“ ជំងឺរលាកស្បែក គឺជាជំងឺមួយក្នុងចំណោមជំងឺរលាកស្បែករ៉ាំរ៉ៃទូទៅបំផុត ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគុណភាពនៃជីវិត។ បេតាគ្លូខេន គឺជាសារធាតុធម្មជាតិ ដែលមានសកម្មភាពពង្រឹងប្រព័ន្ធ ភាពស៊ាំ និងប្រឆាំងនឹងការរលាក។ លទ្ធផល នៃការលាប បេតាគ្លូខេន ធ្វើឱ្យប្រសើរឡើងពីអាការៈ រោគរលាកស្បែក Atopic dermatitis (AD) ។ នៅផ្នែកដែលលាបបេតាគ្លូខេន ឃើញថាមានការថយចុះ នៃថេរវេលានៃភាពធ្ងន់ធ្ងរបង្កពីជំងឺរលាកស្បែក Atopic dermatitis (AD) ។
ប្រភព៖ Jesenak M, Urbancek S, et al, “B-Glucan-based cream in supportive treatment of mild-to-moderate atopic dermatitis,” J Dermatolog Treat. 1-10, .PMID:26654776; December 2015.
ជំងឺរលាកស្បែក Atopic dermatitis (AD) ជាជំងឺរលាកស្បែករ៉ាំរ៉ៃដែលកើតឡើងជាចំបងលើ ទារក និងកុមារ។ ការសិក្សានាពេលបច្ចុប្បន្ននេះ ត្រូវបានធ្វើឡើងដើម្បី សិក្សាពី ប្រសិទ្ធភាព របស់បេតាគ្លូខេន 1,3/1,6 ដែលបង្រឹងប្រព័ន្ធភាពស៊ាំ និង ចំរាញចេញពីផ្សិតដំបែរ (Yeast) ក្នុងការប្រឆាំង នឹងរោគរលាកស្បែក Atopic dermatitis (AD) ។
យោងតាមការសិក្សាពិសោធន៍របស់ajtan J, Jesenak M, ឆ្នាំ២០១៨ បង្ហាញថា បេតាគ្លូខេន ជួយបង្កើនការជួសជុលមុខរបួសដំបៅ ដោយបង្កើនការជ្រៀតចូលនៃកោសិកាឈាមស ដែលជួយរំញោចការបំបែកជាលិកា ការបំបែកស្រទាប់កូឡាជែន និងការបង្កើតឡើងវិញ។ ការលៀប បេតាគ្លូខេនលើមុខរបួសគឺស័ក្គសមបំផុតព្រោះវា ជាភ្នាក់ងារព្យាបាល ក្រមរមុខរបួស ។