អត្ថប្រយោជន៍នៃប្រព័ន្ធភាពស៊ាំរបស់ Beta Glucans

Beta glucan ដែលមាននៅក្នុង មេផ្សិត ផ្សិត និងគ្រាប់ធញ្ញជាតិ ជួយឱ្យរាងកាយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក និងជំងឺ។ ស្វែងយល់ពីរបៀបដែលសមាសធាតុធម្មជាតិនេះជួយរក្សាសុខភាពល្អបំផុត។

នៅពេលនិយាយអំពីការបង្កើនប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិដោយការបង្កើនប្រសិទ្ធភាពការឆ្លើយតបរបស់វាចំពោះជំងឺ និងការឆ្លងជំងឺ សារធាតុ beta glucans គឺជាអាវុធដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងមេរោគដើម្បីមានសុខភាពល្អ។ ប៉ុន្តែដោយសារតែរាងកាយមិនផលិត beta glucans តាមធម្មជាតិ មធ្យោបាយតែមួយគត់ដើម្បីទទួលបានសមាសធាតុគឺតាមរយៈប្រភពខាងក្រៅ។

បន្ទាប់ពីការស្រាវជ្រាវមួយសតវត្សកន្លះ ការសិក្សា(1) បានបង្ហាញថា beta glucans ដើរតួជាភ្នាក់ងារជម្រុញប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។ ជាពិសេស beta glucans ជំរុញសកម្មភាពរបស់ កោសិកា macrophages ដែលជាកោសិកាភាពស៊ាំចម្រុះដែលចាប់ និងសម្លាប់មេរោគដែលឈ្លានពាន និងជំរុញកោសិកាភាពស៊ាំផ្សេងទៀតឱ្យវាយប្រហារ។ (2) Macrophages ក៏បញ្ចេញសារធាតុ cytokines ដែលជាសារធាតុគីមីដែល អាចឱ្យកោសិកាភាពស៊ាំទាក់ទងគ្នាទៅវិញទៅមក ដោយសម្ងាត់។ លើសពីនេះ សារធាតុ beta glucans ជំរុញកោសិកាឈាមស (lymphocytes) ដែលភ្ជាប់ទៅនឹងដុំសាច់ ឬមេរោគ ហើយបញ្ចេញសារធាតុគីមីដើម្បីបំផ្លាញវា។

Beta glucan ត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រប្រព័ន្ធភាពស៊ាំតាំងពីឆ្នាំ 1980 ដែលភាគច្រើននៅក្នុងប្រទេសជប៉ុន។ Beta-Glucan មិនត្រូវបានផលិតដោយធម្មជាតិទេ ដូច្នេះ beta glucans ត្រូវតែទទួលបានតាមរយៈរបបអាហារ ឬការបន្ថែម។

