បេតាគ្លូខេនដើរតួយ៉ាងសំខាន់សម្រាប់ព្យាបាល និងបង្ការជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម លើសកូលេស្តេរ៉ុលក្នុងឈាម ធាត់ ជំងឺសរសៃឈាមបេះដូង និងមហារីក

ការសិក្សាថ្មីៗ បានបង្ហាញថាសារធាតុបេតាគ្លូខេនមានសារៈសំខាន់ក្នុងការការពារជំងឺមិនឆ្លងរ៉ាំរ៉ៃ (Non-communicable diseases) ព្រោះវាមានទំនាក់ទំនង និងអត្ថប្រយោជន៍សម្រាប់ជំងឺជាច្រើន៖

  • Beta-glucan ដើរតួក្នុងការការពារ និងព្យាបាលជំងឺទាក់ទងនឹង ប្រព័ន្ធរំលាយអាហារ និងពង្រឹង​ប្រព័ន្ធ ការពារ​រាងកាយ។ Beta-glucan ត្រូវបានចំណាត់ថ្នាក់ក្នុងក្រុម ព្រីបាយអូទិច (prebiotics) ដែលជំរុញ​ការលូតលាស់ និង​សកម្មភាពរបស់ អតិសុមប្រាណល្អធម្មជាតិក្នុងពោះវៀនដែលរារាំងការលូតលាស់នៃមេរោគ។ វាដើរតួនាទីយ៉ាង​សំខាន់​ក្នុងដំណើរតួនាទីប្រព័ន្ធរំលាយអាការត្រឹមត្រូវ​នៃការ​រលាក​ក្រពះពោះវៀន និងការពារការរលាក ក៏ដូច​ជា​មហារីកពោះវៀនធំ។
  • Beta-glucan កាត់បន្ថយការប្រមូលផ្តុំកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម ដែលកាត់បន្ថយហានិភ័យនៃជំងឺសរសៃ​ឈាម​បេះដូង និងជំងឺទឹកនោមផ្អែម។
  • បេតាគ្លូខេន (beta-glucan) ក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មផងដែរ ដោយ​ការបោសសម្អាតប្រភេទអុកស៊ីសែនដែលមានប្រតិកម្ម ដោយហេតុនេះកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ រួមទាំង​ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺទឹកនោមផ្អែម និងមហារីក។
  • ការសិក្សាស្រាវជ្រាវក៏រកឃើញថា បេតាគ្លូខេន ក៏ដើរតួនាទីពង្រឹងប្រព័ន្ធការពាររាងកាយ ប្រមទាំងប្រឆាំងនឹងដុំគីស (ដុំសាច់) ផងដែរ។

អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងបែប របស់ beta-glucan នេះហើយ បេតាគ្លូខេនអាច​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការធ្វើឱ្យសុខភាពប្រសើរឡើង និងបង្ការជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម លើសកូលេស្តេរ៉ុល​ក្នុង​ឈាម ធាត់ ជំងឺសរសៃឈាមបេះដូង និងមហារីក។

Reference:

Ciecierska A, Drywień ME, Hamulka J, Sadkowski T. Nutraceutical functions of beta-glucans in human nutrition. Rocz Panstw Zakl Hig. 2019;70(4):315-324. doi: 10.32394/rpzh.2019.0082. PMID: 31960663.