បេតាគ្លូខេន (Beta glucan) ជំរុញការរីកសាយចំនួនកោសិកាឈាមស (monocytes) និងធ្វើឱ្យកោសិកានេះដើរតួកាន់តែសកម្ម នៅក្នុងឈាមនៃអ្នកជំងឺដែលមានជំងឺមហារីកសុដន់កម្រិតខ្ពស់

តាមការិក្សាស្រាវជ្រាវជាមួយនឹងអ្នកជំងឺដែលជាស្រ្ដីចំនួន ២៣នាក់ មានជំងឺមហារីកសុដន់កម្រិតធ្ងន់ បានបង្ហាញថា ការទទួលទានសារធាតុបេតាគ្លូខេន ( beta glucan)  ជំរុញការរីកសាយចំនួនកោសិកាឈាមស(monocytes) និងនិងធ្វើឱ្យកោសិកានេះដើរតួកាន់តែសកម្ម នៅក្នុងឈាមនៃអ្នកជំងឺដែលមានជំងឺមហារីកសុដន់កម្រិតតធ្ងន់ធ្ងរ។ Monocytes គឺជាកោសិកាឈាមសមួយប្រភេទ ដែលរស់នៅក្នុងគ្រាប់ឈាម និងជាលិកា ដែលមនាតួនាទីរុករក និងបំផ្លាញមេរោគ (វីរុស បាក់តេរី ផ្សិត និងប្រូហ្សូអា) និងលុបបំបាត់កោសិកាដែលឆ្លងមេរោគ។ Monocytes ក៏ដើរតួកៀរគរ កោសិកាឈាមសផ្សេងទៀតដើម្បីជួយព្យាបាលរបួស និងការពារការឆ្លងមេរោគ។ យោងតាមការសិក្សានេះ បេតាគ្លូខេន ពិតជាមានសារសំខាន់ក្នុងការចូលរួមព្យាបាលអ្នកជំងឺមហារីកសុដន់។

 

 

Reference:

Demir, G., Klein, H.O., Mandel-Molinas, N. and Tuzuner, N., 2007. Beta glucan induces proliferation and activation of monocytes in peripheral blood of patients with advanced breast cancer. International immunopharmacology7(1), pp.113-116.