វិធីសាស្រ្ត នៃការប្រើបេតាគ្លូខេនជាវ៉ាក់សាំង សម្រាប់ការព្យាបាលជំងឺមហារីកតាមរយៈការបង្កើនភាពស៊ាំ

ជំងឺ​មហារីក​​ដែល​ជា​មូលហេតុ​បង្ក​ការ​ស្លាប់​នាំ​មុខ​គេ​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក​ នៅ​តែ​បន្ត​កើនឡើង ​បើ​ទោះបីជា​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​កំពុង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កំណត់ ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​ផល​ប៉ះពាល់​តិចតួច​ក៏​ដោយ​។ ការ​សិក្សា​ពី​មុនៗ​បាន​បង្ហាញ​ថា​ការ​រលាក​កោសិកា​តូច​ៗ (microinflammation) រ៉ាំរ៉ៃ​ដែល​កើតឡើង​ក្នុង​ជំងឺ​នានា រួមទាំង​ជំងឺ​ទឹកនោមផ្អែម រួម​ជាមួយ​នឹង​ការ​ចុះខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ អាច​នាំ​ទៅ​រក​ការ​វិវត្ត​នៃ​ជំងឺ​មហារីក​។ ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ការ​ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ និង​ការ​វះកាត់​គឺ​ជា​វិធីសាស្ត្រ​សំខាន់​ក្នុង​ការ​ព្យាបាល​។ ទោះ​យ៉ាងណា​ក៏​ដោយ​វិធី​ព្យាបាល​ទាំង​អំបាលម៉ាន​ខាងលើ នាំទៅ​រក​ភាព​ចុះខ្សោយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ដែល​ជា​ហេតុ​បង្កើន​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក​ ទៅវិញ​។ គោលបំណង​នៃ​ការ​ចងក្រង​ការ​សិក្សា​ពេល​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​ភស្តុតាង​នៃ​ភ្នាក់ងារ​ឆ្លើយតប​បែប​ជីវសាស្រ្ដ​នៃ​β-glucan [វិធីសាស្រ្ត នៃ​ការ​ប្រើ​បេតាគ្លូខេន​ជា​វ៉ាក់សាំង​ សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​តាមរយៈ​ការ​បង្កើន​ភាពស៊ាំ] និង​អត្ថប្រយោជន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​បេតាគ្លូខេន ដូច​ជា​ដើរតួ​ជា​វ៉ាក់សាំង ការ​ធ្វើ​ឱ្យ​មាន​សមតុល្យ នៃ​មេតាបូលីស (លំនឹង​កម្រិត​ជាតិ​ស្ករ​ និង​ខ្លាញ់​) ការ​បង្កើន​កម្រិត​កោសិកា​ឈាម​ស​ក្នុង​កោសិកា​ប្រឆាំង​នឹង​​ជំងឺ​មហារីក​ និង​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​គីមី។​ នេះ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​បេតាគ្លូខេន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ផ្ដល់​នូវ​ការ​ការពារ​រយៈពេល​វែង​ចំពោះ​បុគ្គល​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​​ខ្សោយ​ ដែល​ងាយ​រង​ហានិភ័យ​នៃ​ជំងឺ​មហារីក​។

ឯកសារយោង

Ikewaki, N., Dedeepiya, V.D., Raghavan, K., Rao, K.S., Vaddi, S., Osawa, H., Kisaka, T., Kurosawa, G., Srinivasan, S., Kumar, S.R.B. and Senthilkumar, R., 2022. β‑glucan vaccine adjuvant approach for cancer treatment through immune enhancement (B‑VACCIEN) in specific immunocompromised populations. Oncology reports47(1), pp.1-9.