.

ការសិក្សាស្រាវជ្រាវបានបង្ហាញថាសារធាតុ β-glucans មានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពពោះវៀន

សារធាតុ β-glucan អាចគ្រប់គ្រងសកម្មភាពរបស់អតិសុខុមប្រាណក្នុងពោះវៀន សកម្មភាពនេះបានកំណត់តុល្យភាពនៃ microbiota ពោះវៀន និងការការពារពោះវៀនពីជំងឺផ្សេងៗ​ និងធ្វើឱ្យប្រសើរឡើងនូវអតិសុខុមប្រាណនៃពោះវៀនធំ។​ ការពិនិត្យឡើងវិញនេះផ្តល់នូវការយល់ដឹងយ៉ាងសំខាន់អំពីរចនាសម្ព័ន្ធនៃ β-glucan និងមុខងាររបស់សារធាតុនេះសម្រាប់ការកែប្រែអតិសុខុមប្រាណពោះវៀន។

ប្រភព៖ Singh, R.P. and Bhardwaj, A., 2023. β-glucans: A potential source for maintaining gut microbiota and the immune system. Frontiers in Nutrition, 10, p.1143682.

តើអ្នកដឹងទេថាសារធាតុ β-Glucan មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្បែក?

សារធាតុ β-glucans មានផ្ទុក Polysaccharides ដែលសារធាតុនេះមានលក្ខណៈសម្បត្តិជាជីវសកម្មជួយដល់សុខភាពស្បែកទាំងមូល និងទប់ស្កាត់ភាពចាស់ ដែលបង្កដោយអារម្មណ៍តានតឹង បរិយាកាសអាប់អួរផ្ទុកដោយជាតិពុល ដែលបង្កការរលាក អុកស៊ីតកម្មលើស្បែក និងពន្លឿនភាពចាស់នៃស្បែក។

Sousa, P., Tavares-Valente, D., Amorim, M., Azevedo-Silva, J., Pintado, M. and Fernandes, J., 2023. β-Glucan extracts as high-value multifunctional ingredients for skin health: A review. Carbohydrate Polymers, p.121329.

បេតាគ្លូខេន (β-glucan) មានតួនាទី កម្ចាត់ និងទប់ស្កាត់ជាតិពុលពីរាងកាយ

ភ្នាក់ងារកម្ចាត់ជាតិពុល(MH-1) ដែលកើតចេញពីកោសិកាសេរីរាង្គ (Hansenula mrakii) ជាមួនឹងសកម្មភាពរារាំងរបស់បេតាគ្លូខេន (Beta-glucans) ទប់ស្កាត់ ការលូតលាស់កោសិកាជាតិពុល។  ការរកឃើញថា ភ្នាក់ងារកម្ចាត់ជាតិពុល MH-1 តែឯងមិនអាចមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងបញ្ហាជាតិពុល ដូចពេលមានជំនួយពីសារធាតុបេតាគ្លូខេន(Beta-glucans) នោះទេ។ ដូឆ្នេះវត្តមានរបស់បេតាគ្លូខេន ជាមួយនឹងកោសិកាកម្ចាត់ជាតិពុល (MH-1) មិនត្រឹមតែទប់ស្កាត់ការរីករាលដាលនៃជាតិពុល ប៉ុន្ដែ កម្ចាត់ និងទប់ស្កាត់ ជាត់ពុលយ៉ាងមានប្រសិទ្ធភាព និងជួយតួនាទីភ្នាស់ពោះវៀនមានភាពរឹងមាំ និងបង្កើនសមត្ថភាបប្រព័ន្ធការពាររាងកាយ។

Kasahara, S., Inoue, S.B., Mio, T., Yamada, T., Nakajima, T., Ichishima, E., Furuichi, Y. and Yamada, H., 1994. Involvement of cell wall β‐glucan in the action of HM‐1 killer toxin. FEBS letters, 348(1), pp.27-32.

