បេតាគ្លូខេន (Beta-Glucan) ពន្លឿនការជាសះស្បើយ និងជួយកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានពីការព្យាបាលដោយការចាក់គីមី និងបាញ់កាំរស្មី សម្រាប់អ្នកជំងឺមហារីក

យោងតាមការវិភាគចងក្រងទិន្នន័យចេញពីការពិសោធស្រាវជ្រាវ ចំនួន១៦ ជាមួយនឹង អ្នកជំងឺចំនួន 1650នាក់ អ្នកវិភាគរកឃើញថាការទទួលទានសារធាតុបេតាគ្លូខេន (β-glucan) ស្របទៅនឹងការព្យាបាលជំងឺមហារីកស្តង់ដារបានកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមី(ចាក់គីមី) និងការព្យាបាលដោយបាញ់កាំរស្មី ព្រមទាំងជួយអ្នកជំងឺមហារីកឆាប់ជាសះស្បើយឡើងវិញ។

គេសង្កេតឃើញថាការទទួលទាន បេតាគ្លូខេន (β-glucan) មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ជាអវិជ្ជមានអ្វីនោះទេ។ ភាគច្រើននៃអ្នកជំងឺមហារីកក្នុងការសិក្សា ដែលបានប្រើប្រាស់បេតាគ្លូខេន (β-glucan) អំឡុងព្យាបាលជំងឺមហារីក ដោយចាក់គីមី ឬបាញ់កាំរស្មី ផល់ប៉ះពាល់ជាអវិជ្ជមានទៅលើប្រពន្ធការពាររាងកាយដោយសារចាក់គីមី ឬបាញ់កាំរស្មី ត្រូវបានកាត់បន្ថយ ព្រមទាំងធ្វើឱ្យឆាប់ជាសះស្បើយ ឬស្ដារឡើងវិញនូវចំនួនកោសិកាឈាមស។

Reference:

Steimbach, L., Borgmann, A.V., Gomar, G.G., Hoffmann, L.V., Rutckeviski, R., de Andrade, D.P. and Smiderle, F.R., 2021. Fungal beta-glucans as adjuvants for treating cancer patients–A systematic review of clinical trials. Clinical Nutrition40(5), pp.3104-3113.