References

  1. J Immunotoxicol. 2008 Jan;5(1):47-57.
  2. http://www.niaid.nih.gov/publications/immune/the_immune_system.pdf.

តោះស្វែងយល់អំពីប្រព័ន្ធ​ការពាររាងកាយ​

​ប្រព័ន្ធ​ការពាររាងកាយ​របស់មនុស្ស

រាងកាយ​យើង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​​ប្រព័ន្ធ​ការពារ​រាងកាយ ​ដែល​ការពារ​យើង​ពី​ជំងឺ ​និង​វីរុសនានា ​រួម​ទាំង​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ផង​ដែរ​(ស្វ័យ​ព្យាបាល)។ ​ប្រព័ន្ធ​ភាពស៊ាំ​អាច​បែងចែក​ជា​ ២ ប្រភេទ៖ ​ភាពស៊ាំ​ពី​កំណើត​ ​ឬ​ធម្មជាតិ​ ​និង​ភាពស៊ាំ​ដែល​ទទួល​បាន​ពី​កត្តា​ផ្សេងៗ​។ ​ភាពស៊ាំ​ពី​កំណើត​របស់​យើង​គឺ​មាន​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត (NK Cell) ​និង​កោសិកា​ម៉ាក្រូ​ហ្វាច​​(Macrophage) ។ ​នៅ​ពេល​មាន​មេរោគ​ចូល​មក​កោសិកា​ម៉ាក្រូហ្វាច​(Macrophage) ​ដែល​នៅ​ក្នុង​លីកូស៊ីត​​ (Leukocytes) ​គឺ​ជា​កោសិកា​ដំបូង​គេ​ដែល​ទៅ​កម្ចាត់​មេរោគ​ដោយ​ការ​ប្រើ​វិធី​លេប​មេរោគ​​។ ​ចំណែក​ឯ​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត​​ (NK Cell)វិញ វា​ដើរ​តួនាទី​ត្រួតពិនិត្យ​ ​និង​បំបែក​កោសិកា​គោលដៅ​ដោយ​ធ្វើ​ការ​ជាមួយ​កោសិកា​ម៉ាក្រូហ្វាច​(Macrophage)  ដើម្បី​កម្ចាត់​មេរោគ​។

កោសិកា​ Macrophage ​នឹង​រក​ឃើញ​ទីតាំង​នៃ​មេរោគ​ដោយ​ចាក់​ស៊ីតូគីន (Cytokine) ​នៅ​ជុំវិញ​និង​ជំរុញ​វា​ទៅ​កាន់​ T-cell ​នៅ​ក្នុង​កូន​កណ្ដុរ​។ ​កោសិកា​ T-cell ​នឹង​ផលិត​អាវុធ ក្នុង​ការ​កម្ចាត់​មេរោគ​​ជាក់​លាក់​នោះ​។ ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ទទួល​បាន​កត្តា​ផ្សេង​ៗ ​គឺ​ជា​ប្រព័ន្ធ​ការពារ ​ដែល​កើត​​ចេញ​ពី​ជំងឺ​នេះ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ព្យាបាល​រួច​។

មូលហេតុ​បង្ក​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​​ធ្លាក់​ចុះ​

​ប្រព័ន្ធ​ភាពស៊ាំ​គឺ​ជា​ប្រព័ន្ធ​សន្តិសុខ​នៅ​គ្រប់​កម្រិត​ ​ដែល​ការពារ​រាង​កាយ​​យើង​ពី​ការ​ឆ្លង​ ​ជំងឺ​ផ្សេង​ៗ។ ​នៅ​​ពេល​ដែល​យើង​ធ្វេស​ប្រហែស​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែរក្សា​សុខភាព​ជា​ប្រចាំថ្ងៃ​​ ​ដូច​ជា​ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់​ ​ការ​ជក់​បារី​ ​ការ​ទទួល​​គ្រឿង​ស្រវឹង​ ការ ហាត់​ប្រាណ​មិន​គ្រប់​គ្រាន់​ ​របប​អាហារ​ខ្វះ​សារធាតុ​ចិញ្ចឹម​ ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ រួម​ទាំង​ភាព​តានតឹង​ ​ប្រព័ន្ធ​ភាពស៊ាំ​អាច​​ប្រឈម​មុខ​ទៅ​នឹង​ដំណើរ​ការ​ខុស​ប្រក្រតី​ និង/ឬ​ធ្លាក់​ចុះ​។

បម្រែបម្រួល រាងកាយ​ដោយ​សារ​ដំណើរការ​ខុស​ប្រក្រតី​នៃ​អង់ទីករ​

​នៅ​ពេល​ដែល​រាងកាយ​​យើង​ត្រូវ​បាន​ប្រឈម​នឹង ធាតុបង្កប្រតិកម្ម​អាល្លែកហ្ស៊ី ​ដូចជា​ រោមសត្វ ការ​សាយភាយ​ ក្លិន​ ឬ​កម្ទេចកំទី​​ចេញ​ពី​សាកសព ​សត្វ ​ ផ្សិត​ និង​លំអងផ្កា​ ​ក្នុង​ស្ថានភាព ​ដែល​អង់ទីករ​ដំណើរការ​ខុសប្រក្រតី​ នោះ​អង់ទីករ​នឹង​ត្រូវ​បាន​ផលិត​ហួស​បរិមាណ​ រួច​ហើយ​នឹង​ចាប់​ផ្តើម​វាយ​ប្រហារ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​យើង​ខ្លួនឯង​ដូច​មេរោគ​ដែរ​។ ​នេះ​ត្រូវ​បាន​គេ​ហៅថា​ ប្រតិកម្ម ឬ ​អាល្លែកហ្ស៊ី​ ​ដែល​មាន​ដូចជា​អាល្លែកហ្ស៊ី​ស្បែក ​ជំងឺ​ហឺត​ ​និង​អាល្លែកហ្ស៊ី​ទៅ​នឹង​លំអង​ផ្កា​។