សិក្សាស្រាវជ្រាវ៖ ប្រសិទ្ធភាពបេតាគ្លូខេន (ß-glucans) ចំពោះ ប្រព័ន្ធភាពស៊ាំ ដុំគីស និងមហារីក

ß-Glucans គឺជាសារធាតុ polysaccharides ដែលកើតឡើងដោយធម្មជាតិ។ លក្ខណៈសម្បត្តិព្យាបាល និង ពង្រឹងប្រព័ន្ធការពាររាងកាយ នៃផ្សិតត្រូវបានគេស្គាល់រាប់ពាន់ឆ្នាំមកហើយនៅក្នុងបណ្តាប្រទេសភាគខាងកើត។ ផ្សិតទាំងនេះមានផ្ទុកសារធាតុ polysaccharides សកម្មជីវសាស្រ្ត ដែលភាគច្រើនជាក្រុម ß-glucans។ សារធាតុទាំងនេះបង្កើនសមត្ថភាពអង្គបដិបក្ខ (កោសិកាប្រព័ន្ធភាពស៊ាំ) ដូចជាធ្វើឱ្យកោសិកា macrophages និងកោសិកាកម្ចាត់រោគដំណើការកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងប្រឆាំងនឹងមេរោគ។ ß-Glucans ក៏បង្ហាញពីសកម្មភាពប្រឆាំងមហារីកផងដែរ។ ß-Glucans​ អាចការពារ ការកកើត ឬប្រមូលផ្ដុំនៃកោសិកាមហារីក។ ក្នុងនាមជាភ្នាក់ងារ ពង្រឹងប្រព័ន្ធការពាររាងកាយ ​ß-glucan អាចរារាំងការលូតលាស់ដុំសាច់ក្នុងដំណាក់កាលរាលដាលផងដែរ។ សកម្មភាពប្រឆាំងនឹងការកកើតសរសៃឈាមថ្មី ជាមធ្យោបាយមួយដែល ß-glucans អាចកាត់បន្ថយការការកកើត និងប្រឆាំងនឹងដុំសាច់។ ß-Glucan ស្ដារឡើងវិញនូវការបង្កើតគ្រាប់ឈាម បន្ទាប់ពីរបួសខួរឆ្អឹងបង្កពីការព្យាបាលដោយប្រើគីមីមហារីក និងវិទ្យុសកម្ម(បាញ់កាំរស្មី)។ ការពង្រឹងប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយ គឺជាយុទ្ធសាស្ត្រថ្មីនៃការព្យាបាលជំងឺមហារីក។ ការទទួលទាន ß-glucan ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ បង្ការ និងកម្ចាត់ដុំគីស និងកោសិកាមហារីក។

Akramienė, D., Kondrotas, A., Didžiapetrienė, J. and Kėvelaitis, E., 2007. Effects of ß-glucans on the immune system. Medicina, 43(8), p.597.

ការសិក្សាស្រាវជ្រាវ៖ បេតាគ្លូខេន (β-glucans) បង្ការការ និងព្យាបាលជំងឺផ្លូវដង្ហើម

គេដឹងជាទូទៅថា យីស បេតាគ្លូខេន (Yeast β-glucan) មានសមត្ថភាពខ្ពស់ក្នុង​ការពង្រឹងប្រព័ន្ធការពាររាងកាយ ប៉ុន្ដែតាមការសិក្សាស្រាវជ្រាវរកឃើញថា សារធាតុបេតាគ្លូខេន ក៏មានប្រសិទ្ធភាពក្នុងការពារ និងព្យបាលជំងឺផ្លូវដង្ហើមផ្នែកខាងលើ (Upper respiratory tract infection)។ លទ្ធផលបានបង្ហាញថាក្រុមអ្នកប្រើប្រាស់សារធាតុបេតាគ្លូខេន (Beta-glucans) ភាពធ្ងន់ធ្ងរប៉ះពាល់បង្កពីជំងឺផ្លូវដង្ហើមផ្នែកខាងលើ មានរោគសញ្ញា និងសភាព ប្រសើរឡើង ហើយល្អប្រសើរជាងក្រុមមិនប្រើប្រាស់សារធាតុបេតាគ្លូខេន។ លើសពីនេះទៀត អ្នកប្រើប្រាស់សារធាតុបេតាគ្លូខេន មានអត្រានៃការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាងលើ ទាបជាងក្រុមដែលមិនបានប្រើប្រាស់។

Reference:

Zhong, K., Liu, Z., Lu, Y. and Xu, X., 2021. Effects of yeast β-glucans for the prevention and treatment of upper respiratory tract infection in healthy subjects: a systematic review and meta-analysis. European journal of nutrition, 60(8), pp.4175-4187.

