ការបន្ថែមរបបអាហារជាមួយនឹងគ្រាប់ធញ្ញជាតិដែលមានជាតិសរសៃ β-glucan ខ្ពស់ត្រូវបានបង្ហាញថាជួយកាត់បន្ថយការវិវត្តនៃជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) និងកំណកឈាមយោងតាមការពិសោធន៍សត្វ។ គេពិសោធន៍អ្នកជំងឺចំនួន 28 ដែលមានជំងឺ CKD ដំណាក់កាល 3-4 មានអាយុជាមធ្យម 67.6 ± 8.9 ឆ្នាំ។ អ្នកជំងឺបានទទួលអាហារបំប៉នដែលមាន β-glucan 3 ក្រាម ក្នុងមួយថ្ងៃសម្រាប់រយៈពេល 12 សប្តាហ៍។ ជាលទ្ធផលកម្រិតសេរ៉ូមនៃ TMAO ដែលជះឥទ្ធិពលអាក្រក់ ( ពុល ) ដល់រាងកាយបានថយចុះជាមធ្យមនៃ −17% នៅចុងបញ្ចប់នៃការពិសោធន៍។ មួយខែបន្ទាប់ពីការបញ្ឈប់ការព្យាបាលដោយβ-glucan កម្រិត TMAO បានកើនឡើងជាមធ្យម 16% (−12%, 36%)។ របបអាហារដែលបន្ថែមជាមួយ β-glucan គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការបញ្ចុះកំហាប់សេរ៉ូមនៃ TMAO ចំពោះអ្នកជំងឺដែលមានជំងឺ CKD ។
Share this:
- Click to share on Facebook (Opens in new window) Facebook
- Click to share on Telegram (Opens in new window) Telegram
- Click to share on WhatsApp (Opens in new window) WhatsApp
- Click to share on LinkedIn (Opens in new window) LinkedIn
- Click to share on Tumblr (Opens in new window) Tumblr
- Click to share on X (Opens in new window) X
- Click to share on Pocket (Opens in new window) Pocket
- Click to share on Pinterest (Opens in new window) Pinterest
- Click to email a link to a friend (Opens in new window) Email
- Click to print (Opens in new window) Print
- Click to share on Reddit (Opens in new window) Reddit