​នៅ​ពេល​ដែល​ធាតុ​បង្កប្រតិកម្ម​អាល្លែកហ្ស៊ី (អាល្លែកហ្សែន)​ចូល​ក្នុង​ខ្លួន​យើង​ ប្រតិកម្មហួសហេតុពេក​របស់​អង់ទីករ​ ទៅ​កាន់​ធាតុ​បង្ក​អាល្លែកហ្ស៊ី​ (​អាល្លែកហ្សែន) ​ដែល ជះឥទ្ធិពល លើ ​កោសិកា​អង់ទីករ  ​ដែល​បង្ក​ឲ្យ ​មាន​អាការៈ​ហៀរ​សំបោរ​ ហឺត​ និង​កន្ទួល​ជាដើម។

ពោះវៀន​មាន​មុខងារ​ជា​​អ្នក​បំបែក​សារធាតុ​ ​និង​មជ្ឈមណ្ឌល​បញ្ជា និង​គ្រប់គ្រង​ផលិត​អង់ទីករ​

​ថែម​លើស​ពី​នេះ​ ​រាងកាយ​របស់​យើង​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ពី​ការ​យាយី​របស់​មេរោគ​ដោយ​កម្ចាត់​មេរោគ​កុំ​ឲ្យ​ចូល​រាងកាយ​របស់​យើង​​។ ទោះជាយ៉ាងណាក៏ដោយ​​ប្រព័ន្ធ​រំលាយអាហារ ​ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សរីរាង្គ​​ខាងក្រៅ។​ ​រីឯ​កោសិកា​ជា​សរីរាង្គ​ខាង​ក្នុង​​។​

​ដូច្នេះ​មុន​នឹង​ចូល​ក្នុង​រាងកាយ​របស់​យើង សមាសធាតុ ​ ​និង​មេរោគ​ផ្សេងៗ​ត្រូវ​ឆ្លងកាត់​សរីរាង្គ​ដែល​មាន​មុខងារ​ជា​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​ ដែលជា ប្រព័ន្ធ​រំលាយ​អាហារ​ពោល ឬ​ពោះវៀន​របស់​យើង។ ​នៅ​ពេល​ដែល​អាហារ​ ​និង​ទឹក​ត្រូវ​បាន​ស្រូប​ចូល​តាម​ពោះវៀន​រួម​ជាមួយ​នឹង​ជាតិពុល ​និង​មេរោគ​ ​វា​អាច​បង្ក​នូវ បញ្ហា​សុខភាព  ​។ ​ហេតុដូច្នេះហើយ​ពោះវៀន​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​សរីរាង្គ​ដែល​អាច​វិភាគ​បាន​ថា​សារធាតុ​នានា​ ដែល ​​ ​រាងកាយ​របស់​យើង​ត្រូវការ​ ​ឬ​មិន​ត្រូវការ​ ​រួម​ទាំង​ការ​ញែក​ជាតិពុល​ចេញ​ពី​សារធាតុ​ចិញ្ចឹម​ផង​ដែរ​។ ​នៅ​ក្នុង​ករណី​ដែល​ការ​ស្រូប​សារធាតុ​ចិញ្ចឹម​ខុស​ប្រក្រតី វា​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​អង់ទីករ ​ដើម្បី​ធ្វើ​សកម្មភាព ​។ ​សរីរាង្គ​នោះ​ត្រូវ​បាន​គេ​ហៅថា​ភ្នាស​ប្លាស្មា​នៅ​លើ​ផ្ទៃ​ពោះ​វៀន​។