លទ្ធផលការសិក្សាស្រាវជ្រាវ៖ β-Glucans បង្ការ និងព្យាបាលជំងឺសរសៃឈាមបេះដូងយ៉ាងមានប្រសិទ្ធភាព ដោយមិនមានផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព

ជំងឺសរសៃឈាមបេះដូង (CVDs) គឺជាមូលហេតុចម្បងដែលបង្កការស្លាប់នៅទូទាំងពិភពលោក។ កត្តាដែលបង្កើនហានិភ័យវិវត្តន៍ទៅរក ជំងឺសរសៃឈាមបេះដូង គឺទាក់ទងនឹងការធាត់ ជំងឺទឹកនោមផ្អែម កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ និងរបៀបរស់នៅ។ ជំងឺសរសៃឈាមបេះដូង អាចត្រូវបានព្យាបាលដោយថ្នាំសមស្រប ប៉ុន្តែការប្រើប្រាស់ថ្នាំទាំងនេះយូរអាចបណ្តាលឱ្យមានផលប៉ះពាល់ និង ហានិភ័យនានា។ ប៉ុន្ដែការប្រើប្រាសសារធាតុ បេតាគ្លុខេន (β-ᴅ-glucan) ជាជម្រើសបែបធ្មជាតិ ដែលអាចប្រើគួបជាមួយនឹងថ្នាំ ដើម្បីឆ្លើយតបឬសគល់នៃបញ្ហា និងបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល និងបង្ការ ជំងឺសរសៃឈាមបេះដូង ដែលមិនបង្កផល់ប៉ះពាល់ជាអវិជ្ជមាន។ ការសិក្សា និងរកឃើញយ៉ាងទូលំទូលាយថា បេតាគ្លូខេន (Beta-Glucan 1,3-1,6) ដែលចម្រាញ់ចេញពីមេផ្សិតដំបែរខ្មៅ មានសកម្មភាពបែបជីវសាស្រ្ត ដែលឆ្លើយតប និងមានប្រសិទ្ធភាពការពារសរសៃឈាមបេះដូង ព្រោះវាមានសក្តានុពលក្នុងការបញ្ចុះជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងសកម្មភាពប្រឆាំងនឹងភាពធាត់ កាត់បន្ថយការលើសសម្ពាធឈាម និងជួយសម្រួលដល់ស្ថានភាពជំងឺក្រិនសរសៃឈាម។ ថ្មីៗនេះ β-glucan ត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈសម្បត្តិជា prebiotic ដែលពង្រឹងប្រព័ន្ធការពាររាងកាយ និងលើកម្ពស់សុខភាពពោះវៀន និង មានអត្ថប្រយោជន៍សុខភាពយ៉ាងច្រើន រួមទាំងជំងឺសរសៃឈាមបេះដូង។ សរុបមក ការសិក្សាទាំងអស់ដែលបានរកឃើញយ៉ាងច្បាស់ថាការទទួលទាន β-glucans គីជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងជោគជ័យដើម្បីកាត់បន្ថយកត្តាហានិភ័យ នៃជំងឺសរសៃឈាមបេះដូង (CVDs)។

Wouk, J., Dekker, R.F., Queiroz, E.A. and Barbosa-Dekker, A.M., 2021. β-Glucans as a panacea for a healthy heart? Their roles in preventing and treating cardiovascular diseases. International Journal of Biological Macromolecules, 177, pp.176-203.

