ការទទួលទាន yeast β-glucan បំបាត់ការរលាកភ្នាស់ពោះវៀនធំស្រួចស្រាវ

ការរលាកពោះវៀនធំ (Ulcerative colitis) គឺជាជំងឺរលាករ៉ាំរ៉ៃដែលត្រូវបានសម្គាល់ដោយការដំណើរការឡើងវិញនៃការរលាក និងមុខងារមិនប្រក្រតីនៅក្នុងក្រពះពោះវៀន។ គោលបំណងនៃការសិក្សានេះគឺដើម្បីស៊ើបអង្កេតលើឥទ្ធិពលការពារនៃ yeast β-glucan លើការគ្រប់គ្រងការរលាក និងការរំខានភ្នាស់ពោះវៀន (colitis) ដែលបណ្តាលមកពីកត្តាបង្កការរលាកដែលគេស្គាល់ថា Dextran Sulfate Sodium (DSS)។ ការទទួលyeast β-glucan កាត់បន្ថយអាការៈឈឺចាប់ ការរលាក និងជំរុះកោសិកាស្លាប់ៗ ក្នុង ពោះវៀនធំ។ លើសពីនេះទៅទៀត ការព្យាបាលដោយប្រើ β-glucan មិនត្រឹមតែបន្ថយកម្រិត ឬកត្តាបង្កការរលាកនានាទេ ថែមទាំងធ្វើឱ្យរចនាសម្ព័ន្ធ និងមុខងារពោះវៀតដំណើរការល្អប្រសើរផងដែរ។

ឯកសារយោង៖
Han, F., Fan, H., Yao, M., Yang, S. and Han, J., 2017. Oral administration of yeast β-glucan ameliorates inflammation and intestinal barrier in dextran sodium sulfate-induced acute colitis. Journal of Functional Foods, 35, pp.115-126.