ពោះវៀន​ដើរ​តួនាទី​ជា​ច្រក​ចូល​ទៅ​ក្នុង​រាងកាយ​យើង ​ក្នុង​កម្រិត​កោសិកា​។ ​ផ្ទៃ​ពោះវៀន​មើល​ទៅ​ដូច​ជា​ផ្កា​សមុទ្រ​ដែល​គ្របដណ្ដប់​ដោយ​រោម​​ទន់​ៗ ហើយ​ធ្វើ​ចលនា​យឺត​ៗ។ ​ជា​រៀងរាល់​ ១ ​នាទី​ម្ដង​ ​ចលនា​ក្នុង​ពោះវៀន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​រំកិល​​ ១-២ ​សង់ទីម៉ែត្រ​។ ​នៅ​ផ្នែក​ខាងលើ​នៃ​រោម​ទាំងនោះ​មាន​ក្រពេញ​ ទឹក​រងៃ​យ៉ាង​ច្រើន មាន​ទីតាំង​នៅ​លើ​រោម​ភ្នាស់​ពោះវៀន​ ហើយ​ដែល​ក្រពេញ​ទាំងនោះ​គ្រប់គ្រង​ តួនាទី​ និង​ដំណើរការ​របស់​អង់ទីករ​​ និង​ត្រៀម​ខ្លួន​ជា​សេ្រច​ក្នុង​ការ​វាយប្រហារ​ការ​ឈ្លានពាន​ពី​មេរោគ​គ្រប់​ពេល​ ។

​ការ​សិក្សា​បង្ហាញ​ថា​នៅ​លើ​ផ្ទៃ​ពោះវៀន​ផ្ទុក​ទៅ​ដោយ​កោសិកា​ជា​ច្រើន​ ​ដែល​ផលិត​ភ្នាក់ងារ ​រំញោច​ ​អង់ទីករ​ (ភ្នាក់ងារ​ការពារ​រាងកាយ)។ ​ដូច្នេះ​ពោះវៀន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង  ​អង់ទីករ​។ ​គេ​រក​ឃើញ​ផង​ដែរ​ថា​សរសៃប្រសាទ​នៅ​ក្នុង​ពោះវៀន​មាន​សមត្ថភាព​រហ័សរហួន​ណាស់ ក្នុង​ការ​ទទួល​ និង​បញ្ជូន​ព័ត៌មាន ទៅកាន់​ប្រព័ន្ធ​ប្រសាទ​ និង​ប្រព័ន្ធ​ក្រពេញ​ ​ហើយ​ក្នុង​ពេល​តែមួយ​ វា​អាច​ធ្វើ​ការ​បែងចែក ​សារធាតុ ​ដែល​ចូល​ក្នុង​រាងកាយ​ ថា​តើ​ពួក​វា ​មាន​ប្រយោជន៍ ​ឬ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​។

បេតាគ្លូខេន​ (Beta-glucan) ​ជួយ​ជំរុញ​រំញោច​អង់​ទី​ហ្សែន​ក្នុង​ពោះវៀន​

​ផ្ទៃ​ពោះ​វៀន​ត្រូវ​បាន​គ្របដណ្ដប់​​ដោយ​ភ្នាស​ល្អិត​ៗ។ ភ្នាស​ល្អិត​ៗ ​ផ្ទុក​ដោយ​សារធាតុ​ប៉ូលី​សាការីត​ (polysaccharide)ដែល​ជួយ​បែងចែក ​ថា​តើ​សារធាតុ​ដែល​ចូល​ក្នុង​រាងកាយ​ ​មាន​ប្រយោជន៍​ ឬ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ​។ ​បេតាគ្លូខេន​ (Beta-glucan) ​មាន​សមត្ថភាព​អាច​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កោសិកា​ម៉ាក្រូហ្វាច​(Macrophage) ​និង​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត (NK Cell)​​ ដែល​ដើរ​តួនាទី​ ​ជា​អ្នក​បញ្ជា ​ប្រព័ន្ធ​អង់ទីករ​ ខណៈ​ពេល​ដែល​ពួកវា​ស្ថិត​នៅ​ក្នុង​ភ្នាស​ពោះវៀន​ ដើម្បី​ឲ្យ រាងកាយ​របស់​យើង​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម ​ទៅ​ក្នុង​កោសិកា​បាន​។

