បេតាគ្លូខេន (Beta-Glucan) គ្រប់គ្រងតុល្យភាពដំណើការផលិតគ្រាប់ឈាម និងខួរឆ្អឹងខ្នងក្នុងខ្លួនអ្នកជំងឺមហារីក

ការសក្សាពិសោធន៍ដោយការប្រៀបធៀបក្រុមអ្នកជំងឺមហារីកប្រើ បេតាគ្លូខេន និងក្រុមមិនប្រើបេតាគ្លូខេន អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ការប្រើប្រាស់ បេតាគ្លូខេន (Beta-Glucan) ក្រោយការព្យាបាលអ្នកជំងឺមហារីក ដែលមានការឈឺចាប់អស់កម្លាំងរ៉ាំរ៉ៃដោយសារជំងឺមហារីក នាំមកនូវលទ្ធផលជាវិជ្ជមាន។ បទពិសោធន៍របស់យើងបង្ហាញថា បន្ទាប់ពីទទួលការព្យាបាលដោយការ វះកាត់ និង/ឬ ចាក់គីមី និង បាញ់កាំរស្មី  ការប្រើប្រាសសារធាតុបេតាគ្លូខេន (Beta-Glucan)  គឺមានអត្ថប្រយោជន៍ដល់អ្នកជំងឺ នឹងធ្វើឱស្ថានភាព នៃប្រព័ន្ធភាពស៊ាំប្រសើរឡើងលឿន។ ការប្រើប្រាស់សារធាតុបេតាគ្លូខេន (Beta-Glucan) ជាមួយនឹងអ្នកជំងឺមហារីកខាងលើ ធ្វើឱ្យមុខងារផលិតគ្រាប់ឈាម និងខួរឆ្អឹងខ្នងដំណើការបានល្អ ដែលធ្វើឱ្យលក្ខខណ្ឌសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកជំងឺមហារីក មានភាពប្រសើរឡើង​ ព្រមទាំងកាត់បន្ថយផលវិបាក ដែលបង្កឡើងពីបញ្ហាផ្លូវចិត្តរបស់អ្នកជំងឺដែលបារម្ភអំពីសុខភាពរបស់ខ្លួន។

 

Reference:

Vetvicka, V., Richter, J., Král, V., Rajnohová, L.D., Stiborova, I. and Pohorska, J., 2015. Regulation of hematopoiesis in cancer patients: Placebo-driven, double-blind clinical trials of β-glucan. Journal of Tumor3(1), pp.305-308.