តោះស្វែងយល់អំពីប្រព័ន្ធ​ការពាររាងកាយ​

​ប្រព័ន្ធ​ការពាររាងកាយ​របស់មនុស្ស

រាងកាយ​យើង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​​ប្រព័ន្ធ​ការពារ​រាងកាយ ​ដែល​ការពារ​យើង​ពី​ជំងឺ ​និង​វីរុសនានា ​រួម​ទាំង​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ផង​ដែរ​(ស្វ័យ​ព្យាបាល)។ ​ប្រព័ន្ធ​ភាពស៊ាំ​អាច​បែងចែក​ជា​ ២ ប្រភេទ៖ ​ភាពស៊ាំ​ពី​កំណើត​ ​ឬ​ធម្មជាតិ​ ​និង​ភាពស៊ាំ​ដែល​ទទួល​បាន​ពី​កត្តា​ផ្សេងៗ​។ ​ភាពស៊ាំ​ពី​កំណើត​របស់​យើង​គឺ​មាន​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត (NK Cell) ​និង​កោសិកា​ម៉ាក្រូ​ហ្វាច​​(Macrophage) ។ ​នៅ​ពេល​មាន​មេរោគ​ចូល​មក​កោសិកា​ម៉ាក្រូហ្វាច​(Macrophage) ​ដែល​នៅ​ក្នុង​លីកូស៊ីត​​ (Leukocytes) ​គឺ​ជា​កោសិកា​ដំបូង​គេ​ដែល​ទៅ​កម្ចាត់​មេរោគ​ដោយ​ការ​ប្រើ​វិធី​លេប​មេរោគ​​។ ​ចំណែក​ឯ​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត​​ (NK Cell)វិញ វា​ដើរ​តួនាទី​ត្រួតពិនិត្យ​ ​និង​បំបែក​កោសិកា​គោលដៅ​ដោយ​ធ្វើ​ការ​ជាមួយ​កោសិកា​ម៉ាក្រូហ្វាច​(Macrophage)  ដើម្បី​កម្ចាត់​មេរោគ​។

កោសិកា​ Macrophage ​នឹង​រក​ឃើញ​ទីតាំង​នៃ​មេរោគ​ដោយ​ចាក់​ស៊ីតូគីន (Cytokine) ​នៅ​ជុំវិញ​និង​ជំរុញ​វា​ទៅ​កាន់​ T-cell ​នៅ​ក្នុង​កូន​កណ្ដុរ​។ ​កោសិកា​ T-cell ​នឹង​ផលិត​អាវុធ ក្នុង​ការ​កម្ចាត់​មេរោគ​​ជាក់​លាក់​នោះ​។ ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ទទួល​បាន​កត្តា​ផ្សេង​ៗ ​គឺ​ជា​ប្រព័ន្ធ​ការពារ ​ដែល​កើត​​ចេញ​ពី​ជំងឺ​នេះ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ព្យាបាល​រួច​។

មូលហេតុ​បង្ក​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​​ធ្លាក់​ចុះ​

​ប្រព័ន្ធ​ភាពស៊ាំ​គឺ​ជា​ប្រព័ន្ធ​សន្តិសុខ​នៅ​គ្រប់​កម្រិត​ ​ដែល​ការពារ​រាង​កាយ​​យើង​ពី​ការ​ឆ្លង​ ​ជំងឺ​ផ្សេង​ៗ។ ​នៅ​​ពេល​ដែល​យើង​ធ្វេស​ប្រហែស​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែរក្សា​សុខភាព​ជា​ប្រចាំថ្ងៃ​​ ​ដូច​ជា​ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់​ ​ការ​ជក់​បារី​ ​ការ​ទទួល​​គ្រឿង​ស្រវឹង​ ការ ហាត់​ប្រាណ​មិន​គ្រប់​គ្រាន់​ ​របប​អាហារ​ខ្វះ​សារធាតុ​ចិញ្ចឹម​ ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ រួម​ទាំង​ភាព​តានតឹង​ ​ប្រព័ន្ធ​ភាពស៊ាំ​អាច​​ប្រឈម​មុខ​ទៅ​នឹង​ដំណើរ​ការ​ខុស​ប្រក្រតី​ និង/ឬ​ធ្លាក់​ចុះ​។