ការ​ស្រូប​យក​សារធាតុ​បេតាគ្លូខេន (Beta-glucan) ​និង​ការ​បញ្ជូន​អង់ទីហ្សែន​

អាហារ ​ដែល​យើង​ទទួលទាន​ត្រូវ ​ឆ្លង​កាត់​សរីរាង្គជាច្រើន ដែលដែលមានតួនាទីបំបែកអាហារ ​ដូច​ជា ការ​ទំពារ​នៅ​ក្នុង​មាត់​ ហើយ​កិន​រំលាយ​ឲ្យ​ទៅជា​ម៉ូលេគុល​តូចៗ​ក្នុង​ក្រពះ​។ ​ម៉ូលេគុល​តូចបំផុតនានា ​ត្រូវ​បាន​រំលាយ​ ​ដោយ​ភ្នាស់ ​ពោះវៀន​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​សរីរាង្គ​រំលាយ​អាហារ​មួយ​មុខ​មិន​អាច​រំលាយ​សារធាតុ ​បេតាគ្លូខេន​ (Beta-glucan) ឲ្យ​តូច​ៗ ដើម្បី​ជ្រាប​ចូល​នោះ​បាន​ទេ។​ ​ដូច្នេះ​វា​ត្រូវ​បាន​បញ្ជូន​ទៅ​រហូត​ដល់ ​ពោះវៀន​ហើយ​ភ្ជាប់​ខ្លួន​វា​ជាមួយ​ Peyer’s Patch ​ដែល​មាន​មុខងារ​ជា​អ្នក​រំលាយ​សារធាតុ​ធំៗ​នៅ​ក្នុង​ពោះវៀន។​ នៅ​ពេល​ដែល​រក​ឃើញ​មេរោគ​ ​វា​នឹង​បញ្ជា ​ទៅ​កាន់​ប្រព័ន្ធ​អង់ទីករ​ដើម្បី​ទប់ស្កាត់​វា។​ កោសិកា​ម៉ាក្រូហ្វាច​ (Macrophage Cell) ​ដែលមានទីតាំងនៅ​ចុង​ ​នៃ​ Peyer’s Patch ​នឹង​ប្រមូលយក គុល​បេតាគ្លូខេន​ (Beta-glucan) ។ ​ដូច្នេះ​វា​នឹង​ជួយ​ពង្រឹង​មុខងារ​របស់​កោសិកា​ម៉ាក្រូហ្វាច​ (Macrophage Cell) ​ដោយ​ផ្ដល់​ស៊ីតូគីន​ (Cytokine) ​រួម​ជាមួយ​នឹង​ការ​រំញោច​កោសិកា​អង់ទីករ​ផ្សេង​ទៀត​។

 

 

សង្ខេបអំពី Beta-Glucan ពីផ្សិតដំបែរខ្មៅពូជអរីអូ បាស៊ីឌៀម (Aureobasidium Black Yeast))

សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ផ្សិត​ដំបែ​ខ្មៅពូជ អរីអូ​បាស៊ីឌាម ​ (Aureobasidium) ជា​សារធាតុ​ដែល​មាន​លក្ខណៈ​ដូច​ជែល​គឺ​ផ្ទុក​ដោយ​ទឹក ​និង​សារធាតុ​បេតាគ្លូខេន​ (Beta-glucan)។ ​សព្វ​ថ្ងៃ​នេះ​ សារធាតុ​បេតាគ្លូខេន​(Beta-glucan)​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ​ដែល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ជាដើម​​។  ​​គេ​រក​ឃើញ​ថា​សារធាតុ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​មនុស្ស​។ ​ការ​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ឲ្យ​រឹងមាំ​ ​រួមមាន​ ​ការ​ប្រឆាំង​នឹង​ភាពចាស់​ ​ការ​ជួសជុល​កោសិកា​ ​ការ​បង្កើន​តុល្យភាព​អ័រម៉ូន​រាងកាយ​ឲ្យ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ ​និង​ការ​កែសម្រួល​មុខងារ​ប្រព័ន្ធ​ការពារ​រាងកាយ ​របស់​រាងកាយ​ឲ្យ​រឹងមាំ​គឺ​ជា​ផ្នែក​មួយ​នៃ​អត្ថប្រយោជន៍​របស់​បេតាគ្លូខេន​(Beta-glucan)។ ​លើស​ពី​នេះ​បេតាគ្លូខេន​ (Beta-glucan) ក៏​ជា​ភ្នាក់ងារ​ការ​ការពារ​ជំងឺ​មហារីក​ ក្នុង​របប​គំហើញ​ថ្មី​។

​បេតាគ្លូខេន​ (Beta-glucan)​ដែល​បាន​ពី​ផ្សិត​ដំបែ​ខ្មៅ​ពូជ​​ Aureobasidium ​គឺជា​សារធាតុ​ធម្មជាតិ​ ១០០% ​ដូច្នេះ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​គ្មាន​ក្ដី​កង្វល់​។ ​វា​ត្រូវ​បាន​ធានា​សុវត្ថិភាព​ពី​ក្រសួង​សុខាភិបាល​សាធារណរដ្ឋ​ជប៉ុន​ ដោយ​យោង​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​លេខ​ ១២០ ​ថា​ជា​សារធាតុ​ធម្មជាតិ​ដែល​មាន​បេតាគ្លូខេន​ (Beta-glucan) ​ប្រភេទ​ ១,៣ – ១,៦ ​ជា​ធាតុ​ផ្សំ​សំខាន់​។

​កូន​សៀវភៅ​មួយ​ក្បាល​នេះ​គឺជា​ការ​ចង​ក្រង​នូវ​អត្ថ​ប្រយោជន៍​របស់​បេតាគ្លូខេន​ (Beta-glucan) ​ដែល​ចម្រាញ់​ចេញ​ពី​​ផ្សិត​ដំបែ​ខ្មៅ​ពូជ​អរីអូ​បាស៊ីឌាម ​(Aureobasidium Black Yeast) ​ជាមួយនឹង​បទ​ពិសោធន៍​ផ្ទាល់​របស់​អ្នក​ប្រើប្រាស់​បេតាគ្លូខេន​ (Beta-glucan) ​ដែល​បង្ហាញ​ពី​អច្ឆរិយ​ក្រោយ​ពេល​ប្រើ។

តើ​បេតាគ្លូខេន​ (Beta-Glucan) ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ដោយ​របៀបណា​?

គេ​ដឹង​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​ភាពស៊ាំ​ការពារ​យើង​ពី​ការ​យាយី​ពី​ភ្នាក់ងារ​ចម្លង​ជំងឺ​នានា និង​ជួយ​ឱ្យ​យើង​មាន​សុខភាព​ល្អ​។ អ្វី​ដែល​គេ​មិន​សូវ​ដឹង​នោះ​គឺ​ បេតាគ្លូខេន (Beta-Glucan) ត្រូវ​បាន​បញ្ជាក់​តាម​បែប​វិទ្យាសាស្ត្រ​ថា ​មាន​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ (ប្រព័ន្ធភាពស៊ាំ)។ ប្រព័ន្ធភាពស៊ាំ​មាន​ធាតុ​ផ្សំ​ពីរ គឺ​ប្រព័ន្ធ​ភាពស៊ាំ​ពី​កំណើត​ និង​ប្រព័ន្ធភាពស៊ាំ​ដែល​​បាន​ពី​កត្តា​ជំនួយ​ខាង​ក្រៅ​នានា។