បេតាគ្លូខេន មានប្រសិទ្ធភាពក្នុងការ រំលាយអាហារជាតិ (lipid) កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង

បេតាគ្លូខេន (beta-glucan) មានឥទ្ធិពលវិជ្ជមានលើការរំលាយ អាហារជាតិ (lipid) និងកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម។ ប្រសិទ្ធភាពរបស់ beta-glucans ក្នុងការចម្ចាត់កូលេស្តេរ៉ុលក្នុងឈាម គឺដោយសារតែ វាមាសមត្ថភាពក្នុងការដើរតួជាជាតិអាហារសរសៃ ក៏ដូចជាពីសមត្ថភាពកុំឱ្យអាហាររលាយចូលគ្នា នៅក្នុងពោះវៀនតូច[1,2]។ ការរារាំអាហារកុំឱ្យរលាយចូលគ្នានេះ នៅក្នុងពោះវៀនកាត់បន្ថយការស្រូបយកជាតិខ្លាញ់ និងកូលេស្តេរ៉ុល និងគ្រប់គ្រងអាស៊ីតទឹកប្រមាត់ បង្កើនការបញ្ចេញកាក់សំណល់ចោលតាមលាមក។ ការកាត់បន្ថយបរិមាណអាស៊ីតទឹកប្រមាត់នាំឱ្យកើនឡើងការប្រើប្រាស់កូលេស្តេរ៉ុលដែលប្រមូលបានក្នុងរាងកាយសម្រាប់ផលិតអាស៊ីតទឹកប្រមាត់នៅក្នុងថ្លើម។ លើសពីនេះ ដើម្បីប៉ះប៉ូវកម្រិតអាស៊ីតទឹកប្រមាត់ដែលថយចុះ សកម្មភាព 7α-hydroxylase ដែលពាក់ព័ន្ធនឹងការសំយោគអាស៊ីតទឹកប្រមាត់កើនឡើង [3] ។ ជាលទ្ធផល កម្រិតកូឡេស្តេរ៉ុលក្នុងថ្លើម ក៏ដូចជាកំហាប់កូឡេស្តេរ៉ុល LDL នៅក្នុងឈាមថយចុះ [2]។ ដោយសារតែលក្ខណៈសម្បត្តិនិងអត្ថប្រយោជន៍របស់ beta-glucan ការថយចុះកូឡេស្តេរ៉ុលសរុប និងកម្រិតប្រភាគ LDL នៅក្នុងឈាម (រូបភាពទី 2) អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង [4] ។ ការទទួលទាន beta-glucans នាំឱ្យមានការថយចុះកូលេស្តេរ៉ុលសរុប ក៏ដូចជា LDL cholesterol គួរឱ្យកត់សម្គាល់[5] ។

References:

  1. Lange E.: Produkty owsiane jako żywność funkcjonalna [Oats products as functional food]. ŻYWNOŚĆ Nauka Technologia Jakość 2010;3(70):7-24 (in Polish).
  2. Nakashima A., Yamada K., Iwata O., Sugimoto R., Atsuji K., Ogawa T., Ishibashi-Ohgo N., Suzuki K.: β-Glucan in Foods and Its Physiological Functions. J Nutr Sci Vitaminol (Tokyo) 2018;64(1):8-17 doi:10.3177/ jnsv.64.8.
  3. Ellegård L., Andersson H.: Oat bran rapidly increases bile acid excretion and bile acid synthesis: an ileostomy study. Eur J Clin Nutr 2007;61(8):938-945 doi:10.1038/ sj.ejcn.1602607.
  4. Whitehead A., Beck E.J., Tosh S., Wolever T.M.: Cholesterol-lowering effects of oat β-glucan: a metaanalysis of randomized controlled trials. Am J Clin Nutr 2014;100(6):1413-1421 doi:10.3945/ajcn.114.086108.
  5. AbuMweis S.S., Jew S., Ames N.P.: β-glucan from barley and its lipid-lowering capacity: a meta-analysis of randomized, controlled trials. Eur J Clin Nutr 2010;64(12):1472-1480 doi:10.1038/ejcn.2010.178.
  6. Ciecierska, A., Drywien, M., Hamulka, J. and Sadkowski, T., 2019. Nutraceutical functions of beta-glucans in human nutrition. Roczniki Państwowego Zakładu Higieny70(4).