បម្រែបម្រួល រាងកាយ​ដោយ​សារ​ដំណើរការ​ខុស​ប្រក្រតី​នៃ​អង់ទីករ​

​នៅ​ពេល​ដែល​រាងកាយ​​យើង​ត្រូវ​បាន​ប្រឈម​នឹង ធាតុបង្កប្រតិកម្ម​អាល្លែកហ្ស៊ី ​ដូចជា​ រោមសត្វ ការ​សាយភាយ​ ក្លិន​ ឬ​កម្ទេចកំទី​​ចេញ​ពី​សាកសព ​សត្វ ​ ផ្សិត​ និង​លំអងផ្កា​ ​ក្នុង​ស្ថានភាព ​ដែល​អង់ទីករ​ដំណើរការ​ខុសប្រក្រតី​ នោះ​អង់ទីករ​នឹង​ត្រូវ​បាន​ផលិត​ហួស​បរិមាណ​ រួច​ហើយ​នឹង​ចាប់​ផ្តើម​វាយ​ប្រហារ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​យើង​ខ្លួនឯង​ដូច​មេរោគ​ដែរ​។ ​នេះ​ត្រូវ​បាន​គេ​ហៅថា​ ប្រតិកម្ម ឬ ​អាល្លែកហ្ស៊ី​ ​ដែល​មាន​ដូចជា​អាល្លែកហ្ស៊ី​ស្បែក ​ជំងឺ​ហឺត​ ​និង​អាល្លែកហ្ស៊ី​ទៅ​នឹង​លំអង​ផ្កា​។

​នៅ​ពេល​ដែល​ធាតុ​បង្កប្រតិកម្ម​អាល្លែកហ្ស៊ី (អាល្លែកហ្សែន)​ចូល​ក្នុង​ខ្លួន​យើង​ ប្រតិកម្មហួសហេតុពេក​របស់​អង់ទីករ​ ទៅ​កាន់​ធាតុ​បង្ក​អាល្លែកហ្ស៊ី​ (​អាល្លែកហ្សែន) ​ដែល ជះឥទ្ធិពល លើ ​កោសិកា​អង់ទីករ  ​ដែល​បង្ក​ឲ្យ ​មាន​អាការៈ​ហៀរ​សំបោរ​ ហឺត​ និង​កន្ទួល​ជាដើម។

ពោះវៀន​មាន​មុខងារ​ជា​​អ្នក​បំបែក​សារធាតុ​ ​និង​មជ្ឈមណ្ឌល​បញ្ជា និង​គ្រប់គ្រង​ផលិត​អង់ទីករ​

​ថែម​លើស​ពី​នេះ​ ​រាងកាយ​របស់​យើង​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ពី​ការ​យាយី​របស់​មេរោគ​ដោយ​កម្ចាត់​មេរោគ​កុំ​ឲ្យ​ចូល​រាងកាយ​របស់​យើង​​។ ទោះជាយ៉ាងណាក៏ដោយ​​ប្រព័ន្ធ​រំលាយអាហារ ​ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សរីរាង្គ​​ខាងក្រៅ។​ ​រីឯ​កោសិកា​ជា​សរីរាង្គ​ខាង​ក្នុង​​។​

​ដូច្នេះ​មុន​នឹង​ចូល​ក្នុង​រាងកាយ​របស់​យើង សមាសធាតុ ​ ​និង​មេរោគ​ផ្សេងៗ​ត្រូវ​ឆ្លងកាត់​សរីរាង្គ​ដែល​មាន​មុខងារ​ជា​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​ ដែលជា ប្រព័ន្ធ​រំលាយ​អាហារ​ពោល ឬ​ពោះវៀន​របស់​យើង។ ​នៅ​ពេល​ដែល​អាហារ​ ​និង​ទឹក​ត្រូវ​បាន​ស្រូប​ចូល​តាម​ពោះវៀន​រួម​ជាមួយ​នឹង​ជាតិពុល ​និង​មេរោគ​ ​វា​អាច​បង្ក​នូវ បញ្ហា​សុខភាព  ​។ ​ហេតុដូច្នេះហើយ​ពោះវៀន​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​សរីរាង្គ​ដែល​អាច​វិភាគ​បាន​ថា​សារធាតុ​នានា​ ដែល ​​ ​រាងកាយ​របស់​យើង​ត្រូវការ​ ​ឬ​មិន​ត្រូវការ​ ​រួម​ទាំង​ការ​ញែក​ជាតិពុល​ចេញ​ពី​សារធាតុ​ចិញ្ចឹម​ផង​ដែរ​។ ​នៅ​ក្នុង​ករណី​ដែល​ការ​ស្រូប​សារធាតុ​ចិញ្ចឹម​ខុស​ប្រក្រតី វា​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​អង់ទីករ ​ដើម្បី​ធ្វើ​សកម្មភាព ​។ ​សរីរាង្គ​នោះ​ត្រូវ​បាន​គេ​ហៅថា​ភ្នាស​ប្លាស្មា​នៅ​លើ​ផ្ទៃ​ពោះ​វៀន​។