Beta Glucan ដំណើរការ​ក្នុង​ការ​បង្កើន​ភាព​សកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ទាំងពីរ​ប្រភេទ​។ Beta Glucan ភ្ជាប់​ជាមួយ កោសិកា macrophages ដែល គឺ​ជា​កោសិកា​ឈាមស​មួយ​ប្រភេទ​ដែល​មាន​តួនាទី​ក្នុង​ការ​ស្វែងរក ភ្នាក់ងារ​បង្ក​រោគ​នានា ដែល​យាយី​លើ​រាងកាយ​ និង​សម្របសម្រួល​ការ​ការពារ​របស់​រាងកាយ​ប្រឆាំង​នឹង​ពួកគេ។ នៅពេល​ដែល​ទទួល​បាន​ជំនួញ​ពី Beta-Glucan, កោសិកា macrophages កាន់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ព្រមទាំង​បង្កើន​សមត្ថភាព​កោសិកា​macrophagesត្រូវ​បាន​បង្កើន​ឡើង​កាន់​តែ​ខ្ពស់ ក្នុង​ការ​កំណត់ អត្តសញ្ញាណ និង​កម្ចាត់​ភ្នាក់ងារ​បង្ក​រោគ​។

តាមរយៈ​ដំណើរការ​មួយ​ដែល​គេ​ហៅថា​ phagocytosis, កោសិកា macrophages លេបត្របាក់​ភា្នក់ងារ​បង្ក​រោគ​ដែល​យាយី​មក​រាងកាយ ដូចជា Pac-Man (ហក់ខាំស៊ី​មេរោគ​) ជា​ដើម។ ការស្រាវជ្រាវបង្ហាញថា ពេល​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព​ពី​ Beta-Glucan កោសិកា macrophages អាចប្រមូលផ្តុំកោសិកា ការពាររាងកាយបានកាន់តែប្រសើរ។ បន្ទាប់ពីទទួលបានការជម្រុញភាពសកម្ម កោសិកា macrophages បញ្ជូនព័ត៌មានអំពី វត្តមានភ្នាក់ងារបង្ករោគដែលចូលមករាងកាយ ទៅកាន់​កោសិកា​ការពារ​រាងកាយ​ផ្សេង​ទៀត​ ។ រួមគ្នា កោសិកា macrophages និង​កោសិកា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​រួមគ្នា​ ប្រយុទ្ធ​ឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​។

ដោយ​ប្រើ​ព័ត៌មាន​ដែល​បាន​បញ្ជូន​មក​ពី កោសិកា macrophages កោសិកា​ការពារ​រាងកាយ​ B ចាប់​ផ្តើម​ផលិត​អង្គ​បដិបក្ខប្រាណ​ និង​កោសិកា T ដែល​ជា​កោសិកា​ជំនាញ ដែល​ដើរតួ សម្លាប់​ភ្នាក់ងារ​បង្ក​ជំងឺ​ដែល​យាយី​មក​រាងកាយ​។ អង្គ​បដិបក្ខប្រាណ​ដែល​ធ្វើការ​ជាមួយ​ប្រព័ន្ធ​ការពារ​រាងកាយ​ពី​កំណើត​ ភ្ជាប់​កោសិកា​យាយី​មក​រាងកាយ​ទៅ​ជា​ចង្កោម​។

បន្ទាប់​មក ចង្កោម​នៃ​ភ្នាក់ងារ​បង្ក​ជំងឺ​ត្រូវ​បាន​ហ៊ុមព័ទ្ធ ដោយ កោសិកា macrophages និង​ត្រូវ​​បំផ្លាញ​ចោល​។ នេះ​ជា​របៀប​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​កម្ចាត់​មេរោគ​ដែល​​យាយី​មក​លើ​រាងកាយ​។​សុខភាព​ និង​កម្លាំង នៃ​ប្រព័ន្ធភាពស៊ាំ របស់​អ្នក​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​សមត្ថភាព​រាងកាយ​ ក្នុង​ការ​ការពារ​ខ្លួន។ Beta Glucan អាច​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ឱ្យ​មាន​សមត្ថភាព​ និង​ដើរតួ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។