សង្ខេបអំពី Beta-Glucan ពីផ្សិតដំបែរខ្មៅពូជអរីអូ បាស៊ីឌៀម (Aureobasidium Black Yeast))

សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ផ្សិត​ដំបែ​ខ្មៅពូជ អរីអូ​បាស៊ីឌាម ​ (Aureobasidium) ជា​សារធាតុ​ដែល​មាន​លក្ខណៈ​ដូច​ជែល​គឺ​ផ្ទុក​ដោយ​ទឹក ​និង​សារធាតុ​បេតាគ្លូខេន​ (Beta-glucan)។ ​សព្វ​ថ្ងៃ​នេះ​ សារធាតុ​បេតាគ្លូខេន​(Beta-glucan)​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ​ដែល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ជាដើម​​។  ​​គេ​រក​ឃើញ​ថា​សារធាតុ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​មនុស្ស​។ ​ការ​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ឲ្យ​រឹងមាំ​ ​រួមមាន​ ​ការ​ប្រឆាំង​នឹង​ភាពចាស់​ ​ការ​ជួសជុល​កោសិកា​ ​ការ​បង្កើន​តុល្យភាព​អ័រម៉ូន​រាងកាយ​ឲ្យ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ ​និង​ការ​កែសម្រួល​មុខងារ​ប្រព័ន្ធ​ការពារ​រាងកាយ ​របស់​រាងកាយ​ឲ្យ​រឹងមាំ​គឺ​ជា​ផ្នែក​មួយ​នៃ​អត្ថប្រយោជន៍​របស់​បេតាគ្លូខេន​(Beta-glucan)។ ​លើស​ពី​នេះ​បេតាគ្លូខេន​ (Beta-glucan) ក៏​ជា​ភ្នាក់ងារ​ការ​ការពារ​ជំងឺ​មហារីក​ ក្នុង​របប​គំហើញ​ថ្មី​។

​បេតាគ្លូខេន​ (Beta-glucan)​ដែល​បាន​ពី​ផ្សិត​ដំបែ​ខ្មៅ​ពូជ​​ Aureobasidium ​គឺជា​សារធាតុ​ធម្មជាតិ​ ១០០% ​ដូច្នេះ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​គ្មាន​ក្ដី​កង្វល់​។ ​វា​ត្រូវ​បាន​ធានា​សុវត្ថិភាព​ពី​ក្រសួង​សុខាភិបាល​សាធារណរដ្ឋ​ជប៉ុន​ ដោយ​យោង​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​លេខ​ ១២០ ​ថា​ជា​សារធាតុ​ធម្មជាតិ​ដែល​មាន​បេតាគ្លូខេន​ (Beta-glucan) ​ប្រភេទ​ ១,៣ – ១,៦ ​ជា​ធាតុ​ផ្សំ​សំខាន់​។

​កូន​សៀវភៅ​មួយ​ក្បាល​នេះ​គឺជា​ការ​ចង​ក្រង​នូវ​អត្ថ​ប្រយោជន៍​របស់​បេតាគ្លូខេន​ (Beta-glucan) ​ដែល​ចម្រាញ់​ចេញ​ពី​​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម ​(Aureobasidium Black Yeast) ​ជាមួយនឹង​បទ​ពិសោធន៍​ផ្ទាល់​របស់​អ្នក​ប្រើប្រាស់​បេតាគ្លូខេន​ (Beta-glucan) ​ដែល​បង្ហាញ​ពី​អច្ឆរិយ​ក្រោយ​ពេល​ប្រើ។