ពោះវៀន​ដើរ​តួនាទី​ជា​ច្រក​ចូល​ទៅ​ក្នុង​រាងកាយ​យើង ​ក្នុង​កម្រិត​កោសិកា​។ ​ផ្ទៃ​ពោះវៀន​មើល​ទៅ​ដូច​ជា​ផ្កា​សមុទ្រ​ដែល​គ្របដណ្ដប់​ដោយ​រោម​​ទន់​ៗ ហើយ​ធ្វើ​ចលនា​យឺត​ៗ។ ​ជា​រៀងរាល់​ ១ ​នាទី​ម្ដង​ ​ចលនា​ក្នុង​ពោះវៀន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​រំកិល​​ ១-២ ​សង់ទីម៉ែត្រ​។ ​នៅ​ផ្នែក​ខាងលើ​នៃ​រោម​ទាំងនោះ​មាន​ក្រពេញ​ ទឹក​រងៃ​យ៉ាង​ច្រើន មាន​ទីតាំង​នៅ​លើ​រោម​ភ្នាស់​ពោះវៀន​ ហើយ​ដែល​ក្រពេញ​ទាំងនោះ​គ្រប់គ្រង​ តួនាទី​ និង​ដំណើរការ​របស់​អង់ទីករ​​ និង​ត្រៀម​ខ្លួន​ជា​សេ្រច​ក្នុង​ការ​វាយប្រហារ​ការ​ឈ្លានពាន​ពី​មេរោគ​គ្រប់​ពេល​ ។

​ការ​សិក្សា​បង្ហាញ​ថា​នៅ​លើ​ផ្ទៃ​ពោះវៀន​ផ្ទុក​ទៅ​ដោយ​កោសិកា​ជា​ច្រើន​ ​ដែល​ផលិត​ភ្នាក់ងារ ​រំញោច​ ​អង់ទីករ​ (ភ្នាក់ងារ​ការពារ​រាងកាយ)។ ​ដូច្នេះ​ពោះវៀន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង  ​អង់ទីករ​។ ​គេ​រក​ឃើញ​ផង​ដែរ​ថា​សរសៃប្រសាទ​នៅ​ក្នុង​ពោះវៀន​មាន​សមត្ថភាព​រហ័សរហួន​ណាស់ ក្នុង​ការ​ទទួល​ និង​បញ្ជូន​ព័ត៌មាន ទៅកាន់​ប្រព័ន្ធ​ប្រសាទ​ និង​ប្រព័ន្ធ​ក្រពេញ​ ​ហើយ​ក្នុង​ពេល​តែមួយ​ វា​អាច​ធ្វើ​ការ​បែងចែក ​សារធាតុ ​ដែល​ចូល​ក្នុង​រាងកាយ​ ថា​តើ​ពួក​វា ​មាន​ប្រយោជន៍ ​ឬ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​។

បេតាគ្លូខេន​ (Beta-glucan) ​ជួយ​ជំរុញ​រំញោច​អង់​ទី​ហ្សែន​ក្នុង​ពោះវៀន​

​ផ្ទៃ​ពោះ​វៀន​ត្រូវ​បាន​គ្របដណ្ដប់​​ដោយ​ភ្នាស​ល្អិត​ៗ។ ភ្នាស​ល្អិត​ៗ ​ផ្ទុក​ដោយ​សារធាតុ​ប៉ូលី​សាការីត​ (polysaccharide)ដែល​ជួយ​បែងចែក ​ថា​តើ​សារធាតុ​ដែល​ចូល​ក្នុង​រាងកាយ​ ​មាន​ប្រយោជន៍​ ឬ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ​។ ​បេតាគ្លូខេន​ (Beta-glucan) ​មាន​សមត្ថភាព​អាច​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កោសិកា​ម៉ាក្រូហ្វាច​(Macrophage) ​និង​កោសិកា​ប្រមាញ់​មេរោគ​ពី​កំណើត (NK Cell)​​ ដែល​ដើរ​តួនាទី​ ​ជា​អ្នក​បញ្ជា ​ប្រព័ន្ធ​អង់ទីករ​ ខណៈ​ពេល​ដែល​ពួកវា​ស្ថិត​នៅ​ក្នុង​ភ្នាស​ពោះវៀន​ ដើម្បី​ឲ្យ រាងកាយ​របស់​យើង​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម ​ទៅ​ក្នុង​កោសិកា​បាន​។

ការ​ស្រូប​យក​សារធាតុ​បេតាគ្លូខេន (Beta-glucan) ​និង​ការ​បញ្ជូន​អង់ទីហ្សែន​

អាហារ ​ដែល​យើង​ទទួលទាន​ត្រូវ ​ឆ្លង​កាត់​សរីរាង្គជាច្រើន ដែលដែលមានតួនាទីបំបែកអាហារ ​ដូច​ជា ការ​ទំពារ​នៅ​ក្នុង​មាត់​ ហើយ​កិន​រំលាយ​ឲ្យ​ទៅជា​ម៉ូលេគុល​តូចៗ​ក្នុង​ក្រពះ​។ ​ម៉ូលេគុល​តូចបំផុតនានា ​ត្រូវ​បាន​រំលាយ​ ​ដោយ​ភ្នាស់ ​ពោះវៀន​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​សរីរាង្គ​រំលាយ​អាហារ​មួយ​មុខ​មិន​អាច​រំលាយ​សារធាតុ ​បេតាគ្លូខេន​ (Beta-glucan) ឲ្យ​តូច​ៗ ដើម្បី​ជ្រាប​ចូល​នោះ​បាន​ទេ។​ ​ដូច្នេះ​វា​ត្រូវ​បាន​បញ្ជូន​ទៅ​រហូត​ដល់ ​ពោះវៀន​ហើយ​ភ្ជាប់​ខ្លួន​វា​ជាមួយ​ Peyer’s Patch ​ដែល​មាន​មុខងារ​ជា​អ្នក​រំលាយ​សារធាតុ​ធំៗ​នៅ​ក្នុង​ពោះវៀន។​ នៅ​ពេល​ដែល​រក​ឃើញ​មេរោគ​ ​វា​នឹង​បញ្ជា ​ទៅ​កាន់​ប្រព័ន្ធ​អង់ទីករ​ដើម្បី​ទប់ស្កាត់​វា។​ កោសិកា​ម៉ាក្រូហ្វាច​ (Macrophage Cell) ​ដែលមានទីតាំងនៅ​ចុង​ ​នៃ​ Peyer’s Patch ​នឹង​ប្រមូលយក គុល​បេតាគ្លូខេន​ (Beta-glucan) ។ ​ដូច្នេះ​វា​នឹង​ជួយ​ពង្រឹង​មុខងារ​របស់​កោសិកា​ម៉ាក្រូហ្វាច​ (Macrophage Cell) ​ដោយ​ផ្ដល់​ស៊ីតូគីន​ (Cytokine) ​រួម​ជាមួយ​នឹង​ការ​រំញោច​កោសិកា​អង់ទីករ​ផ្សេង​ទៀត​។

 

 

បេតាគ្លូខេន (Beta-Glucan) ការពារ​រាងកាយ​ពី​ការ​យាយី​នៃ​ភ្នាក់ងារ​ចម្លង​មេរោគ​

ការ​សិក្សា​ពិសោធន៍​រក​ឃើញ​ថា​ក្រុម​ទទួល​ទាន ​បេតា​គ្លូខេន (Beta-Glucan) បាន​បង្កើន​សក្ដានុពល​របស់​រាងកាយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​មេរោគ​ដែល​ឈ្លានពាន​មក​លើ​រាងកាយ​​។ នេះ​បើ​យោងទៅតាម​ការ​សិក្សា​ដែល​មាន​ចំណងជើង “Beta-glucan 1,3-1,6 ចម្រាញ់ពី Yeast  ជួយ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ​៖ ការ​សិក្សា​មនុស្ស​ពីរ​ក្រុម​ដែល​បែកចែក​ក្រុម​ដោយ​ចៃដន្យ​ ហើយ​ក្រុម​មួយ​ប្រើ​សារធាតុ​បេតាគ្លូខេន និង​មួយទៀត​មិន​ប្រើ​។

ការ​ពិសោធន៍​នេះ​មាន​រយៈពេល​ ១៦​សបា្ដហ៍ និង​ធ្វើ​ឡើង​ជាមួយ​នឹង​មនុស្ស​ចំនួន​ ១៦២​នាក់​ ដែល​៨១​នាក់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​ ឱ្យ​ប្រើ​សារធាតុ បេតាគ្លូខេន (Beta-Glucan) ហើយ ផ្សេង​ទៀត​ត្រូវ​បាន​គ្រប់គ្រង​មិន​ឱ្យ​ប្រើ។ លទ្ធផល​នៃ​ការ​ពិសោធន៍​ស​បញ្ជាក់​ថា​ ក្រុម​មនុស្ស​ដែល​បាន​ប្រើ​សារធាតុ​បេតាគ្លូខេន Beta-glucan 1,3-1,6 បាន​កាត់បន្ថយ​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា​ 25% បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​មួយ​ទៀត ព្រមទាំង​កាត់​បន្ថយ​ផលវិបាក​បណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ​ផង​ដែរ។ ពេទ្យ​វាយ​តម្លៃ​ថា​ក្រុម​ប្រើ​សារធាតុ​បេតាគ្លូខេន​មាន​ភាព​ប្រសើរ​។

 

Reference:

Auinger, A., Riede, L., Bothe, G., Busch, R. and Gruenwald, J., 2013. Yeast (1, 3)-(1, 6)-beta-glucan helps to maintain the body’s defence against pathogens: a double-blind, randomized, placebo-controlled, multicentric study in healthy subjects. European journal of nutrition52, pp.1913-1918.